kalib9

10 ចំណុចនេះនឹងបញ្ជាក់ថាតើបុរសម្នាក់នោះស្រឡាញ់អ្នកឬក៏អត់?

នៅក្នុងការសិក្សាចរិកពិតរបស់មនុស្សប្រុសម្នាក់គឺមិនងាយនោះទេ វាត្រូវការពេលរាប់ឆ្នាំដើម្បីអោយច្បាស់ថាតើ បុរសម្នាក់នោះពិតជាស្រលាញ់យើងពិតមែនរឺក៏អត់។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងលើកយកនូវវិធីសាស្ត្រមួយចំនួនសម្រាប់នារីៗអាចយកទៅប្រើប្រាស់បាននៅក្នុងការសង្កេតមើលថាតើ បុរសដែលនាងកំពុងតែទាក់ទងនោះ ស្រលាញ់នាងដែររឺទេ តោះមកអានទាំងអស់គ្នា៖

 

10. ឆាតមួយថ្ងៃ បាត់រាប់ខែ

ប្រសិនបើគេពិតជាចាប់អារម្មណ៏ រឺស្រលាញ់យើងពិតគេមិនមែនទុកអោយទំនាក់ទំនងនោះនៅទំនេរចោលរាប់ខែរាប់ឆ្នាំនោះទេ ហើយក៏គេមិនប្រើពាក្យថា រវល់ ឡេសនេះឡេសនោះផងដែរ។

9. គេឆាតជាមួយយើង តែគេមិនខ្វល់ពីយើង

ចុះបើឆាតបាត់ ឆាតបាត់​ ប្រាប់ថារវល់នេះ រវល់នោះ ទូរស័ព្ទអស់ថ្ម ដាច់Internet រឺពេលឆាតមកមិនសូវយកចិត្តទុកដាក់នូវអ្វីដែលយើងនិយាយ នេះគឺជាចំណុច ដែលនារីៗអាចកត់សំគាល់បានថា គេមិនស្រលាញ់យើងខ្លាំង រឺស្មោះទេ។

8. គេមិនចង់ជួបយើងនៅខាងក្រៅផ្ទាល់

នៅក្នុងសម័យបច្ចុប្បន្ន ពិតណាស់ស្នេហាតាមFacebookមានច្រើនខ្លាំងណាស់ដែរ ដូច្នេះបើគេចាប់អារម្មណ៏ រឺស្រលាញ់យើងខ្លាំង ដូច្នេះគ្មានហេតុផលអីដែលគេថា មិនចង់ជួបមុខយើងនៅខាងក្រៅផ្ទាល់នោះទេ។ កុំគិតថាគេរវល់ រឺអៀនអី បើគេស្រលាញ់យើង គេណាត់យើងចេញជួបមុខផ្ទាល់ហើយ។

7. គេទុកអ្នកគ្រាន់បញ្ឈឺអ្នកផ្សេង

អ្នកសាកស្រមៃមើលថា ប្រសិនបើគេមានសង្សាររួចទៅហើយ ហើយគេឈ្លោះប្រកែកគ្នា ឌឺដងដាក់គ្នា ហើយស្រាប់តែបុរសម្នាក់នោះមកឆាតទាក់ទងនឹងយើងបណ្តោះអាសន្ន ទៅណាមកណាជាមួយគ្នា ថតរូបជាមួយអ្នក គ្រាន់តែផុសបញ្ឈឺសង្សារចាស់។ ពេលគេបញ្ឈឺបានសម្រេចហើយ គេក៏លែងទាក់ទងមកយើងវិញ ថាតើយើងជាអ្វីអោយប្រាកដ។ ដូច្នេះអ្នកគួរតែសិក្សាពីប្រវត្តិស្នេហាចាស់របស់គេអោយបានច្បាស់ មុននឹងចាប់ផ្តើមទាក់ទងជាមួយនឹងគេ។

