kalib9

ទំលាយឈ្មោះអ្នកបង្កើត (ជនជាតិ) ឆ្នាំបង្កើត និងផលិតផលចំនួន ២៣ ប្រភេទ (ភាគទី ២)

ដើម្បីចង់ឲ្យពិភពលោកចងចាំរូបអ្នករាប់រយពាន់ឆ្នាំ ចូរអ្នកបង្កើតអ្វីមួយថ្មី ដើម្បីជួយសម្រួលដល់មនុស្សទូទៅនៅលើពិភពលោក។​ ដើម្បីឲ្យពិភពលោកចងចាំនូវស្នាដៃនេះហើយ ទើបមានបុគ្គលមួយចំនួនបានព្យាយាមបង្កើតរបស់ថ្មីៗជាច្រើនដែលអ្នកកំពុងតែប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ ដូចនេះហើយ នៅពេលប្រើប្រាស់អ្វីមួយ តើអ្នកចង់ដឹងថា តើប្រភពដើមផលិតនៅឆ្នាំណា? នរណាជាអ្នកបង្កើត? ជាជនជាតិអ្វីដែរ? តោះសូមអានទាំងអស់គ្នា៖

១) លោក Philip Diehl (អាឡឺម៉ង់អាមេរិច) ជាអ្នកបង្កើតកង្ហារលើពិដានមុនគេ នៅកំឡុងឆ្នាំ១៨៦០១៩៧០

២) លោក Gene Dolgoff (អាមេរិច) ជាអ្នកបង្កើតសម្ភារៈបញ្ចាំងអេក្រង់ LCD មុនគេ នៅឆ្នាំ១៩៦៨

៣) លោក Anastase Dragomir (រ៉ូម៉ានី) ជាអ្នកបង្កើតកៅអីបាញ់ហោះចេញមុនគេ នៅឆ្នាំ១៩៣០

៤) លោក Richard Gurley Drew (អាមេរិច) ជាអ្នកបង្កើតស្កុតបិតក្រដាសមុនគេ នៅឆ្នាំ១៩២៥

៥) លោក Benjamin Eisenstadt (អាមេរិច) ជាអ្នកបង្កើតកញ្ចប់ស្កសរមុនគេ នៅពាក់កណ្តាលឆ្នាំ១៩៤០

៦) លោក Douglas Engelbart (អាមេរិច) ជាអ្នកបង្កើតប្រដាប់ចុចកុំព្យូទ័រមុនគេ នៅឆ្នាំ១៩៤១

៧) លោក Adolf Gaston Eugen Fick (អាឡឺម៉ង់) ជាអ្នកបង្កើតកញ្ចក់​កែវភ្នែកមុនគេ នៅឆ្នាំ១៨៨៨

៨) លោក Julius Fromm (អាឡឺម៉ង់) ជាអ្នកបង្កើតស្រោមអនាម័យមុនគេ នៅឆ្នាំ១៩១២

៩) លោក Leonid Gobyato (រុស្ស៊ី) ជាអ្នកបង្កើតកាំភ្លើងត្បាល់មុនគេ នៅឆ្នាំ១៩០៦

១០) លោក Henri Giffard (បារាំង) ជាអ្នកបង្កើតនាវាអាកាសមុនគេ នៅឆ្នាំ១៨៥២

១១) លោក Felix Hoffmann (អាឡឺម៉ង់) ជាអ្នកបង្កើតថ្នាំអាស្ពីរីនមុនគេ នៅឆ្នាំ១៨៩៧

Loading…

១២) លោក Daisuke Inoue (ជប៉ុន) ជាអ្នកបង្កើតម៉ាស៊ីនច្រៀងចម្រៀង (Karaoke) មុនគេ នៅឆ្នាំ១៩៧១

១៣) លោក János Irinyi (ហុងគ្រី) ជាអ្នកបង្កើតឈើគូសមុនគេ នៅឆ្នាំ១៨៣៦

១៤) លោក Assen Jordanoff (ប៊ុលការី) ជាអ្នកបង្កើតពោងឡានសុវត្ថិភាពមុនគេ នៅឆ្នាំ១៩៥១

១៥) លោក Edwin Beard Budding (អង់គ្លេស) ជាអ្នកបង្កើតម៉ាស៊ីនកាត់ស្មៅមុនគេ នៅឆ្នាំ១៨៣០

១៦) លោក Reynold B. Johnson (អាមេរិច) ជាអ្នកបង្កើតឧបករណ៍បច្ចេកវិទ្យាហាដឌីសមុនគេ នៅឆ្នាំ១៩៥៤

១៧) លោក Johan Petter Johansson (ស្វីស) ជាអ្នកបង្កើតសោលៃតម្រូវ (adjustable spanner) មុនគេ នៅឆ្នាំ១៨៤២

១៨) លោក René Laennec (បារាំង) ជាអ្នកបង្កើតឧបករណ៍ឧរាទស្សន៍មុនគេ នៅឆ្នាំ១៨១៦

១៩) លោក Hans Lippershey (អាឡឺម៉ង់ហូឡង់) ជាអ្នកបង្កើតកែវយឺតមុនគេ នៅឆ្នាំ១៦០៨

២០) លោក Whitcomb Judson (អាមេរិក) ជាអ្នកបង្កើតរឺតខោអាវមុនគេ នៅឆ្នាំ១៨៩០

២១) លោក George William Manby (អង់គ្លេស) ជាអ្នកបង្កើតបំពង់​ពន្លត់​អគ្គិភ័យមុនគេ នៅឆ្នាំ១៨១៨

២២) លោក Jules Montenier (អាមេរិក) ជាអ្នកបង្កើតទឹកអប់បំបាត់ក្លិនអាក្រក់មុនគេ នៅឆ្នាំ១៩៤១

២៣) លោក Roland Moreno (បារាំង) ជាអ្នកបង្កើតស៊ីមកាតមុនគេ នៅឆ្នាំ១៩៧៤

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia