kalib9

ការពិតពីក្រោយរូបភាពនៅឈូងសមុទ្រអាឡាស្កា កន្លែងដែលមហាសមុទ្រពីរជួបគ្នា!!

មានរូបភាពដ៏ស្រស់ស្អាតមួយត្រូវបានបង្ហោះចែកចាយពាសពេញប្រព័ន្ធអ៊ីនធឺណេតអំពី មហាសមុទ្រពីរ មួយពណ៌ទឹកសមុទ្រខ្ចី មួយទៀតពណ៌ខៀវចាស់ ដែលជួបគ្នាប៉ុន្តែមិនលាយបញ្ចូលគ្នា។

ពាក្យចចាមអារាមជាច្រើនស្ដីអំពីហេតុភេទចម្លែកមួយនេះ ហើយថ្ងៃនេះដែរ Anarchak នឹងលើកឡើងអំពីមូលហេតុដែលនៅពីក្រោយបាតុភូតមហាសមុទ្រនេះយ៉ាងសាមញ្ញបំផុត។

ការពិតទៅនេះមិនមែនជាប្រជុំមហាសមុទ្រពីរជួបគ្នានោះទេ ប៉ុន្តែគឺជាដែនទឹកពីរផ្សេងគ្នាទៅវិញទេ ដោយម្ខាងជាទឹកកករលាយពីផ្ទាំងទឹកកកមានពណ៌ទឹកសមុទ្រភ្លឺខ្ចី និងម្ខាងទៀតជាទឹកសមុទ្រមានជាតិអំបិលនិងមានពណ៌ខៀវងងឹត។ ទឹកទាំង២ដែលយើងឃើញក្នុងរូបភាពនោះគឺជាទឹកល្បាប់ទន្លេ និងទឹកសមុទ្រទូទៅនោះឯង។

ភាពខុសគ្នារបស់ពណ៌ទឹកនេះ គឺដោយសារតែភាពខុសគ្នានៃដង់ស៊ីតេទឹក។ ដង់ស៊ីតេទឹករួមជាមួយនឹងបម្រែបម្រួលសីតុណ្ហភាពនិងកម្រិតកំហាប់អំបិលអាចឲ្យយើងសម្គាល់នូវភាពខុសគ្នារវាងទឹកទាំងពីរបាន។

Loading…

ទន្ទឹមនឹងនេះ ការដែលគេនិយាយថា ‘ទឹកបានជួបគ្នាប៉ុន្តែមិនដែលលាយគ្នា’ នោះគឺមិនត្រឹមត្រូវនោះទេ។ ទឹកទាំងពីរសន្សឹមៗលាយចូលគ្នា ហើយព្រំដែនទឹកក៏មិនគង់វង្សនោះដែរ ពោលគឺតែងប្រែប្រួលជានិច្ច។

ខណៈពេលដែលរូបថត និងហេតុផលវិទ្យាសាស្ត្រអំពីរូបថតនេះស្ដាប់ទៅទំនង តែអ្វីដែលយើងបានរៀននោះគឺមិនគួរជឿអ្វីគ្រប់យ៉ាងដែលអ្នកបានអានលើអ៊ិនធឺណេតនោះទេ យ៉ាងហោចណាស់ចាំទាល់តែអ្នកបានដឹងពីសាច់រឿងពិតប្រាកដពីក្រោយសិន៕





ដោយ៖ លីសា

ប្រភព៖ triphobo

error: Content is protected !!