kalib9

ទំលាយអត្ថន័យទាំង១៨យ៉ាង នៃការថើបដែលគ្រប់គ្នាមិនដែលបានដឹង!

តើអ្នកដឹងទេថាមានការថើបប្រមាញជា១០០ប្រភេទ ដែលប្រភេទនីមួយៗមានការសំដែងអារម្មណ៍ខុសពីគ្នា។ នេះជាមូលហេតុដែលបបូរមាត់អាចប្រាប់អ្នកពីរឿងជាច្រើនទាក់ទងនឹងអត្តចរិក និងអាកប្បកិរិយារបស់គេនៅក្នុងទំនាក់ទំនង។ រឿងទាំងអស់នេះត្រូវបានពន្យល់នៅក្នុងសៀវភៅរបស់ Kirshenbaum ដែលសរសេរអំពីឈុតឆាកនៃការថើប។

១៨. ការថើបបែបបារាំង

ការថើបបែបបារាំងគឺជាការថើបដែលពេញនិយមបំផុតសម្រាប់គូរស្នេហ៍ ខណៈដែលវាជាការថើបដែលកក់ក្តៅ និងពោរពេញទៅដោយស្នេហា។ ភាគច្រើននៃការថើបរបៀបនេះបង្ហាញអំពីចំណុចកំពូលនៃទំនាក់ទំនងរវាងគូរស្នេហ៍ទាំងពីរ។ ពួកគេទាំងពីរកំពុងតែពេញចិត្តគ្នាខ្លាំងណាស់។ អ្នកជំនាញបានផ្តល់ដំបូន្មានថាការគ្រប់គ្នាគួរតែមានជំនាញក្នុងការថើបបែបបារាំងនេះ។

១៧. ការថើបដ៏រហ័ស

ផ្ទុយពីការថើបបែបបារាំង ការថើបបែបរហ័សកើតឡើងនៅពេលដែលអ្នកស្ថិតនៅទីសាធារណៈ ដោយបបូរមាត់របស់អ្នកគ្រាន់តែប៉ះជាមួយនឹងបបូរមាត់របស់ដៃគូររបស់អ្នកតែប៉ុណ្ណោះ។ វាជារឿងធម្មតាដែលមនុស្សស្គាល់គ្នាយូរតែងតែធ្វើ។

១៦. ការថើបថ្ពាល់

ការថើបសើរៗលើថ្ពាល់ច្រើនមានន័យថា សួរស្តី ដែលនៅក្នុងប្រទេសខ្លះវាជាការជំនួយឱ្យការចាប់ដៃ។ បើសិនជាការថើបនោះមានរយៈពេលយូរនោះវានឹងអាចក្លាយជាការថើបដែលពោរពេញទៅដោយស្នេហានៅពេលអនាគត។ ជាទូទៅ គេតែងតែប្រើការថើបនេះដើម្បីរំលឹកដល់ដៃគូររបស់គេអំពីស្នេហារបស់ពួកគេ។

១៥. ការថើបតាមខ្យល់

ការថើបមិនមែនសុទ្ធតែត្រូវប៉ះពាល់គ្នាទាំងអស់នោះទេ។ ការថើបតាមខ្យល់នេះច្រើនតែជាការសារសងជាមួយនឹងដៃគូរពីចម្ងាយ ហើយវាក៏ជាសញ្ញានៃការសុំស្នេហ៍ផងដែរ។

១៤. ការថើបជាប់

វាជាការថើបដែលដៃគូរចង់បញ្ឈប់ តែបបូរមាត់របស់ពួកគេនៅតែមិនទាន់ព្រម។ វាមានអារម្មណ៍ដូចដែលបានឃើញអញ្ចឹង អ្នកមិនមានពេលច្រើន ប្រយ៉ាប់ តែនៅតែមិនដាច់ចិត្តចេញឆ្ងាយពីដៃគូររបស់អ្នក។

១៣. ការថើបបែបព្រះនាងម្ចាស់

វាជាការថើបដែលដៃគូរថើបមនុស្សជាទីស្រលាញ់របស់គេនៅត្រង់ចិញ្ចើមនៅពេលដែលពួកគេសម្រាក។ វាគឺជាវិធីដែលល្អ និងទន់ភ្លន់បំផុតក្នុងការបង្ហាញអំពីអារម្មណ៍ និងការមើលថែររបស់អ្នក។ ហើយវាក៏មានន័យថាដៃគូរទាំងពីរជឿជាក់គ្នា។

១២. ការថើបច្រមុះ

ការថើបនៅច្រមុះ ឬការខាំច្រមុះថ្មមៗជាវិធីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ទាក់ទាញចំណាប់អារម្មណ៍របស់ដៃគូរ។ ម្យ៉ាងវាក៏ជាវិធីដ៏ល្អក្នុងការសុំទោសដោយមិនចាំបាច់និយាយអីមួយម៉ាត់។

១១. ការថើបថ្ងាស់

វាត្រូវបានគេហៅថាជា ការថើបរបស់ម្តាយ ព្រោះវាបង្ហាញអំពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់ចំពោះមនុស្សម្នាក់។

១០. ការថើបត្រចៀក

ត្រចៀកជាសរីរាង្គដែលងាយរងការរំញោច ដែលជាហេតុធ្វើឱ្យការថើបនេះប្រៀបដូចជាចាក់ក្រលេកអ្នកខ្លះអញ្ចឹង។ ការថើបនេះភាគច្រើនប្រើសម្រាប់ធ្វើឱ្យមនុស្សសើច ឬដើម្បីលើកទឹកចិត្តអ្នកណាម្នាក់។

