kalib9

ខ្លាំងបាត់!!! ព្រះសង្ឃមួយអង្គ គង់នៅវត្តនាគវ័ន ប្រកាសលក់ឡានឡិចស៊ីស៥៧០ ដើម្បីយកលុយ…..!

ព្រះ​អង្គ នី​ សុវណ្ណ​មុនីរ៉េត​ គង់​នៅ​វត្ត​នាគ​វ័ន កុដិ​២៤​ បាន​​​សំរេច​ចិត្ត​លក់​រថយន្ត​ 570 ដែល​ញាតិ​ញោម​ប្រគេន​ ដើម្បី​យក​ប្រាក់​មក​កសាង​កុដិ​ប្រគេន​ ព្រះសង្ឃគង់​នៅ​ វត្ត​នាគ​វ័ន​​ ដោយ​ឃើញ​ថា​ ព្រះ​អង្គ​ពុំមាន​បច្ច័យ​ដើម្បី​កសាងឡើយ​។ នេះបើយោងតាមការរៀបរាប់របស់ព្រះអង្គ កាលពីថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។

ភេទជាអ្នកបួស ព្រះសម្មាសម្ពុទ្ធបានសម្តែងថា ជាជីវិតដែលនឿយណាយ នឹងលោកសម្ភារៈ មិនមាន​តម្រូវការអ្វីអោយលើសពីសេចក្តីត្រូវ​ការឡើយ គឺគិតត្រឹមតែបច្ច័យ៤ប៉ុណោះ។ យ៉ាងណាមិញនៅក្នុងសង្គម​សាសនា​បច្ចុប្បន្ននេះ គឺត្រូវបានប្រជាពុទ្ធបរិស័ទមើលឃើញថា មានព្រះសង្ឃជាច្រើន ដែលជាមន្ត្រីក្នុងគណៈ​សង្ឃផង និងជាត្រឹមគ្រូសូត្រស្តាំប៉ុណ្ណោះផង ក៏មានលិទ្ធភាពទិញ និងប្រើ​សម្ភារៈទំនើបៗ ដូចជាឡានថ្លៃៗ ទូរស័ព្ទ​សេរីខ្ពស់ ដែលខុសពីព្រះវិន័យជាដើម។

ព្រះ​អង្គ នី​ សុវណ្ណ​មុនីរ៉េត​ គង់​នៅ​វត្ត​នាគ​វ័ន កុដិ​២៤​ ដោយប្រកាស រថយន្តស៊ែរីទំនើប Lexus​ 570 ឆ្នាំ២០១៨ ដែល​ញាតិ​ញោម​ប្រគេន​ ក្នុគោលបំណងដើម្បី​យក​ប្រាក់​ មក​កសាង​កុដិ​ សម្រាប់ប្រគេន​ ព្រះសង្ឃគង់​នៅ​ ក្នុងវត្ត​នាគ​វ័ន​​ ដោយ​ឃើញ​ថា​ ព្រះ​អង្គ​ពុំមាន​បច្ច័យ​ដើម្បី​កសាងឡើយ​។

ជាមួយគ្នានោះដែរតេជគុណ​ក៍បានបន្ថែម​ថា ក្រៅពីកសាងកុដ សល់ប៉ុន្មាន​​​នឹង​បន្ត​ធ្វើ​មនុស្ស​ធម៌​ ចែក​ទាន​ដល់​ញាតិ​ញោម​ទីទ័ល​ ចាស់​ជរា​ …​។

កាលពីចុងឆ្នាំ ២០១៦ដោយសង្កេតមើលឃើញពីសកម្មភាពខិតខំសិក្សារៀនសូត្រ និងគោរពវិន័យសង្ឃយ៉ាងខ្ចាប់ខ្ជួនព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានសម្រេចផ្តល់អាហារូបករណ៍ដល់ព្រះសង្ឃពីរអង្គដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ ការប្រកាសនេះត្រូវបានធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយពីព្រះតេជគុណប្រកាសផ្តល់កុំព្យូទ័រ១៥គ្រឿងដល់សិស្សដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេដល់សិស្សប្រឡងបាក់ឌុបនៅខេត្តស្វាយរៀងផងដែរ។

