kalib9

តែប៉ុណ្ណឹងល្បីបាត់! ស្ដេច​កាត់​ត​រូបភាព ក្លាយ​ជា​មិត្ត​ភក្ដិ​ដ៏​ជិត​ស្និត​របស់​លោក Obama ពីព្រោះ​តែ​ជំនាញ​របស់​គាត់

 

ថ្វី​ត្បិត​តែ​អតីត​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​លោក Barack Obama បាន​បញ្ចប់​អាណត្តិ​ និង ចាក​ចេញ​ពី​ សេតវិមាន​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ប្រជាជន​អាមេរិក​ជា​ច្រើន​រូប​នៅ​តែ​ចង់ចាំ​គាត់ និង​គោរព​គាត់​ដដែល ។

ជាក់​ស្ដែង​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ជា​អ្នក​កាត់ត​រូបភាព​ដ៏​ស្ទាត់​ជំនាញ​ម្នាក់​ បាន​បង្កើត​ជា​កម្រង​រូបថត​ដែល​គាត់​បាន​កាត់ត​បញ្ចូល​រូប​របស់​គាត់​ចូល​ទៅ​ក្នុង​រូបថត​ជា​ច្រើន​របស់​លោក Obama ដែល​មើល​ទៅ​គាត់​ដូចជា​ BFF របស់​អតីត​ប្រធានាធិបតី​រូប​នោះ​អីញ្ចឹង។

ការ​កាត់​ត​រូប​ទាំង​នេះ​ទី​មួយ​គាត់​មាន​បំណង​បង្កើត​នូវ​បរិយាកាស​រីករាយ ទីពីរ​ចង់​បង្ហាញ​ពី​សកម្មភាព​ដ៏​ល្អ​ជា​ច្រើន​ដែល​លោក Obama ធ្លាប់​បាន​ធ្វើ​ក្នុង​ពេល​កាន់​អំណាច ។ ដែល​រូបថត​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង និង​បាន​ដាក់​រហ័ស​នាម​គាត់​ថា មិត្តជិតស្និត​ដ៏​អាថ៌កំបាំង​របស់​លោក Obama ទៀត​ផង។

តោះ​ទស្សនា​កម្រង​រូបថត​របស់​គាត់​បន្តិច​ទៅ​មើល ៖