៩. ការថើបទងត្រចៀក

ការថើបប្រភេទនេះប្រើដើម្បីអំពីភាពស្និទ្ធស្នាលតែប៉ុណ្ណោះ ព្រោះវាមានគោលដៅចំពោះតំបន់រសើបរបស់មនុស្សខ្លះ។ ការថើបប្រភេទនេះមានលក្ខណៈអណ្តែងអណ្តូង ហើយក៏ជាការចាប់ផ្តើមមុននឹងពួកគេបន្តនូវសកម្មភាពស្នេហាផ្សេងផងដែរ។

៨. ការថើបដៃ

នេះគឺជាការថើបដែលមានជាយូរលង់ណាស់មកហើយតាំងពីសម័យបុរាណសម្រាប់បង្ហាញនូវការគោរព និងសរសើរ។ យោងតាមទំលាប់ចាស់ មានតែមនុស្សប្រុសដែលចាស់ជាងស្ត្រទេដែលអាចប្រើបបូរមាត់ប៉ះដៃរបស់នាង។ នៅក្នុងកាលៈទេសៈខ្លះ បុរសដែលចង់ថើបដៃរបស់ស្ត្រីត្រូវតែលុតជង្គង់។ គួរឱ្យស្តាយទម្លាប់នៃការថើបដៃដើម្បីជាការគួរសមមិនសូវមានទេនាពេលសព្វថ្ងៃ។ ការថើបបែបនេះធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងណាស់ពីស្ត្រី និងស្ត្រីដែលនៅជំុវិញ។

៧. ការថើបក

ផ្នែកខាងមុខ និងចំហៀងកគឺជាផ្នែកដែលរំញោចខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យគួរសេ្នហ៍ដែលជិតស្និទ្ធចូលចិត្តប្រើការថើបនេះ។ ពេលខ្លះការថើបនេះគឺជាការចាប់ផ្តើមតែប៉ុណ្ណោះ។

៦. ការថើបបែបខ្មោចឆៅ

ការថើបបែបខ្មោចឆៅគឺជាការទុកនៅស្នាមក្រហម ឬក៏របួសតូចមួយ។ វាបង្ហាញថាវាមិនមានសម្រាប់តែអ្នកនោះទេ តែសម្រាប់មនុស្សជំវិញខ្លួនអ្នល។ យ៉ាងណាក៏ដោយការថើបដែលមានជាប់ស្នាមគឺជាសញ្ញាដែលបង្ហាញថា ម្នាក់នេះមានម្ចាស់ហើយ។

៥. ការថើបប្រើតែបបូរមាត់

វាជាការថើបមួយប្រភេទដែលមនុស្សប្រើតែបបូរមាត់ក្នុងការប៉ះគ្នា។ វាជាការថើបដែលមានអារម្មណ៍ថាសប្បាយរបស់អ្នកដែលមានស្នេហា និងអ្នកដែលគម្រោងទៅអនាគតជាមួយគ្នា។

៤. ការថើបទល់ច្រមុះ

វាសឹងតែមិនមែនជាការថើបនោះទេ តែជាការបង្ហាញក្តីស្រលាញ់។ ការថើបទល់ច្រមុះគឺដៃគូរត្រដុសច្រមុះគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ ការថើបបែបនេះច្រើនត្រូវបានគេប្រើក្នុងចំណោមអ្នកដែលរស់នៅកន្លែងត្រជាក់។ ពួកគេត្រដុសច្រមុះគ្នាដើម្បីកុំឱ្យជាលិការនៅលើមាត់របស់ពួកគេកកងាប់។ នៅក្នុងប្រទេសខ្លះនៅតំបន់អាព្រិច កាយវិការបែបនេះច្រើនត្រូវបានគេប្រើជំនួសការចាប់ដៃ។

៣. ការខំបបូរមាត់ខាងក្រោម

វាជាទម្រង់មួយនៃការថើបបែបបារាំង ខណៈដែលម្នាក់ក្នុងចំណោមដៃគូរខាំបបូរមាត់របស់ម្នាក់ទៀតថ្នមៗ។ ការថើបបែបនេះបង្ហាញអំពីអំពីអត្តចរិកតម្រើស និងក្តីស្រលាញ់ពីខាងក្នុងដែលត្រូវបង្ហាញចេញមកក្រៅ។

២. ការថើបបឺតជញ្ជក់

មានចំណុចមួយនៅក្នុងសៀវភៅបានសរសេរថា «ពេលដែលមាត់របស់អ្នកហត់ ត្រូវបន្ថយកំលាំងនៃការថើប មិនត្រូវយកបបូរមាត់ចេញពីដៃគូរភ្លាមទេ ព្រោះវាអាចធ្វើឱ្យមានសម្លេងខ្លាំង»។ វាជាការថើបដ៏ខ្លាំងខ្លា ដែលត្រូវចំណាយកំលាំងច្រើន ហើយក៏ផ្តល់មកវិញនូវភាពរីករាយផងដែរ។

១. ការប៉ះពាល់រាងកាយ

វាជាការថើបដែលខ្លាំងខ្លា និងបង្ហាញអំពីមនោសញ្ជេតនា ដែលត្រូវបានគេប្រើច្រើននៅពេលដែលអ្នកជួប ឬពេលដែលត្រូវនិយាយថាលា។ បើអ្នកថើបបែបនេះនៅទីសាធារណៈ ក៏អ្នកដទៃមិនអៀនខ្មាស់នោះដែរ។ វាជារឿងសំខាន់ដែលខ្លួនអ្នកទាំងពីរត្រូវតែនៅជិតគ្នា។ ភាគច្រើនដៃគូរដែលនៅជាមួយគ្នាយូរ និងយល់ពីគ្នាច្រើនតែងតែប្រើប្រាស់ការថើបនេះ៕

ប្រភព៖ Bright Side