kalib9

ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែ/ថ្ងៃសម្រាលកូន! មិនគួរអូសរំលងអត្ថបទនេះ គួរយល់ដឹងឲ្យបានច្បាស់!!!

១) ថ្ងៃឈឺពោះសំរាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។
– សម្រាលកូនគ្រប់ខែៈ គឺសម្រាលកូនក្នុងចន្លោះពេលដែលកូនមានអាយុ៣៧សប្តាហ៍ពេញ នៃការបាត់រដូវ និង ៤១សប្តាហ៍ ៣ថ្ងៃ។
– សម្រាលកូនមិនគ្រប់ខែៈ
– ក្រោម ៦ខែ = រលូត
– ពី ៦ខែទៅ ៨ខែកន្លះ=សម្រាលមុនខែ
– កូនលើសខែៈ គឺពី៤១ សប្តាហ៍នៃការបាត់រដូវឡើងទៅ
២) ថ្ងៃទី ១ នៃរដូវចុងក្រោយៈ គឺជា
– ថ្ងៃទី១ ដែលឈាមរដូវធ្លាក់ (មិនមែនជាថ្ងៃដែលអស់ឈាមរដូវទេ)
– គឺជាខែចុងក្រោយគេ ដែលរដូវមក (មិនមែនខែ ដែលអត់មកទេ)

៣) រដូវទៀងទាត់ៈ គឺរដូវដែលមក ២៨ថ្ងៃម្តង
ឧទាហរណ៍ៈ
– ខែមុន រដូវមកថ្ងៃទី ៣០
– ខែមន្ទាប់ត្រូវមកថ្ងៃទី ២៨
– ខែបន្ទាប់ទៀតត្រូវមកថ្ងៃទី ២៦

៤) សប្តាហ៍នៃការបាត់រដូវ
យើងគិតអាយុកូនក្នុងផ្ទៃជាសប្តាហ៍ ដោយរាប់ពីថ្ងៃទី១ នៃរដូវដែលមក ខែចុងក្រោយគេ។

៥) ថ្ងៃបង្ករកំណើតកូនៈ គឺ ១៤ថ្ងៃបន្ទាប់ពីថ្ងៃទី១ នៃរដូវដែលមក ខែចុងក្រោយគេ

៦) ការកំណត់ថ្ងៃសម្រាលកូនៈ តាមរដូវដែលទៀងទាត់ក្តី (២៨ថ្ងៃ)
តាមអេកូបីខែដំបូងក្តី គឺយើងកំណត់យក ៤០សប្តាហ៍នៃការបាត់រដូវជាថ្ងៃសម្រាល។តែកូនអាចសម្រាលមុន ១០ថ្ងៃ ឬក្រោយ ១០ថ្ងៃ។

៧) ការកំណត់ថ្ងៃសម្រាលកូន តាមអេកូបីខែដំបូងក្តី និងតាមរដូវដែលទៀងទាត់ក្តី គឺពុំមានខុសគ្នាឡើយ។ ខុសគ្នាយ៉ាងច្រើន ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ដូច្នេះបើប្អូនមិនចាំរដូវ ប្អូនត្រូវយកថ្ងៃសម្រាលកូនតាមអេកូបីខែដំបូង។

៨) បើដល់ថ្ងៃសម្រាលហើយ គឺ៤០សប្តាហ៍ ពុំទាន់ឈឺពោះសម្រាល ប្អូនត្រូវមើលអេកូម្តងទៀត បើទឹកភ្លោះនៅគ្រប់គ្រាន់ សុខភាពកូននៅល្អ ប្អូនអាចទុកតាមដានបាន ១០ថ្ងៃទៀត ដោយប្អូនត្រូវមកតាមដានផ្ទៃពោះរាល់ ២ ឬ៣ថ្ងៃម្តង រហូតដល់ថ្ងៃឈឺពោះសម្រាលកូន។

៩) បើ ១០ថ្ងៃហ្នឹង មិនទាន់ឈឺពោះសម្រាលទៀត ប្អូនចាំបាច់ត្រូវសម្រាកពេទ្យ ដើម្បីដាក់ថ្នាំឲ្យឈឺពោះសម្រាល ទៅតាមបច្ចេកទេសលោកគ្រូ អ្នកគ្រូផ្នែកសម្ភព។

១០) យើងអាចទុកកូនទៅក្នុងផ្ទៃបានត្រឹមតែ ៤១សប្តាហ៍ ៣ថ្ងៃប៉ុណ្ណោះ។ លើសពីថ្ងៃនេះទារកនៅក្នុងផ្ទៃនឹងទ្រោមបន្តិចម្តងៗរហូតស្លាប់នៅក្នុងពោះ។

សូមបងប្អូនអញ្ជើញមកពិនិត្យ និងតាមដានផ្ទៃពោះឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យការសម្រាលកូនប្រកបទៅដោយសុវត្ថិភាព។









ប្រភព calmette.gov.kh

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!