6. គេចង់បង្ហាញថាគេខ្លាំងដែលអាចញ៉ែអ្នកបាន

ជាធម្មតាទេ អោយតែស្រីស្អាតតែងតែប្រុសៗតាមញ៉ែច្រើនហើយ ដូច្នេះចំពោះព្រាននារីខ្លះ ចង់បង្ហាញប្រាប់មិត្តភក្តិគេថា គេមានមន្តស្នេហ៏ គេមានជំនាញខាងញ៉ែ រឺអាចភ្នាល់គ្នាជាមួយមិត្តភក្តិគេថែមទៀតផងថា គេនឹងញ៉ែយើងអោយបាន។ ស្នេហាបែបនេះមិនមែនកើតចេញពីចិត្តស្រលាញ់នោះទេ តែវាជាស្នេហាក្លែងក្លាយដែលគ្រាន់តែចង់អួតពីសមត្ថភាពញ៉ែស្រីរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែគេមិនដែលស្រលាញ់អ្នកនោះទេ។

5. ញ៉ែតែមិនចង់ធ្វើជាសង្សារ រឺត្រឹមតែសង្សារតែមិនអាចជាប្តី

គេតែងតែប្រើពាក្យសម្តីផ្អែមល្ហែមដាក់អ្នកដូចសង្សារចឹង តែគេមិនដែលសារភាពប្រាប់អ្នកថាគេស្រលាញ់អ្នកនោះទេ និយាយអោយចំគឺអ្នកទាំងពីរមិនទាន់ជាសង្សារនឹងគ្នានោះទេ ដូច្នេះគេអាចមានសិទ្ធិទៅទាក់ទងអ្នកថ្មីដោយមិនមានកំហុសអ្វីឡើយ។ ពួកគេធ្វើបែបនេះ ដើម្បីប្រៀបធៀបស្រីៗដែលគេទាក់ទង ថាតើមួយណាដែលល្អជាងគេ។

4. គេមិនដែលមានពេលសម្រាប់អ្នកទេ​ តែពេលគេត្រូវការអ្នកគេចង់ជួបអ្នក

ជីវិតស្នេហាណាក៏ដោយ ក៏ត្រូវការពេលវេលានៅស្និទ្ធិស្នាលជាមួយគ្នា ពេលខ្លះដៃគូទាំងសងខាងត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីបង្កើនចំណងស្នេហាអោយកាន់តែស្អិតរមួតទ្វេរដង ប៉ុន្តែប្រសិនបើគេមិនចំណាយពេលលើអ្នក រឺតិចតួចបំផុតនោះ អាចថាគេមិនស្រលាញ់អ្នកពិតនោះទេ។

3. គេមិនអោយមិត្តភក្តរឺគ្រួសារគេស្គាល់អ្នកឡើយ

គេតែងចង់អោយអ្នកដទៃគិតថាគេនៅទំនេរខ្លួនមួយ ដោយមិនចង់បង្ហាញពីចំណងមិត្តភាពរវាងអ្នកទាំងពីរអោយអ្នកដទៃដឹងឡើយ ជាពិសេសមិត្តភក្តិនិងក្រុមគ្រួសាររបស់គេ។

2. ពេលខ្លះគេធ្វើដូចគេជាមិត្តភក្តិធម្មតា មិនមែនជាសង្សារ

ពេលខ្លះគេធ្វើឬកដូចជាអ្នកទាំង២ជាមិត្តភក្តិធម្មតា កំរដើរទៅណាមកណាជាមួយគ្នា និយាយពាក្យសាមញ្ញៗ គ្មានពាក្យអូនបងរ៉ូម៉េនទិចនោះទេ។

1. គេមិនចង់និយាយពីរឿងអនាគតជាមួយអ្នកទេ

នៅពេលដែលអ្នកព្យាយាមចង់និយាយពីរឿងអនាគត ដូចជារឿងរៀបការជាដើម គេតែងតែបង្វែងសំណួរ រឺមានចរិកធុញខឹងនឹងយើង នោះមានន័យថាគេមិនស្រលាញ់យើងឡើយ។ ធម្មតាទេ មនុស្សដែលស្រលាញ់គ្នា នៅពេលដែលភាគីម្ខាងទៀតនិយាយរឿងរៀបការ ប្រាកដជាមានអារម្មណ៏រំភើប និងមានពាក្យនិយាយជាមួយគ្នាច្រើនណាស់ មិនមែននិយាយចុងមាត់ចុងកនោះទេ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​