kalib9

អាថ៏កំបាំងនៅពីក្រោយសុបិនចម្លែកៗ(ខ្មោចសង្កត់, មមើដើរ,…) ដែលអ្នកចង់ដឹងថាមកពីហេតុអ្វី? (ស៊ែរឲ្យគ្រប់គ្នាដឹងផង!)

ក្នុងមួយយប់ៗប្រសិនជាយើងគេងលក់ស្កប់ស្កល់ គ្មានអ្វីរំខាន ដូចជាយល់សប្តិរឺសំលេងរំខាន នោះអ្នកនឹងបានទទួលមកវិញនូវកំលាំងតែម្តងក្រោយពេលភ្ញាក់ពីគេងភ្លាម។ ប៉ុន្តែការគេងលក់ស្កប់ស្កល់បែបនេះមិនមែនចេះតែកើតមាននោះទេ ភាគច្រើនអ្នកតែងតែជួបរឿងចំលែកក្នុងពេលកំពុងគេងនេះតែម្តង ដូចជាមានអារម្មណ៏ថា មានអ្នកណាមកសង្កត់ មានអ្នកណាកំពុងដេញ រឺធ្លាក់ពីទីខ្ពស់ជាដើម។

ដូច្នេះនៅក្នុងអត្ថបទនេះ​​ យើងនឹងលើកយកអាថ៏កំបាំងទាំងអស់នោះមកធ្វើការបកស្រាយ ថាតើហេតុអីបានជាវាកើតឡើងមកលើអ្នក។ តោះកុំអោយខាតពេលយូរ ទៅតាមដានទស្សនាទាំងអស់គ្នា តែកុំភ្លេចជួយ Share ម្នាក់មួយផងណា៖

ដេកខ្មោចសង្កត់

ការគេងរបៀបនេះ គឺអ្នកមានអារម្មណ៏ថានរណាម្នាក់កំពុងតែអង្គុយសង្កត់លើអ្នកចឹង ហើយអ្នកមិនអាចកំរើកខ្លួនបាននោះទេ។  វាកើតឡើងនៅពេលដែលអ្នកដេកដូចរូបភាពខាងលើ ជាហេតុធ្វើអោយសាច់ដុំរបស់អ្នកស្ពឹក ដូច្នេះខួរក្បាលរបស់អ្នកមិនអាចបញ្ជាអោយវាធ្វើចលនាបាននោះទេ។

នៅលើពិភពលោកមានមនុស្សចំនួន ៧%ដែលធ្លាប់បានជួបប្រទះហេតុការណ៏មួយនេះ។

គេងឃើញខ្មោចនៅជុំវិញអ្នក

អ្នកមានអារម្មណ៏ថាគេងលក់ពាក់កណ្តាល ភ្ញាក់ពាក់កណ្តាល ហើយអ្នកតែងតែឃើញរូបភាពអាក្រក់ៗ ដូចជាខ្មោច បិសាចនៅចំពោះមុខអ្នកជានិច្ច។ ការជួបហេតុការណ៏ដូច្នេះអាចមកពីអ្នកតានតឹងក្នុងអារម្មណ៏ខ្លាំងពេកកាលពីថ្ងៃ ទើបធ្វើអោយអ្នកស្រមៃឃើញរឿងផ្សេងៗ ម៉្យាងវិញទៀត ហេតុការណ៏នេះក៏អាចកើតឡើងផងដែរប្រសិនជាអ្នកចូលគេងទាំងស្រវឹងនោះ។

ដេកមមើនិយាយ

តាមការប្រាប់អោយដឹងតាមរយះអ្នកជំនាញខាងផ្នែកចិត្តវិទ្យាបានអោយដឹងថា ការគេងមមើនិយាយ គឺអ្នកអាចមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយ។ ដូច្នេះអ្នកគួរតែប្រញាប់ទៅរកអ្នកជំនាញខាងចិត្តសាស្រ្តជាបន្ទាន់។

