kalib9

រឿងរ៉ាវទាំង១០យ៉ាងទាក់ទងទៅនឹងប្រទេសចិនដែលមានភាពល្បីល្បាញបំផុតនៅក្នុងពិភពលោក

ចិនគឺជាប្រទេសដ៏ធំមួយនៅក្នុងពិភពលោក ហើយប្រទេសនេះក៏មានប្រជាជនច្រើនណាស់ដែរ។បើនិយាយពីផលិតផលនៅក្នុងប្រទេសនេះវិញគឺមិនសូវមានគុណភាពប៉ុន្មាននោះទេតែក៏មានផលិតផលមួយចំនួនក៏មានគុណភាពគួសមដែរ។ប្រទេសនេះគឺមានរឿងប្លែកៗជាច្រើនខុសៗគ្នាដោយសារតែប្រជាជនច្រើននិងទឹកដីធំដូចជា៖

១, ឥរិយាបទមិនល្អ

តំបូងគឺយើងធ្លាប់បានឃើញជារឿយៗពីទេសចរជាជនចិនដែលមានអាកប្បកិរិយាមិនសមរម្យ ដែលមានសភាពគគ្លើនដោយមិនចេះខ្លាចចិត្តអ្នកដទៃ ដូចជាការចូលបន្ទប់ទឺកដោយមនុស្សជាច្រើនបានតំរង់ជួគ្នាជាជួតាមលេខរៀងប៉ុន្តែមនុស្សមួយចំនួនគឺមិនបានធ្វើបែបនេះទេដោយពួកគេដើរចូលដោយមិនរងចាំជួរឡើយ ដោយមិនមើលគេផ្សេងដែលកំពុងរងចាំនោះទេដែលនេះបង្ហាញពីការមិនមានសុជីវធម៌នៅក្នុងខ្លួន និងមិនចេះគោរពអ្នកដ៏ទៃ។

២,ការបរិភោគសាច់ឆ្កែនិងសាច់ឆ្មាយ៉ាងឃោឃៅ

ប្រសិនបើអ្នកទៅប្រទេសចិនភាគខាងលិចនោះអ្នកនិងបានចេះបរិភោគសាច់ឆ្កែនិងសាច់ឆ្មាទោះជាអ្នកមិនចេះពីមុនក៏ដោយប៉ុន្តែប្រពៃណីបរិភោគសាច់ឆ្កែនិងឆ្មានេះគឺជាផ្នែកតូចមួយប៉ុណ្នោះនៅក្នុងសង្គមចិន,តែក៏មានជនជាតិចិនមួយក្រុមធំបានឃោសនានិងស្នើសុំទៅដល់រាជរដ្ឋាភិបាលអោយបញ្ឈប់ការបរិភោគសាច់ឆ្កែនិងឆ្មា។ (សត្វឆ្កែនិងសត្វឆ្មាគឺជាមិត្តដ៏ជិតស្និទ្ធរបស់មនុស្ស)

៣,មនុស្សតឿ (Chinese Short)

កាលពីអតីតកាលប្រទេសចិនត្រូវបានពីភពលោកលើកឡើងថាជនជាតិចិនគឺមានកំពស់មិនសូវខ្ពស់នោះទេ ប៉ុន្តនៅពេលកន្លងផុតបាន២០ឆ្នាំប្រជាជនចិនគឺចាប់ផ្តើមមានកំពស់គ្រាន់បើជាងមុនដោយពួកគេមានភាពជឿនលឿនខាងវិជ្ជសាស្រ្ត។

៤,គុណភាពផលិតផលរបស់ចិន

ដោយសារតែប្រជាជនមានចំនួនច្រើននិងត្រូវបំពេញតំរូវការប្រើក្នុងប្រទេសនិងនាំចេញអោយបានច្រើនដូច្នេះការផលិតគឺមិនត្រូវបានគិតគូពីគុណភាពប៉ុន្មានទេគឺគិតលើបរិមាណ។ហើយផលិតភាគច្រើនរបស់ចិនគឺមានតម្លៃថោកហើយគុណភាពក៏មិនល្អនោះដែរ,ប៉ុន្តែចំពោះផលិតផលBrands Bowie វិញគឺចិនបានបង្ហាញពីគុណភាពតែតម្លៃក៏ថ្លៃតាមហ្នឹងដែរ។

៥,តម្លៃនៃកន្លែងស្នាក់នៅរបស់ជនជាតិចិន

តម្លៃនៃកន្លែងស្នាក់នៅរបស់ចិនគឺមានភាពខុសគ្នាដាច់ស្រលះរវាងប្រជាជនដែលរស់នៅទីក្រុងនិងជនបទ,ប្រសិនបើអ្នកចង់រសនៅក្នុងផ្ទះជួលល្អមួយនោះគឺវាមានតម្លៃជាង $20០ នៅភាគកណ្តាលនៃប្រទេសចិន,ប៉ុន្តែបើនៅក្នុងទីក្រុងស៊ាងហៃវីញគឺវាមានតម្លៃដល់ទៅ$500 សំរាប់ផ្ទះឬបន្ទប់ជួលតូចមួយប៉ុណ្នោះ។

