kalib9

ពាក្យសម្តីល្អៗដែលឪពុកម្តាយគួរតែនិយាយទៅកាន់កូនៗជារៀងរាល់ថ្ងៃ!

ពេលខ្លះយើងប្រហែលជាមិនបានគិតដល់ថា ពាក្យទង្វើ រឺពាក្យសម្តីដែលយើងបានប្រើប្រាស់ទៅលើកូនយើងជារៀងរាល់ថ្ងៃនឹងធ្វើអោយដក់ជាប់ក្នុងខួរក្បាលរបស់កូនយើងនោះទេ។

 

ប្រសិនជាអ្នកនិយាយពាក្យល្អៗ ជំរុញលើកទឹកចិត្ត នោះក្មេងនឹងមានសុទិដ្ឋិនិយម និងជាមនុស្សដែលចេះប្រើពាក្យសម្តីបានសមរម្យផងដែរ តែបើយើងចេះតែជេរ និយាយពាក្យអាសអាភាសជាមួយក្មេងរាល់ថ្ងៃនោះ ចឹងក្មេងក៏វាចេះនិងនិយាយពាក្យទាំងអស់នោះនៅថ្ងៃណាមួយផងដែរ។

នៅក្នុងអត្ថបទនេះ យើងនឹងលើកយកពាក្យសម្តីល្អៗ សំខាន់ៗមួយចំនួនដែលអ្នកគួរគប្បីនិយាយទៅកាន់កូនៗរបស់អ្នកអោយបានជារៀងរាល់ថ្ងៃ តោះទៅតាមដានទស្សនាទាំអស់គ្នា៖

ប៉ា/ម៉ាក់ ជឿជាក់លើកូន

កូនប៉ាពូកែណាស់ រឿងប៉ុណ្ណឹងកុំទាន់ចុះចាញ់ ខំតទៀតកូន

ម្សិលមិញមានរឿងអីកើតឡើងខ្លះកូន?

ទោះជាយ៉ាងណាប៉ានៅខាងកូនជានិច្ច

ប៉ាមានមោទនភាពចំពោះកូនខ្លាំងណាស់

ដំបូងចឹងហើយកូន បន្តិចទៀតលែងអីហើយ កូនអាចធ្វើបាន

ម៉ាក់អរគុណដែលបានជួយម៉ាក់

កូនចង់ធ្វើអីនៅថ្ងៃមុខ?

ម៉ាក់ស្រលាញ់កូន

ប្រភព៖ BRIGHTSIDE.ME​

error: Content is protected !!