kalib9

​សំដីទាំងនេះពេល​មិត្តស្រី​និយាយចេញ​មក ប្រុសៗពិត​ជាគាំង រកពាក្យ​អ្វី​មក​និយាយ​បា​នឡើយ

គ្រប់គ្នាសុទ្ធតែដឹងថា ចិត្ដគំនិតមនុស្សស្រី និងមនុស្សប្រុសគឺមានភាពខុសគ្នា ដូចជាសម្ដី និងកាយវិការមួយចំនួនរបស់នារីបង្ហាញឡើងដាក់មនុស្សប្រុស អាចធ្វើឲ្យពួកគេគ្មានពាក្យនិយាយ មិនយល់ និងមិនដឹងធ្វើយ៉ាងណា ដែលមានដូចជាខាងក្រោម៖

 

១. ខ្ញុំមិនអីទេ!

ករណីជាច្រើន នៅពេលដែលនារីម្នាក់និយាយថា «ខ្ញុំមិនអីទេ» នេះអាចបញ្ជាក់ថា នាងមានបញ្ហា ប៉ុន្ដែ…. ។ ក្នុងកាលៈទេសៈបែបនេះ បុរសភាគច្រើនពិតជាមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ដែលរឹតតែបណ្ដាលឲ្យស្ថានភាពកាន់តែយ៉ាប់យឺន។ ប្រសិនជាអ្នកមានអារម្មណ៍ពិបាកមែននោះ អ្នកត្រូវតែនិយាយវាចេញមក ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងជួយទំនាក់ទំនងអ្នកទាំងពីរ ឲ្យកាន់តែល្អជាងមុន។

២. ហេតុអ្វីក៏អ្នកគ្មានមិត្ដស្រី?

វាប្រហែលជាអាចមានសំនួរជាច្រើន និងផ្សេងៗគ្នា ហើយវាពេលខ្លះក៏គ្មានចម្លើយផងដែរ។ ដូចជាសំនួរសួរថា «ហេតុអ្វីក៏អ្នកគ្មានមិត្ដស្រី?» ក្នុងករណីខ្លះ វាត្រូវបានសួរប៉ះចំមនុស្ស ដែលខ្វះភាពស្រឡាញ់ក្នុងឆាកជីវិត និងពេលខ្លះអ្នកសួរប៉ះចំមិត្ដរួមការងារ ដែលកំពុងតែលួចស្រឡាញ់អ្នក ហើយគេប្រហែលជាអាចឆ្លើយនៅក្នុងចិត្ដថា ក៏ព្រោះតែគេស្រឡាញ់អ្នក (មើលរូបភាពខាងក្រោម)។

៣. ខ្ញុំធាត់អត់?

អ្នកអាចសួរសំនួរថា «អ្នកធាត់ឬអត់» ទៅកាន់មិត្ដភក្ដិស្រី ឬម្ដាយរបស់អ្នក សូមកុំសួរសំនួរមួយនេះទៅកាន់មិត្ដប្រុស ឬស្វាមីអ្នក ព្រោះថា ពួកគេនឹងមិនអាចឆ្លើយការពិតនោះទេ។ នៅក្នុងស្ថានភាពនេះ ពួកគេនឹងយល់ថាអ្នកកំពុងតែត្រូវការសរសើរ ជាជាងបង្អាប់ ដូចនេះពាក្យពិត គេមិនអាចនិយាយចេញមកនោះទេ។

៤. នាងអាចធ្វើបាន

ជាក់ស្ដែងអ្នកជានារីភេទ ប្រហែលជាគ្មានគោលបំណងណាមួយនោះទេ នៅពេលដែលអ្នកគិតថា អ្នកពិតជាអាចធ្វើវាបានដូចជា​ ការមួលវីស ជាដើម ប៉ុន្ដែសម្រាប់បុរសវិញ នៅពេលដែលលឺភាគីខាងស្រីនិយាយថា «នាងអាចធ្វើបាន» អាចធ្វើឲ្យខ្លួនគេយល់ថា គេគ្មានសមត្ថភាពទោវិញ។

៥. វាអាចស្រដៀងនឹងពាក្យថា នាងធាត់ពេកទេ?

