kalib9

ឃាតករដែលសម្លាប់ស្ត្រីម្នាក់ដាក់ធុងទឹកកកអាចជាប់គុក១ជីវិត!

ជនសង្ស័យជាឃាតករឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន បទបញ្ញាត្តិមានចែងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ទ ពោលទោសនេះនិងដាក់ពន្ធនាគារអស់មួយជីវិត។ ទោះយ៉ាងណានៅថ្ងៃទី២០ខែមីនាឆ្នាំ២០១៨នេះ ជនសង្ស័យជាឃាតករត្រូវបានប៉ូលិសនាំឲ្យដេកពន្ធានាគារខេត្តកណ្តាលហើយ។

គួរបញ្ជាក់ថាក្រោយពីមានករណីឃាតកម្មដ៏សាហាវឃោឃៅមួយបានកើតឡើង ដោយមានជនមិនស្គាល់មុខ បានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់ ទាំងអាក្រាតកាយ រួចញាត់សពចូលក្នុងធុងទឹកកកដោយមានចាក់សោ.ជាប់ខាងក្រៅយកមកប្លង់ចោលនៅចិញ្ចើមផ្លូវមួយកន្លែងនៅម្តុំស្ពានព្រែកតាមាក់ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រួចមក ពេលនេះជនសង្ស័យជាឃាតក ខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះដែលត្រូវគេសម្លាប់មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើចឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួល ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចម្លើយសារភាពពីជននេះប្រព្រឹត្តទង្វើឃោរឃៅនេះ ដោយសារតែចាញ់និងងប់និងល្បែងភ្នាល់បាល់តាមអនឡាញនិងជំពាក់បំណុលធានាគារផងដែរ៕

 

 

 

 

 

 

 












































































 

ប្រភពដើម៖ TVFB

error: Content is protected !!