យល់សប្តិនៅក្នុងយល់សប្តិ

តើអ្នកធ្លាប់នៅក្នុងយល់សប្តិ ហើយអ្នកយល់សប្តិមួយតង់ពីលើនេះទៀតនោះ? អ្នកជំនាញដែលសិក្សាលើផ្នែកនេះ ក៏មិនទាន់អាចពន្យល់ពីបាតុភូតចំលែកនេះផងដែរ។

មមើដើរ

អ្នកប្រាកដជាធ្លាប់បានដឹងហើយថា ពិតជាមានអ្នកមមើ ដើរចុះដើរឡើងនៅក្នុងផ្ទះ រឺអាចមមើដើរធ្លាក់ជណ្តើរស្លាប់ផងដែរ។ នៅក្នុងជំនឿ គេជឿថាមានខ្មោចចូលសណ្ឋិតទើបនាំពួកគេអោយដើរបានដូច្នេះ។ តែបើតាមវិទ្យាសាស្ត្រវិញ អ្នកមានជំងឺ Somnambulism ហើយអ្នកក៏គួរតែទៅជួបគ្រូពេទ្យចិត្តសាស្ត្រអោយបានជាបន្ទាន់។

ភ្ញាក់ពីគេងឈឺក្បាលចង់ផ្ទុះ

ការគេងបែបនេះមិនមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែគ្រាន់តែធ្វើអោយអ្នកឈឺក្បាលតែប៉ុណ្ណោះ វាកើតឡើងដោយសារតែ សរសៃប្រសាទនៅក្នុងខួរក្បាលរបស់អ្នកដំណើរការខ្លាំងពេក។

ដេកអត់ដកដង្ហើម

ការដេកយល់សប្តិហើយមិនដកដង្ហើមបែបនេះ នឹងធ្វើអោយអ្នកងើបពីក្នុងសុបិន្តមួយរំពេច ហើយត្រដរខ្យល់តែម្តង ដោយសារតែខួរក្បាលរបស់អ្នកកំពុងតែស្រែកឃ្លានអុកស៊ីហ្សែនជាខ្លាំង។ មូលហេតុដែលអ្នកកើតអាការះបែបនេះដោយសារតែ អ្នកមានការថប់អារម្មណ៏ រឺធាត់ខ្លាំងពេក។

យល់សប្តិឃើញរឿងដដែលៗ

មានអ្នកខ្លះយល់សប្តិឃើញរឿងដដែល រឺអាចយល់សប្តិតភាគថែមទៀតផង វាកើតឡើងដោយសារតែអ្នកផ្តោតអារម្មណ៏គិតទៅលើរឿងនោះខ្លាំងពេកមុនពេលអ្នកគេង ដូច្នេះហើយ ខួរក្បាលរបស់អ្នកនឹងមិនបានសំរាកនោះទេ នៅតែដក់ជាប់វាជានិច្ច។

យល់សប្តិថាធ្លាក់ពីទីខ្ពស់

វាពិតជាមានអារម្មណ៏ថាភ័យ និងដូចមែនទែនខ្លាំងណាស់ នៅពេលអ្នកយល់សប្តិឃើញរឿងបែបនេះ គឺវានឹងធ្វើអោយអ្នកភ័យប្រហោងពោះ លោះព្រលឹងអស់តែម្តង។ ការយល់សប្តិបែបនេះ គឺដោយសារតែអ្នកអាចមានបញ្ហាបេះដូងហើយ ដូច្នេះ​ប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនជាអ្នកយល់សប្តិបែបនេះញឹកញាប់នោះ។

ព្រលឹងចេញពីខ្លួន

មានអ្នកខ្លះអាចចេញព្រលឹងចេញពីក្នុងខ្លួនបាន ហេតុផលមួយនេះ អ្នកវិទ្យាសាស្រ្តក៏មិនទាន់អះអាងថាវាមកពីអ្វីអោយប្រាកដដែរ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​