kalib9

កុំខ្មាសអៀនអី! អ្នកដែលកើតមានមុននៅតំបន់ខាងក្រោយ (គូទ) អាចបំបាត់បានយ៉ាងងាយជាមួយវិធីខ្លីៗទាំងនេះ!

កើតមានមុននៅត្រង់តំបន់ពិសេស (គូទ) ពិបាកក្នុងការដោះស្រាយ និងថែមទាំងមិនដឹងថាគួរជ្រើសរើសផលិតផលបែបណាទៀតផង។ ជាការពិតបើទោះបីជាការកើតមុននៅតំបន់មួយនេះពុំសូវធ្វើឲ្យអ្នកបាត់សម្រស់ ឬមិនមែនជារឿងសំខាន់សម្រាប់អ្នក ប៉ុន្តែអ្នកចាំបាច់ត្រូវយកចិត្តទុកដាក់កម្ចាត់មុននៅតំបន់មួយនេះចេញ ដើម្បីចៀសវាងការឆ្លងបាក់តេរីទៅកន្លែងផ្សេងៗ និងមានការរីករាលដាលធ្ងន់ធ្ងរ។

តោះ! ចង់ដឹងថាវិធីបំបាត់មុននៅផ្នែកខាងក្រោយ(គូទ) បែបណាខ្លះ ចូរតាមដានដូចខាងក្រោម៖

១/ ទឹកអំបិល

អំបិលត្រូវបានផ្សំឡើងដោយសារធាតុសូដ្យូម ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងនឹងបាក់តេរី និងជាឱសថមួយដ៏មានប្រសិទ្ធភាពសម្រាប់បំបាត់មុនគូទ។

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវយកអំបិល ១ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ចំនួន ២ពែង រួចកូរវាឲ្យសព្វ។

• បន្ទាប់មកយកកូនកន្សែងតូចល្មមដាក់ត្រាំនៅក្នុងទឹកអំបិលដែលលាយរួចរាល់នោះ រួចហើយពូតយកទឹកចេញបន្តិច ទើបយកទៅស្អំនៅត្រង់តំបន់ដែលមានមុនជាការស្រេច។

• អ្នកអាចធ្វើបែបនេះបីដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។

២/ ប្រើកន្សែងត្រជាក់

វិធីអនុវត្តន៍៖

• ចំពោះវិធីនេះអ្នកគ្រាន់តែយកកូនកន្សែងតូចល្មមដាក់រុំជាមួយនឹងដុំទឹកកកតូចៗល្មម បន្ទាប់មកយកទៅស្អំចុះឡើងនៅត្រង់កន្លែងដែលមានមុនរយៈពេល ១០ ទៅ ១៥នាទី និងធ្វើបែបនេះ ពីរទៅបីដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់បាក់តេរីក៏ដូចជាព្យាបាលមុន និងការពារពីការកើតមុនថ្មីបន្តបន្ទាប់ទៀតផង។

៣/ ទឹកក្រូចឆ្មារសម្បកលឿង

ទឹកក្រូចឆ្មារសម្បកលឿងក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីដែលនាំឲ្យកើតមុន បន្ថយការហើម និងបញ្ហាផ្សេងៗ ដែលទាក់ទងនឹងការកើតមុននេះផងដែរ។

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកគ្រាន់តែយកក្រូចឆ្មារសម្បកលឿងមួយចំណិត ឬមួយចំហៀង (Lemon រកទិញបាននៅតាមផ្សារទំនើប) ច្របាច់យកទឹករបស់វា

• បន្ទាប់មកយកសំឡីស្អាតមួយដុំតូចល្មមជ្រលកទៅក្នុងទឹកក្រូចឆ្មារសម្បកលឿង រួចហើយលាបវានៅផ្នែកខាងក្រោយ(គូទ)កន្លែងដែលមានមុន ហើយទុកចោលរយៈពេល១០ ទៅ១៥នាទី មុនពេលលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។

• អ្នកអាចធ្វើរបបៀបនេះពីរ ឬបីដងក្នុងមួយថ្ងៃ។

៤/ ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញមានផ្ទុកនូវជាតិម្សៅសូដា ដែលដើរតួជាសារធាតុធម្មជាតិលុបបំបាត់ជាតិប្រេងហួសប្រមាណ និងមានលក្ខណៈសម្បត្តិសម្លាប់បាក់តេរីនៅលើផ្ទៃស្បែក ដើម្បីកុំឲ្យកើតមានមុននៅតំបន់ខាងក្រោយ(គូទ)។

វិធីអនុវត្តន៍៖

• ជាមួយនឹងការអនុវត្តន៍វិធីនេះ អ្នកគ្រាន់តែយកសំឡីមួយដុំល្មមជ្រលកជាមួយនឹងថ្នាំដុសធ្មេញចំនួនល្មម (តាមដែលអ្នកចង់ប្រើ) រួចបន្តក់នៅលើមុន ដែលកើតមានត្រង់ផ្នែកខាងក្រោយ ឬគូទរបស់អ្នក។

• ក្រោយពេលដែលលាបរួចហើយ ទុកវាឲ្យស្ងួត បន្ទាប់មកទើបលាងសម្អាតចេញដោយប្រើទឹកត្រជាក់ជាការស្រេច។

• អ្នកអាចអនុវត្តន៍វិធីនេះម្តង ទៅពីរដងក្នុងមួយថ្ងៃ។

៥/ ប្រេងដូង

វិធីអនុវត្តន៍៖

• ងាយស្រួលបំផុតជាមួយនឹងវិធីមួយនេះ ដោយអ្នកគ្រាន់តែយកប្រេងដូង(ខាប់ ឬរាវ) បរិមាណល្មមដាក់លើម្រាមដៃ រួចលាបវានៅត្រង់តំបន់ផ្នែកខាងក្រោយដែលមានមុន(គូទ) ហើយទុកឲ្យប្រេងដូងជ្រាបចូលទៅក្នុងស្បែករបស់អ្នកជាការស្រេច។

• អ្នកអាចអនុវត្តន៍វិធីនេះ២ ឬ ៣ដង ជារៀងរាល់បីម៉ោងម្តង។

៦/ ខ្ទឹមស

ខ្ទឹមសមានផ្ទុកសារធាតុ Allicin ដែលមិនត្រឹមតែអាចសម្លាប់បាក់តេរីដែលបណ្តាលឲ្យកើតមុនលើស្បែករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការរលាកផងដែរ។

វិធីអនុវត្តន៍៖

• ដើម្បីអនុវត្តន៍វិធីនេះ អ្នកត្រូវយកខ្ទឹមសចំនួនល្មមបកសម្បកចេញ រួចហាន់វាជាបន្ទះស្តើងល្មម។

• បន្ទាប់មកយកខ្ទឹមសដែលហាន់រួចនោះដុសថ្មមៗ នៅត្រង់កន្លែងដែលមានមុន និងទុកចោលរយៈពេល៣០ ទៅ៥០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

• អ្នកអាចធ្វើវិធីនេះ៤ ទៅ៥ដង ក្នុងមួយសប្តាហ៍៕

ប្រភពអត្ថបទដើមពី៖ Khmerload

error: Content is protected !!