សំនួរមួយនេះ បុរសភាគច្រើន ប្រាកដជាពិបាកឆ្លើយ ទោះជារឿងពិតយ៉ាងណានោះ ដូចនេះពួកគេនឹងអាចឆ្លើយបែបវិជ្ជមាន ជាជាងអវិជ្ជមាន។

 

 

៦. តើអ្នកកំពុងតែគិតពីអ្វី?

បុរសភាគច្រើន គិតរឿងច្រើន រាប់ពាន់មុខក្នុងពេលតែមួយ ហើយបុរសមួយចំនួនក៏មិនសូវជាចូលចិត្ដចែករំលែកការគិតរបស់ខ្លួន និងអារម្មណ៍ទៅកាន់ដៃគូផងដែរ ដូចនេះអ្នកមិនគួរសួរសំនួរថា «តើអ្នកកំពុងតែគិតពីអ្វី?» ទៅកាន់ដៃគូប្រុសរបស់អ្នកនោះទេ ដែលអាចនឹងធ្វើឲ្យរូបគេទើសទាល់។

 

 

៧. ដូចជានិយាយថា អតីតមិត្ដប្រុសខ្ញុំក៏ធ្លាប់ធ្វើវាដែរ

របស់របរចាស់ៗរបស់អតីតមិត្ដប្រុសអ្នក នឹងអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្ដប្រុសបច្ចុប្បន្នអ្នក ដូចជាអ្នកកំពុងតែប្រៀបធៀបរវាងរូបគេ និងអតីតមិត្ដប្រុស ដែលបានបែកគ្នាជាមួយនឹងអ្នក។

 

 

៨. ដូចជាសួរថា តើអ្នកច្បាស់ទេ ពីអ្វីដែលអ្នកកំពុងតែធ្វើ?

គ្មានមនុស្សប្រុសណាម្នាក់ ចង់ឲ្យមនុស្សស្រីមើលមកខ្លួនថា គ្មានសមត្ថភាពនោះទេ ដូចនេះអ្នកគួរកុំសួរអ្វីច្រើន គួរតែគាំទ្រនូវអ្វីដែលគេកំពុងតែធ្វើ និងជឿជាក់លើសកម្មភាពរបស់គេ។

 

 

៩. ដូចជាសំនួរសួរថា តើអ្នកមានឃើញអ្វីប្លែកឬអត់?

បញ្ហារបស់បុរស គឺពួកគេភាគច្រើន មិនសូវជាចាប់អារម្មណ៍រឿងតូចតាចនោះទេ ដូច្នេះបើអ្នកគ្រាន់តែប្ដូរក្រេមបបូរមាត់ ឬប្ដូរពណ៌សក់ នោះមិត្ដប្រុសអ្នកនឹងមិនដឹងថាឆ្លើយបែបណានោះទេ ប្រសិនជាអ្នកសួរថា «តើអ្នកមានឃើញអ្វីប្លែកឬអត់?»

 

១០.  តើគាត់ជាអ្នកណាដែរ?

ទោះបីជាអ្នកគ្រាន់តែសួរពីការចង់ដឹងចង់ឃើញក៏ដោយវាហាក់ដូចជាបុរសរបស់អ្នកដូចជាអ្នកកំពុងព្យាយាមគ្រប់គ្រងគាត់។ ហើយគ្មាននរណាម្នាក់ចូលចិត្តការគ្រប់គ្រងទេ។ បុរសនិងស្ត្រីគ្រប់រូបត្រូវមានសិទ្ធិផ្ទាល់ខ្លួន, រួមទាំងនៅពេល chat ក្នុងបណ្តាញសង្គម។

 

១១. នារីម្នាក់នោះស្អាតដែរទេ?

នេះអាចជាសំនួរមួយដ៏សែនពិបាកក្នុងការឆ្លើយ នៅពេលដែលមិត្ដស្រីរបស់ខ្លួន សួរថា «នារីម្នាក់នោះស្អាតដែរទេ?» ទៅកាន់មិត្ដប្រុស។ សម្រាប់សំនួរមួយនេះ មិត្ដប្រុសអ្នក ប្រាកដជាមិនដឹងថាឆ្លើយបែបណានោះទេ រូបគេមានតែផ្ដល់ចម្លើយមិនស្មោះត្រង់ដល់អ្នក។ ដូចនេះសូមកុំសួរសំនួរអត់ប្រយោជន៍បែបនេះ។

 

 

ប្រភពៈ ​Brightsite