kalib9

១៦ សន្លឹកពី Gerhard Haderer បង្ហាញពីបែបបទនៃការរស់នៅរបស់មនុស្ស ក៏ដូចជាតថភាពនៃសង្គមដ៏ទំនើបមួយនេះ

លោក Gerhard Haderer គឺជាវិចិត្រករសញ្ជាតិអូទ្រីសដ៏ល្បីល្បាញម្នាក់ ដែលចាប់ផ្ដើមការងារដំបូងជាអ្នកគូរគំនូរបែប Illustrator សម្រាប់កិច្ចការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មមួយ ។ នៅក្នុងឆ្នាំ ១៩៨៥ ដោយសារតែធុញនឹងការធ្វើគម្រោងពាណិជ្ជកម្ម គាត់ក៏សម្រេចចិត្តលាឈប់ ហើយចាប់ផ្តើមការងារជាអ្នកគូរគំនូរបែបត្លុកវិញម្ដង ។

 

ក្នុងរយៈពេលច្រើនជាង ៣០ ឆ្នាំកន្លងមកនេះ លោក Gerhard Haderer បានគូរនូវគំនូររាប់ពាន់ផ្ទាំង ដែលវាសុទ្ធសឹងតែជាគំនូរដោយគេកោតសរសើរជាខ្លាំង ។ ប៉ុន្តែធ្លាប់មានរឿងអាក្រក់មួយបានកើតឡើងនៅក្នុងជីវិតគាត់ គឺនៅក្នុងឆ្នាំ ២០០៥ គាត់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទប្រមាថមើលងាយ បន្ទាប់ពីគាត់បានសរសេរសៀវភៅមួយដែលមានចំណងជើងថា The Life of Jesus ។

ប៉ុន្តែរឿងនេះមិនបានបញ្ឈប់លោក Haderer ពីការបន្តការច្នៃប្រឌិតនោះទេ ផ្ទុយទៅវិញវិចិត្រករសញ្ជាតិអូទ្រីសវ័យ 67 ឆ្នាំរូបនេះបានបន្តគូររូបដែលបង្ហាញពីភាពពិតនៃពិភពលោកសម័យទំនើប ក៏ដូចជាការរិះគន់អំពីសង្គមដោយមិនញញើតដៃ ។ ជាងនេះទៅទៀតគាត់ក៏បន្តយកចិត្តទុកដាក់ចំពោះការគូរគំនូរបែបបង្ហាញពីបញ្ហានយោបាយនិងសង្គមដ៏ស្រួចស្រាវចូលទៅក្នុងសៀវភៅត្លុងប្រចាំខែដែលមានឈ្មោះថា MOFF ផងដែរ ដែលសៀវភៅនេះត្រូវបានចេញផ្សាយដោយស្ថាប័នមួយឈ្មោះ Scherz & Schund Fabrik ។

ហើយនេះគឺជាគំនូរខ្លះៗរបស់គាត់ ដែលបង្ហាញពីបែបបទនៃការរស់នៅ ក៏ដូចជាតថភាពពិតនៃសង្គមដ៏ទំនើបមួយនេះ ៖

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

ប្រភព ៖ Brightside.me