kalib9

ចេះតែឆ្ងល់ថាហេតុអីភ្លើងផ្ទះខ្ញុំអស់ច្រើនម៉្លេះ បើមិនសូវប្រើអីផងហ្នឹង!!! ទាំងនេះជាមូលហេតុចំបង!

តើអ្នកមានធ្លាប់ដឹងថាទេថា ឧបករណ៏អគ្គីសនីមួយចំនួន វាបានលួចស៊ីភ្លើងយើងទាំងយើងមិនបានប្រើប្រាស់ រឺចុចបើកវាផងនោះ?

នៅក្នុងអត្ថបទ យើងនឹងលើកយកឧបករណ៏អគ្គីសនីមួយចំនួន ដែលវាស៊ីភ្លើងយើងទាំងមិនបានប្រើប្រាស់រឺបើកផង និងប្រាប់អ្នកពីកំរិតថាមពលដែលវាស៊ីក្នុងមួយថ្ងៃៗថែមទៀតផង ដូច្នេះកុំអោយខាតពេលយូរ ទៅតាមដានទស្សនាទាំងអស់គ្នា តែកុំភ្លេចជួយ Share ម្នាក់មួយផងណា៖

ឆ្នាំងសាកទូរស័ព្ទ

ភាគច្រើននៃពួកយើង គឺតែងតែដោតឆ្នាំងសាកចោលនៅហ្នឹងព្រីភ្លើងចោលជានិច្ច ដោយគិតថា វាអត់ស៊ីភ្លើង រឺវាគ្មានស៊ីប៉ុន្មានទេ ប៉ុន្តែក្នុងមួយថ្ងៃវាស៊ីថាមពលរបស់អ្នកចំនួន 1.2វ៉ាត់។

ឧបករណ៏ចាប់ប៉ុស្តិ៏ទូរទស្សន៏ឌីជីថល 

ឧបករណ៏ចាប់ប៉ុស្តិ៏ទូរទស្សន៏ឌីជីថល គឺនៅតែស៊ីភ្លើងបើទោះបីជាអ្នកបិទទូរទស្សន៏ចោលក៏ដោយ វាស៊ីភ្លើងរបស់អ្នក ២២វ៉ាត់ក្នុងមួយថ្ងៃ។ ហើយយើងជឿថា គ្មានអ្នកណាទំនេរទៅបើកបិទវារាល់ថ្ងៃនោះទេ។

ទូរទស្សន៏

នៅពេលដែលអ្នកចុចបិទទូរទស្សន៏ កុំស្មានថាវាផ្តាច់ភ្លើងទាំងអស់អោយសោះ វានៅតែស៊ីភ្លើងដដែលចឹង គឺវាស៊ី ២៤វ៉ាត់ក្នុងមួយថ្ងៃ

កុំព្យូទ័រ រឺ Laptop

ប្រសិនជាអ្នកដោតថ្មកុំព្យូទ័រចោល ហើយមិនធ្វើអ្វីសោះ បិទចោល នោះក៏វានៅតែស៊ីភ្លើងរបស់អ្នកដែរ គឺ ៩៦វ៉ាត់ក្នុងមួយថ្ងៃ។

ឧបករណ៏អគ្គីសនីដែលមានបង្ហាញម៉ោង ឬព័ត៏មានផ្សេងៗជាប្រចាំ

អ្នកប្រហែលគិតថា ត្រឹមម៉ោងប៉ុណ្ណឹងវាមិនស៊ីប៉ុន្មានទេ តែក្នុងមួយថ្ងៃ វាស៊ី ១០៨វ៉ាត់ឯណោះ។

សំណួរសួរថា តើអ្នកនឹងដោតឌុយភ្លើងនេះចោលរឺមួយក៏អត់?

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​