kalib9

ពិតជាប្លែក! ហាងកាហ្វេមួយនៅប្រទេសថៃ មានដាក់ក្តាមឈូសនៅខាងក្នុងហាងតែម្តង!

ថៃ៖ ហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងបាងកក កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារការតុបតែង និងរៀបចំសុទ្ធតែពាក់ព័ន្ធការស្លាប់ និងបុណ្យសពទាំងអស់។

ហ៊ានចូលដែរទេ បើហាងកាហ្វេបើកថ្មីនេះ លេងសុទ្ធតែគ្រឿងស្លាប់អ៊ីចឹងនោះ?

ហាងកាហ្វេ Kid Mai Death Cafe ពិតជាផ្តល់នូវបទពិសោធន៍ដែលប្លែកមិនធ្លាប់មានពីមុនមក សម្រាប់ភ្ញៀវគ្រប់ប្រភេទទាំងអស់។

ហាងកាហ្វេនេះ ពិតជាផ្តល់នូវបទពិសោធន៍ដែលប្លែកមិនធ្លាប់មានពីមុនមក

បុគ្គលិកប្រចាំហាងមួយរូបបានប្រាប់ទៅកាន់ សារព័ត៌មាន The Nation ថា គោលបំណងនៃការបង្កើត និងរៀបចំឲ្យមានហាងកាហ្វេបែបនេះឡើងគឺ ដើម្បី ដាស់តឿនគ្រប់គ្នាឲ្យរីករាយជាមួយជីវិតរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ព្រោះពួកយើងមិនដឹងថា ពួកយើងអាចរស់នៅបានដល់ពេលណានោះទេ។

គោលបំណងគឺ ដើម្បីដាស់តឿនគ្រប់គ្នាឲ្យរីករាយជាមួយជីវិតរបស់ខ្លួន

ជាក់ស្តែង អតិថិជនទាំងអស់នឹងត្រូវបានស្វាគមន៍ដោយសម្ភារៈសំខាន់ៗមួយចំនួនសម្រាប់ពិធីបុណ្យសព ដែលមានដូចជា មឈូស ផ្កាភ្ញី និងផ្ទាំងក្រណាត់ដែលសរសេរថា “Eventually, you can bring nothing” មានន័យថា “ ចុងក្រោយ អ្នកមិនអាចយកអ្វីទៅបានទាំងអស់”

ក្រៅពីនេះគេក៏មានផ្តល់ជា ប៊ិច និងក្រដាស ដើម្បីឲ្យអតិថិជនសរសេរពីបំណងប្រាថ្នារបស់គេផងដែរ។

ផ្ទាំងក្រណាត់ដែលសរសេរថា “Eventually, you can bring nothing”

កាន់តែប្លែកនោះគឺ គេក៏មានរៀបចំកម្មវិធីប្រកួតដេកក្នុងមឈូស សម្រាប់អតិថិជនណាដែលក្លាហានហ៊ានដេកក្នុងមឈូសនោះរយៈពេល៣នាទី នឹងទទួលបានការបញ្ចុះតម្លៃ ២០បាត (ប្រហែល ០.៦៤ ដុល្លារអាមេរិក)។

កម្មវិធីប្រកួតដេកក្នុងមឈូស រយៈពេល៣នាទី នឹងទទួលបានការបញ្ចុះតម្លៃ ២០បាត

មិនមែនតែប៉ុណ្ណឹងទេ សូម្បីតែឈ្មោះភេសជ្ជ​ៈនៅក្នុងហាងនោះ ក៏ប្លែកមិនធម្មតាដែរ ដែលមានដូចជា “birth” “aging” “illness” “elder” “painful” និង “death” ជាដើម៕

មិចដែរ ស្គាល់ហើយ ចង់សាកល្បងចូលដែរទេ?

សូម្បីតែឈ្មោះម្ហូបនៅក្នុងបញ្ជីក៏ប្លែកមិនធម្មតាដែរ

សូម្បីតែឈ្មោះម្ហូបនៅក្នុងបញ្ជីក៏ប្លែកមិនធម្មតាដែរ

ប្រភព៖ khmerload