kalib9

រឿង​ ៨ យ៉ាង​នឹង​លេច​ឡើង​នៅ​ពេល​នារី​ ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​ខ្លាំងបំផុត!

មនុស្ស​ប្រុស​ភាគ​ច្រើន​តែងតែ​និយាយ​ថា​មនុស្ស​ស្រី​ពិបាក​យល់​ចិត្ត​ ពេល​ខ្លះ​នាង​និយាយ​បែប​នេះ​តែ​គិត​បែប​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ភ័ន្ត​ច្រឡំ ប៉ុន្តែ​អ្វី​ដែល​ល្អ​បំផុត​គឺ​យើងគួរតែ​មើល​ទៅ​តាម​សកម្ម​ភាព​ជាជាង​ពាក្យ​សម្ដី ​ព្រោះ​វា​បង្ហាញ​នូវ​ការ​គិត​និង​អារម្មណ៍​របស់​នាង​ផ្ទាល់​នៅ​ពេល​ដែល​នាង​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់៖

១. នាង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ប្រុស​​ផ្សេង​៖ ក្នុង​កែវ​ភ្នែក​របស់​នាង​គឺ​មាន​តែ​មនុស្ស​ម្នាក់ប៉ុណ្ណោះ​ ដូច្នេះ​អ្នក​ផ្សេង​គឺ​មិន​សំខាន់​សម្រាប់​នាង​ឡើយ។ នាង​មិន​ចង់​ទៅ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ផ្សេង​ឬ​ឲ្យ​អ្នក​ផ្សេង​មក​ពាក់​ព័ន្ធ​នឹង​នាង​ដូច​គ្នា។
២. នាង​ទទួល​យក​រាល់​ចំណុច​របស់​គេទាំង​អស់​៖​ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ដូច្នេះ​នៅ​ពេល​ដែល​នាង​ស្រឡាញ់​មនុស្ស​ម្នាក់ នាង​នឹង​ទទួល​យក​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​របស់​គេទាំង​អស់ និយាយ​ឲ្យ​ចំ​ទៅ​គឺ​ស្រឡាញ់​គេជា​គេ។

៣. នាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អំណោយ​​ដែល​ត្រូវ​ជូន​ទៅ​គេ៖​ កា​​​ដូ​ដែល​នាង​ឲ្យ​ទៅ​គេគឺ​បញ្ជាក់​ពី​ការ​ស្រឡាញ់​ ដូច្នេះ​នាង​តែង​តែ​ផ្ចិតផ្ចង់​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​​ក្នុង​ការ​ធ្វើ​​កាដូ​នោះ​ ព្រោះ​វា​មាន​ន័យ​ណាស់​សម្រាប់​នាង។

៤. ​នាង​ចង់​​ចំណាយ​ពេល​​ឲ្យ​បាន​ច្រើន​នៅ​ជាមួយ​គេតាម​តែ​អាច​ធ្វើ​បាន៖ ពេល​វេលា​គឺ​មាន​តម្លៃ​ណាស់​សម្រាប់​នាង​ ហើយ​នាង​តែងតែ​ចំណាយ​​វា​ដើម្បី​នៅ​ជាមួយ​គេ ទោះបី​ពេល​ខ្លះ​នាង​រវល់​យ៉ាង​ណា​ក៏ដោយ​ក៏​នាង​នៅ​តែ​ឆ្លៀត​ពេល​ដើម្បី​ជួប​គេដែរ។
៥. ​បារម្ភ​ច្រើន៖ នៅ​ពេល​មិន​បាន​នៅ​ជាមួយ​គេ ឬក៏ ​គេត្រូវ​ទៅ​ណា​ឆ្ងាយ​ពី​នាង​ នាង​តែង​តែ​ ទូរស័ព្ទ​ ឬ​ផ្ញើ​សារ​ទៅ​គេញឹកញាប់​ដើម្បី​ដឹង​ពី​គេនេះ​ក៏​ដោយសារ​តែ​នាង​បារម្ភ​ និង​ស្រឡាញ់​។

៦. គេ​តែង​តែ​នៅ​ក្នុង​គម្រោង​របស់​នាង​ជានិច្ច៖ ទោះ​បី​នាង​មាន​គម្រោង​អី​ក៏ដោយ​ក៏​នាង​តែងតែ​សួរ​គេ និង​ពិភាក្សា​ជាមួយ​ដែរ។ នាង​មិន​ចង់​ធ្វើ​អ្វី​តែ​ឯង​នោះ​ទេ​ ព្រោះ​នាង​គិត​ថា​ម្នាក់​នោះ​ជា​មនុស្ស​សំខាន់​សម្រាប់​នាង។

៧. នាង​មិន​ទើស​ទាល់​ក្នុង​ការ​​ធ្វើ​អី​ឆ្កួត​ៗ​​ពេល​ដែល​នៅ​ជាមួយ​គេ៖ ពេល​ក្បែរ​គេ​នាង​មាន​អារម្មណ៍​ធូរស្រាល សេរី​ភាព ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ​ មិន​ដូច​ពេល​ដែល​នៅ​ជាមួយ​អ្នក​ផ្សេង​ឡើយ ត្រូវ​រៀប​ចំ​ចរិត ឬកពារ។
៨. បើក​ចំហ​រឿង​​រ៉ាវ​របស់​នាង​៖ ពេល​ដែល​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​នាង​តែងតែ​ប្រាប់​ និង​បង្ហាញ​អារម្មណ៍​របស់​នាង​ទៅ​កាន់​ម្នាក់​នោះ ក៏​ព្រោះ​តែ​នាង​គិត​ថា​គេជា​មនុស្ស​ដែល​នាង​ជឿជាក់​បំផុត​​​ដែល​មិន​ដូច​អ្នក​ដទៃ។

ការពិត​មនុស្ស​ស្រី​មិន​ពិបាក​យល់​នោះ​ទេ​ តែ​មក​ពី​អ្នក​បដិសេធ​មិន​ចង់​យល់​ នាង​តែងតែ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទាំង​​ពេល​ដែល​សប្បាយ​ចិត្ត និង​​ពិបាក​ចិត្ត​ ហើយ​រឹត​តែ​ងាយ​ស្រួល​ទៀត​នោះ​គឺ​នៅ​ពេល​ដែល​នាង​ស្រឡាញ់​យើង ឬ​ក៏​អត់៕