kalib9

ធ្លាប់ធ្វើជាថៅកែលក់ពេជ្រ ឥឡូវឆ្លាក់ខ្លួន​ស៊ីឈ្នួល​លាងចាន​អោយគេ ដោយសារតែ……!

ជីវិតប្រែប្រួលដូចក្នុងខ្សែភាពយន្ត ថៅកែលក់ពេជ្រធ្លាប់តែមានលុយរយលានដុល្លាបែជា
ធ្លាក់ខ្លួនក្រ​តោក​យ៉ាក លំបាកវេទនា រកអង្ករច្រកឆ្នំាងស្ទើរគ្មាន។ បើនិយាយរឿងលុយ
វាពិតជាចូលមកក្នុងជីវិតយើងលឿន ហើយវាទៅវិញក៏លឿនដែរ បើយើងហ៊ានប្រហែស។ ថ្ងៃនេះយើងខ្ញុំសំុណែនាំប្រិយមិត្តទៅស្ដាប់រឿងរបស់ថៅកែលក់ពេជ្រម្នាក់នៅទីក្រុងបាំងកក
ប្រទេសថៃ ដែលធ្លាប់តែមានលុយរយលានបែជាមកជួលផ្ទះថោកៗ​ និងជំពាក់លុយគេជំុទិស…

ថៅកែលក់ពេជ្រដែលមានប្រាក់រាប់លានដុល្លានៅប្រទេសថៃម្នាក់ដែលមានដីច្រើនត្រូវប៉ាន់តាមបណ្ដាទីក្រុង ១០០ហិតា នឹងក៏ជាម្ចាស់ហាងលក់ពេជ្រដែលមានខ្ទង់លានដុល្លាជិះឡានទំនើបៗផឹកមួយយប់អស់រាប់រយរាប់ពាន់ដុល្លា ហើយបញ្ជូនកូនៗទៅរៀននៅក្រៅប្រទេសទាំងអស់ គេញ៉ាំបាយមួយពេលអស់300-400$ តែអ្វីៗត្រូវបាត់បង់ត្រឹមមួយប្រព្រិចភ្នែក។ ដោយសារ​ត្រូវ​ប្តី បាន​បំផ្លាញ​ទ្រព្យ​ទៅ​លេងល្បែង​ស៊ីសង​ក្នុង​កាសីុនូ ។ ចំណែក​កូន ក៏​ធ្វើបាប​ផ្លូវចិត្ត​ទៀត ហើយ​សព្វថ្ងៃ គាត់​អស់ទ្រព្យ​សម្បត្តិ​រលីង​ហើយ ដោយ​ធ្លាក់ខ្លួន​ទៅ​ស៊ីឈ្នួល​លាងចាន​ឱ្យ​ឲ្យគេ។

ដោយសារតែកាចាយវាយខ្ជះខ្ជាយ លេងល្បែងស៊ីសងក្នុងកាស៊ីណូ ហេតុនេះទើបធ្វើអោយហាងរបស់គាត់  រលំរលាយត្រឹមតែមួយពព្រិចភ្នែក ចុងក្រោយបន្សល់​ទុកត្រឹម​ជំពាក់បំនុលគេ៧០មឺុនដុល្លា គ្មានអ្វីក្នុងខ្លួន  ក៏មកសុំខ្ចីលុយ បងប្អូនសាច់ញាត្តិដែលខ្លួនធ្លាប់មើលងាយពីមុនប៉ុន្តែគ្មានអ្នកណាជួយគាត់ទេ ។ កូនៗដែលបញ្ជូនទៅរៀនក្រៅប្រទេសក៏គេចខ្លួនបាត់អស់ចំណែកប្តីក៏រត់ចោល ពីមនុស្សធ្លាប់មានលុយពាន់លាន តែមកត្រូវអស់អ្វីពីខ្លួន ធ្វើអោយគាត់ស្គាល់រស់ជាតិនៃជីវិត អ្វីដែលកាន់តែធ្វើអោយគាត់ស្គាល់ច្បាស់នោះគឺ ពីមនុស្សដែលគាត់ធ្លាប់មើលងាយបែរជាមកជួយគាត់ទៅវិញ..!

អត្តន័យអប់រំ៖ – មិនត្រូវខ្ជះខ្ជាយពេលដែលមានប្រាក់ ត្រូវចេះចែករំលែក – ជីវិតរបស់មនុស្សមានគ្រប់រសជាតិ យើងកំុបណ្តាលខ្លួនអោយទៅតាមព្រេងវាសនា(ប្រហែសបាត់ ប្រយ័ត្នគង់)

សូមអរភ័យទោសរាល់កំហុសខុសឆ្គង(រឿងនេះសរសេឡើងក្នុងន័យអប់រំមនុស្សក្នុងសង្គម និងគ្រួសារ)