kalib9

ក្បួនច្បាប់នារីសម័យទំនើប ដែលនារីៗទាំងអស់គួរតែយល់ដឹង (នារីសម័យនេះគួរយកគំរូតាម!)

នៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់ពីក្បួនច្បាប់ស្រីសម័យទំនើបដែលនារីៗគ្រប់រូបគួរតែចេះ ព្រោះវាធ្វើអោយអ្នកខ្លួនអ្នកមានតំលៃ និងរស់នៅចូលសង្គមជាមួយនឹងគេថែមទៀតផង។ ដូច្នេះកុំអោយខាតពេលយូរ ទៅអានទាំងអស់គ្នា តែកុំភ្លេច ជួយ Share ម្នាក់មួយផងណា៖

  • ប្រសិនជាមានភ្ញៀមកលេងផ្ទះអ្នកជាលើកដំបូង រឿងដែលអ្នកត្រូវប្រាប់ពួកគេដំបូងនោះ គឺប្រាប់ថាបន្ទប់ទឹករបស់អ្នកនៅទីណា ព្រោះដើម្បីពួកគេអាចនឹងឈឺបទជើង តែអៀនមិនហ៊ានសួរនាំអ្នក។
  • ប្រសិនជាមានភ្ញៀវមកលេងផ្ទះ ហើយមានចំណីអាហារផ្ញើមកជាមួយនោះ អ្នកត្រូវទុកចំណីអាហារទាំងអស់នៅលើតុរឺកន្លែងណាដែលអាចអោយគ្រប់គ្នា យកវាមកញាំបាន។

នៅក្នុងកម្មវិធីផ្សេងៗ

  • ប្រសិនជាអ្នកត្រូវទៅមុន អ្នកគួរតែប្រាប់ម្ចាស់កម្មវិធីមួយម៉ាត់ ថាអ្នកត្រូវទៅហើយ ដោយសារហេតុផលនេះ ហេតុផលនោះ។
  • កុំនិយាយពាក្យថាលានៅចំពោះភ្ញៀវផ្សេងទៀត នៅមុខម្ចាស់កម្មវិធី ព្រោះថា ភ្ញៀវដទៃអាចនឹងចាកចេញពីកម្មវិធីដូចអ្នកដែរ។
  • នៅក្នុងភោជនីយដ្ឋាន ប្រសិនជាវាមានអាកាសធាតុក្តៅខ្លាំង សូមកុំយកកន្សែងជូតដៃមកបក់អោយរហើយអោយសោះ វាអាក្រក់មើលខ្លាំងណាស់ តែអ្នកអាចប្រាប់អ្នកបំរើអោយជួយបន្ថែមម៉ាស៊ីនត្រជាក់ រឺបែរវាមកចាំអ្នកវិញទើបល្អ។
  • កុំបង្ហាញអោយអ្នកដទៃឃើញអ្វីៗនៅក្នុងកាបូបរបស់អ្នកអោយសោះ។
  • ប្រសិនជាអ្នកត្រូវការសិតសក់ អ្នកអាចចូលបន្ទប់ទឹកបាន កុំសិតនៅកណ្តាលវា។
  • អ្នកអាចលាបក្រែមនៅនឹងតុអាហារបាន តែអ្នកមិនត្រូវលាបម៉ាស្ការ៉ា រឺផាត់ម្សៅនៅតុអាហារនោះទេ តែគួរតែធ្វើវានៅក្នុងបន្ទប់ទឹកជំនួសវិញ។

ក្បួននៃការនិយាយទំនាក់ទំនងគ្នា

  • កុំស្រែកហៅនរណាម្នាក់ខ្លាំងៗពីចំងាយ

ក្បួនច្បាប់នៅតុអាហារ

  • ប្រសិនជាអ្នកចាក់ទឹកទៅក្នុងកែវរបស់អ្នក សូមកុំចាក់តែឯងអី អ្នកអាចសួរអ្នកនៅអង្គុយជិត ថាតើគេចង់ញាំទឹកថែមទៀតអត់ ប្រសិនជាគេយល់ព្រម អ្នកគួរតែចាក់អោយគេដែរ។
  • មុនពេល និងក្រោយពេលញាំ​ សូមកុំទុកស្លាបព្រានៅលើតុអោយសោះ សូមទុកវានៅលើចានជានិច្ច ដើម្បីកុំអោយប្រឡាក់កំរាលតុរបស់គេ និងជាសុជីវធម៏ដ៏ល្អមួយផងដែរ។
  • របៀបកាន់ពែងកាហ្វេ និងពែងតែ ដូចមានបង្ហាញនៅក្នុងរូបភាពខាងក្រោម ដើម្បីកាន់ទៅមិនឆ្គង និងថ្លៃថ្នូរតែម្តង។

  • នៅកន្លែងធ្វើការ ចូរកុំទុកគ្រឿងម៉ាកាយ៉េ រឺកាបូបនៅលើតុធ្វើការអី គួរតែរកកន្លែងផ្សេងទុកជំនួសវិញ ទើបប្រសើរ។
  • នៅពេលអ្នកអង្គុយនៅលើកៅអីទាប សូមកុំអង្គុយគងទាក់ខ្លា តែអ្នកអាចអង្គុយត្បៀតជើងចូលគ្នា ហើយផ្អៀងមកចំហៀងបន្តិច រួចយកដៃខ្ទប់សំពត់ ទើបមើលទៅសមរម្យថ្លៃថ្នូរ។

  • នៅពេលចូលឡាន អ្នកមិនគួរយកជើងចូលមុនទេ គឺអ្នកត្រូវអង្គុយមុន ចាំលើកចូលតាមក្រោយ។
  • ហើយនៅពេលចេញពីឡាន អ្នកត្រូវដាក់ជើងលើដីមុនសិន ចាំក្រោកឈរឡើង។

  • នៅក្នុងសម័យទំនើបនេះទៅហើយ កុំប្រកាន់រឿងអោយខាងប្រុសមកទទួលខាងស្រី បើអាចជីះឡានផ្សេងគ្នាក៏បានដែរ។
  • ប្រសិនជាអ្នកជាអ្នកយកឡានមក អ្នកគួរតែជូនមិត្តប្រុសរបស់អ្នកទៅផ្ទះវិញ ប្រសិនជាអាចធ្វើទៅបាន កុំប្រកាន់ច្រើនពេកអី។
  • អ្នកត្រូវចាំថា បុរស និង ស្រ្តី គួរតែអង្គុយនៅបាំងខាងក្រោយជាមួយគ្នា ក្នុងករណីដែលពួកគេស្គាល់គ្នាច្បាស់តែប៉ុណ្ណោះ។

 

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

error: Content is protected !!