kalib9

“ឈប់ឆ្កួតទៅគេមិនបានស្រឡាញ់យើងទេ!” ៩ចំនុចនេះបង្ហាញយ៉ាងច្បាស់ថាគេមិនបានស្រឡាញ់អ្នកទេ!

តើអ្នកធ្លាប់នៅជាមួយមនុស្សម្នាក់តែមានអារម្មណ៍ថាគេដូចជាមិនខ្វល់ពីអ្នកដែរទេ? តើអ្នកដែលសួរខ្លួនឯងដែរទេថា អ្នកដែលអ្នកកំពុងតែនៅជាមួយស្រលាញ់អ្នកប៉ុណ្ណា? តើអ្នកដែលឃើញអ្នកដទៃនៅជាមួយគ្នា និងច្រណែនគេដែរទេ? តើអ្នកកំពុងមានអារម្មណ៍មិនច្បាស់លាស់នៅក្នុងទំនាក់ទំនងរបស់អ្នកមែនទេ?

ទាំងអស់នេះប្រហែលជាអារម្មណ៍ដែលអ្នកមាននៅពេលដែលអ្នកនៅជាមួយមនុស្សដែលមិនសូវស្រលាញ់ រឺមិនស្រលាញ់អ្នក។ មិនបាច់ឆ្ងល់ទៀតទេ!! អាន៩ចំនុចនេះហើយគិតមើលទៅ ថាដូចអ្វីដែលគេធ្វើដាក់អ្នកឬអត់? ប្រសិនជាដូច ឈប់ចំនាយពេលទៀតទៅ ព្រោះគេមិនស្រលាញ់អ្នកពិតប្រាកដនោះទេ។

ចឹង ៩ ចំនុចខាងក្រោមនេះបង្ហាញថាគេមិនស្រលាញ់អ្នកទេ៖

១. ពេលដែលអ្នកផ្ញើសារទៅគេ គេចំនាយពេលយ៉ាងយូររហូតដល់រាប់ម៉ោង រឺក៏ដល់មួយថ្ងៃគ្រាន់តែត្រលប់សារមកអ្នកវិញ។ បើមិនអញ្ចឹងទេ ពេលដែលគេផ្ញើសារមកអ្នក ហើយអ្នកមិនបានឆ្លើយតបវិញភ្លាមៗ គេក៏ខឹងអ្នកខ្លាំងណាស់។ បើបែបនេះមាន វាមានន័យថាអ្នកមានអ្វីពិសេសសម្រាប់គេ និងគ្មានតម្លៃអ្វីដែលត្រូវអោយគេចាំសាររបស់អ្នក។

២. នៅពេលដែលអ្នកនិយាយជាមួយមិត្តភក្តិប្រុសរបស់អ្នក គឺធ្វើដូចជាប្រច័ណ្ឌយ៉ាងខ្លាំង ទោះបីជាអ្នកបកស្រាយយ៉ាងណាក៏គេមិនស្តាប់ ប៉ុន្តែចំនែកគេវិញ គេមានមិត្តភក្តិស្និទស្នាលជាច្រើនជុំវិញខ្លួន។

៣. គេតែងតែរអ៊ូពីមនុស្សស្រីដែលគេធ្លាប់ស្គាល់ ឬស្រលាញ់ពីមុនហាក់ដូចជាស្រីៗទាំងនោះមិនដល់គេ។ ឈប់ទំនាក់ទំនងរបស់អ្នកជាមួយគេទៅ ព្រោះមុន និងក្រោយគេគង់តែនិយាយពីអ្នកដូចគ្នា។

៤. នៅពេលដែលអ្នកនៅជាមួយគេ គេហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ គេមានរឿងនិយាយជាមួយអ្នករាប់មិនអស់ ប៉ុន្តែនៅពេលដែលអ្នកចេញទៅបាត់ គេបែរជាមិនខ្វល់ចង់ដឹងពីសុខទុក្ខអ្នក សូម្បីតែទូរស័ព្ទមកសួរនាំថាអ្នកដល់ផ្ទះហើយរឺនៅ។

៥. គេតែងតែរវល់ និងមានការមិនចេះមិនចប់នៅពេលដែលអ្នកចង់ជួបគេ ប៉ុន្តែនៅពេលដែលគេនៅម្នាក់ឯងមិនសប្បាយចិត្ត គេតែងតែទាក់ទងមករកអ្នក និងចង់អោយអ្នកទៅជួបគេដោយមិនខ្វល់ថាវាជាពេលថ្ងៃ រឺយប់ រឺមួយក៏អ្នកកំពុងរវល់រឺអត់។

៦. គេធ្វើចេញមកហាក់បីដូចជាស្រលាញ់អ្នក ខ្វះអ្នកមិនបាន ប៉ុន្តែប៉ុន្មានក្រោយមកគេត្រលប់មកជាធម្មតាវិញដូចជាអ្នកបានធ្វើអ្វីមួយមិនត្រូវចិត្តគេ។

៧. គេតែងតែប្រាប់ថា គេនឹកអ្នកខ្លាំងណាស់ ប៉ុន្តែគេមិនដែលមានគម្រោងថាចង់ជួបអ្នកនោះទេ។

៨. ប្រសិនជាអ្នកកំពុងតែនិយាយជាមួយគ្នាថាអ្នកទាំងពីរនឹកគ្នាខ្លាំងប៉ុណ្ណា ប៉ុន្តែគេបែរជាបន្ទោសអ្នកថាអ្នកមិនព្រមទៅរកគេ នៅពេលដែលធាតុពិតអ្នកជាមនុស្សតែម្នាក់គត់តែខំប្រឹងហៅគេចេញមកជួបគ្នា។ បែបនេះមានន័យថាគេមិនបានធ្វើអ្វីដែលគេគួរធ្វើ ក្នុងនាមជាមនុស្សដែលអ្នកស្រលាញ់នោះទេ។

៩. គេប្រាប់អ្នកថាគេមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងទំនាក់ទំនងស្នេហានោះទេ ប៉ុន្តែគេបានចាប់ផ្តើមស្នេហាជាមួយអ្នកដទៃ។ គេនិយាយថាអ្នកល្អពេកហើយ ហើយគេមិនស័ក្តសមនឹងអ្នកឡើយ ព្រោះអ្នកស័ក្តសមនឹងមនុស្សល្អជាងគេ។

ប្រសិនជារឿងទាំងនេះ កើតឡើងចំពោះអ្នកមែន អ្នកត្រូវតែសួរសំនួរមួយទៅខ្លួនឯងថាតើអ្នកពិតជាគ្មានតម្លៃដល់ថ្នាក់នេះរឺ? ត្រូវចាំ អ្នកនៅតែមានមនុស្សជាច្រើនដែលប្រាថ្នាចង់ចំនាយពេលមួយជីវិតរបស់គេជាមួយអ្នក៕

ដោយ៖ វត្តី
ប្រភព៖ Thought Catalog