៦,ការបរិភោគបាយរបស់ជនជាតិចិន

អាហារចិនគឺជាអាហារដែលត្រូវបានគេវាយតម្លៃថាជាអាហារដែលមានភាពល្បីល្បាញនៅលើពិភពលោកដែលអឺរ៉ុបប៉ែកខាងលិចពេញចិត្តនិងអាហារទាំងនោះ, ជនជាតិចិនក៏ដូចជាជនជាតិកម្ពុជាយើងដែរដែលពួកគេបរិភោគបាយ តែជនជាតិចិនញ៉ាំបាយមិនរើសមុខម្ហូបនោះទេទៅតាមរដូវកាលនិងតំបន់ដែលគេរស់នៅ។

៧,ការដាក់ទណ្ឌកម្មដោយហិង្សាទៅលើពួកគ្រឿងញៀន

ប្រទេសចិនត្រូវបានគេស្តីបន្ទោសចំពោះការដាក់ទណ្ឌកម្មយ៉ាងឃោឃៅទៅលើអ្នកទោសគ្រឿងញៀន ដោយមានអ្នកទោសគ្រឿងញៀនខ្លះបានស្លាប់នៅក្នុងមន្ទីឃុំឃាំងដោយសារការដាក់ទណ្ឌកម្មធ្ងន់ធ្ងពេក។ប៉ុន្តែទោះជាមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងយ៉ាងណាក៏ដោយនៅក្នុងសតវត្សទី២០ប្រជាជនចិនមានការញៀនអាភៀនច្រើនហួសពីការគិត មានន័យថាច្រើនជាង១នាក់ក្នុងចំណោម៣នាក់ ហើយរាជរដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងរកគ្រប់វិធីដើម្បីបញ្ឈប់ពួកគេទាំងនោះអោយចេញឆ្ងាយពីគ្រឿងញៀន។

៨,ជនជាតិចិនជាច្រើនគឺបានស្គាល់ក្បាច់គុនកុងហ្វូ និងចេះក្បាច់គុនកុងហ្វូ

មនុស្សជាច្រើនដូចជានៅក្នុងប្រទេសកម្ពុជាមានក្បាច់គុនបុរាណបខ្មែរដូចជាល្បុកតោ និង យុទ្ធក្រមខម , ក្បាច់គុនថៃ ដូចជា ក្បាច់គុនបុរាណមួយថៃ និងការប្រគួតដែលមានមនុស្សជាច្រើនបានស្គាល់ពីក្បាច់គុននេះ, ក៏ដូចជាក្បាច់គុនកុងហ្វូរបស់ប្រទេសចិនគឺមានភាពល្បីល្បាញទូទាំងពិភពលោក ដោយាតាមការប្រគួតនានា និងតាមប្រភេទរឿងវៃគ្នារបស់ចិនជាដើម។

៩,ចិនមានប្រជាជនច្រើនបំផុត

ដោយសារតែមានប្រជាជនច្រើនពេកប្រទេសចិនបានបង្កើតច្បាប់ក្នុងការមានកូនដែលនៅក្នុងទីក្រុងប្រជាជនអាចមានកូនតែមួយនាក់គត់ក្នុងមួយគ្រួសារ ប៉ុន្តែបើនៅទីជនបទវិញប្រសិនបើគ្រួសារមួយមានជីវភាពធូធារគឺគេអាចយកកូនបាន២ទៅ៣នាក់។​ នៅក្នុងថ្ងៃទី១ ខែកុម្ភៈ ២០១៦ រាជរដ្ឋាភិបាលចិនបានអនុញ្ញាតអោយអោយគ្រួសារជនជាតិអាចមានកូនតាមដែលពួកគេចង់បានក៏ព្រោះតែប្រទេសចិនមានភាពជឿនលឿនជាងមុនផងដែរ។

១០,ជនជាតិចិននិងប្រជាជនAsianទាំងមូលគឺមានភាពស្រដៀងគ្នា

មនុស្សជាច្រើនបានធ្វើដំណើរទស្សនាកំសាន្តទៅប្រទេសនានាដូចជា ប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសប៉ែកខាងអឺរ៉ុបជាដើមនោះអ្នកនឹងបានជួបនិងឃើញអ្នកលក់និយាយជាភាសាចិន ក៏ព្រោះតែមានជនជាតិចិនបានធ្វើដំណើស្ទើគ្រប់ទីកន្លែង ។ហើយជាពិសេសជនជាតិអឺរ៉ុបនិងជនជាតិអាស៊ានគឺបានសំដៅទៅកាន់អាមេរិកខាងត្បូងជាច្រើន។នៅក្នុងប្រទេសថៃភាគខាងលិចក៏មានជនជាតិចិនជាច្រើនដែរដែលបានមករស់នៅនិងមកលំហែរកំសាន្តជាដើម ហើយក៏មានជនជាតិអឺរ៉ុបជាច្រើនដែរនៅក្នុងប្រទេសនេះ។

ប្រភពៈ Amazing