kalib9

មានបញ្ហាក្លិនខ្លួនមែនទេ? អាហារទាំង១០នេះជួយឱ្យខ្លួនអ្នកមានក្លិនល្អ (ល្អយ៉ាងនេះកុំភ្លេចស៊ែរ!)

តើអ្នកធ្លាប់មានអារម្មណ៍មិនស្រណុកស្រួលព្រោះតែក្លិនខ្លួនមែនទេ? ជាការពិត ការមានក្លិនខ្លួនអាចជារឿងគួរឱ្យអាម៉ាស់​ ហើយជាទូទៅក្លិនខ្លួនអាចបណ្តាលមកពីសែន និងអនាម័យខ្លួនប្រាណ ប៉ុន្តែវាក៏អាចបណ្តាលមកពីអាហារដែលអ្នកបរិភោគផងដែរ។ ជាក់ស្តែងអាហារខាងក្រោមនេះ អាហារដែលមានសញ្ញាខ្វែងអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ ចំណែកអាហារដែលមានសញ្ញាគ្រីសជួយឱ្យខ្លួនអ្នកមានក្លិនល្អ។

  1. ទឹក និងស្រាបៀរ

ការផឹកទឹកជួយឱ្យរាងកាយបញ្ចេញនូវជាតិពុលដែលបង្កឱ្យមានក្លិនខ្លួនចេញពីរាងកាយ ចំណែកការផឹកស្រាបៀរអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនសូវល្អ។

2. Yogurt និងទឹកដោះគោ

សារធាតុក្នុងYogurt ជួយឱ្យក្លិនខ្លួនល្អ ហើយវីតាមីន D ក្នុងYogurt ជួយប្រឆាំងបាក់តេរីក្នុងមាត់ដូចនេះហើយវាជួយកាត់បន្ថយក្លិនមាត់មិនល្អ។

3. ទឹកក្រូចឆ្មា និងស្រាទំពាំងបាយជូរ

ស្រាទំពាំងបាយជូរអាចធ្វើឱ្យរាងកាយអ្នកធុំក្លិនពេលផឹកច្រើន ចំណែកទឹកក្រូចឆ្មាវិញជួយបញ្ចេញសារធាតុពុល។

4. ទឹកតែ និងកាហ្វេ

ទឹកតែជាប្រភពនៃសារធាតុប្រឆាំងជាតិពុល។ កាលណាជាតិពុលកាន់តែតិច នោះក្លិនរាងកាយកាន់តែល្អប្រសើរ។

5. ផ្លែប៉ោម និងផ្កាស្ពៃ

ផ្លែប៉ោមប្រឆាំងនឹងក្លិនដង្ហើមមិនល្អ ចំណែកផ្កាស្ពៃអាចបណ្តាលឱ្យមានក្លិនរាងកាយ។

6. ផ្លែក្រូច និងផ្លែល្ពៅ

ផ្លែល្ពៅមាន Choline ដែលពេលមេតាបូលីសក្លាយជា Trimethylamine ដែលសារធាតុនេះច្រើនក្នុងរាងកាយអាចបណ្តាលឱ្យរាងកាយមានក្លិន។ ចំណែកផ្លែក្រូចជួយឱ្យក្លិនល្អវិញ។

7. ផ្លែក្រវាញ និងCinnamon ព្រមទាំងខ្ទឹមសរ និងខ្ទឹមបារំាង

Cardamom និងCinnamon មិនត្រឹមតែជួយឱ្យអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យខ្លួនមានក្លិនល្អទៀតផង។ ចំណែកខ្ទឹមសរនិងខ្ទឹមបារំាង ធ្វើឱ្យរាងកាយមានក្លិនមិនសូវល្អ។

8. បន្លែCelery និងទំពាំងបារាំង

Celery ជួយឱ្យរាងកាយបញ្ចេញ Pheromones ដែលតាមរយៈនេះរាងកាយមនុស្សមានក្លិនគួរជាទីចង់បាន។

9. សាច់ក្រហម និងត្រីសាច់ស

នៅពេលបរិភោគសាច់ នោះអាចបណ្តាលឱ្យរាងកាយមានក្លិន ចំណែកការបរិភោគសាច់ត្រីគឺល្អសម្រាប់ក្លិនរាងកាយ។

10. គ្រាប់ Fenugreek និងគ្រាប់ល្ពៅ

គ្រាប់ Fenugreek ជួយក្នុងដំណើរការយកចេញនូវសារធាតុពុលដែលបណ្តាលឱ្យមានក្លិនខ្លួន។

ប្រភព៖ Brightside