ព្រះអង្គនី សុវណ្ណមុនីរ៉េតគង់នៅកុដិលេខ២៤នៃវត្តនាគវ័នរាជធានីភ្នំពេញបានមានថេរដីកាឲ្យដឹងថា បន្ថែមពីការប្រគេនកុំព្យូទ័រចំនួន១៥គ្រឿងដល់សិស្សជាប់បាក់ឌុបមានពិន្ទុរខ្ពស់ជាងគេចំនួន១៥នាក់នៅខេត្តស្វាយរៀងព្រះអង្គសម្រេចព្រះទ័យប្រគល់ជូននូវអាហាររូបករណ៍៤ឆ្នាំដល់សាមណេរពីរអង្គគ្រាដែលសាមណេរទាំង២ គឺព្រះតេជគុណព្រះនាមស្រ៊ន់ ចន្ថានិងព្រះនាមតុលសុខមាន ដែលព្រះអង្គទាំងពីរអង្គធ្លាប់ស្នាក់នៅវត្តនាគវ័ន ហើយតែងតែខិតខំព្យាយាមរៀនសូត្រជាប្រចាំ។

ព្រះតេជគុណមានថេរដីកាបន្តថា អាត្មាភាពពិតជាពេញចិត្តផ្តល់និងប្រគេនជូននូវអាហាររូបករណ៍៤ឆ្នាំជូនសាមណេរទាំងពីរតាមបំណងចង់បានយោងលើភាពខ្វះខាតនិងសម្លឹងឃើញពីកិច្ចខិតខំតស៊ូសិក្សារៀនសូត្រ និងគោរពវិន័យបានខ្ជាប់ខ្ជួន។ ព្រះអង្គបន្ថែមទាំងទឹកមុខរីករាយទៀតថា ក្នុងចំណោមសាមណេរទាំងពីរអង្គមានមួយអង្គត្រូវបានចូលសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករចនាប្លង់និងមួយអង្គទៀតសិក្សាផ្នែកភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េតបន្តរំលឹកពីអតីតកាលថា គ្រាកុមារព្រអង្គមានបំណងចង់សិក្សារៀងស្រូតឲ្យបានជ្រៅជ្រះប៉ុន្តែដោយជីវភាពក្រុមគ្រួសារខ្វះខាតទើបព្រះតេជគុណមិនមានឱកាសច្រើន។ ព្រះតេជគុណមានថេរដីកាថា ប្រទេសជាតិ រីកចម្រើនគឺត្រូវការធនធានមនុស្សដែលមានចំណេះដឹង ក្រុមគ្រួសារក៏មានសេចក្តីសុខសុភមង្គលគឺមានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌នៅក្នុងខ្លួនហើយក៏អាចជួយខ្លួនឯងបានសេចក្តីសុខដោយមិនបង្កផលប៉ះពាល់ដល់សង្គមផងដែរ។ ព្រះតេជគុណរំពឹងថា សង្ឃទាំងពីរអង្គ និងធនធានមនុស្សដែលកកើតថ្មីជាបន្តបន្ទាប់នឹងបានរួមចំណែកដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ បន្ថែមពីការប្រគល់ជូនអាហាររូបករណ៍អាត្មាក៏ប្រគេនជូននូវកុំព្យូទ័រមួយអង្គគ្រឿងដើម្បីជាជំនួយសម្រាប់ទុកជាឯកសារពេលសិក្សាជាផ្លូវការខាងមុខនេះ។

ព្រះអង្គស្រ៊ន់ចន្ថាដែលចាប់យកជំនាញសិក្សាភាសាជប៉ុនមានថេរដីកាថាព្រះអង្គគឺជាអ្នកស្រុកកំពង់ចាម ហើយបានមកស្នាក់នៅវត្តនាគវ័ននេះជាង១ឆ្នាំដើម្បីរៀននិងប្រឡងយកសញ្ញាបត្របាក់ឌុប។ ពីមុនគិតថាជាសិស្សស្វ័យរិនពិបាកប្រឡងក៏ជម្រុញខ្លួនឯងរៀនឲ្យច្រើនរហូតជាប់ជាស្ថាពរ។ ក្រោយពេលជាប់បាក់ឌុបក្តីកង្វល់បានកើតឡើងព្រោះមិនមានធនធានទ្រព្យអ្វីរៀនសូត្របន្តឡើយគ្រួសារក្រីក្រ។ ពេលនេះក្នុងចិត្តរីករាយបំផុតនិងចាត់ទុកថា ជាគុណមួយធំធេងដែលព្រះគ្រូនី សុវណ្ណមុនីរ៉េតមានទឹកព្រះទ័យជួយគិតគូដោយសន្យាថា នឹងតស៊ូរៀនសូត្រឲ្យល្អដើម្បីជួយអភិវឌ្ឍន៍សង្គម និងឆ្លើយតបទឹកព្រះទ័យ និងទឹកចិត្តសប្បុរសជននោះទេ។

​ខណៈដែលទើបទទួលនូវព្រះគោរម្យងារថ្មីព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយសក្រោម ព្រះរាជាធិបតីភាពនិងអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្តេចព្រះសុមេធាធីបតីឧទ្ទេសបណ្ឌិតនន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ និង៣០ខែមីនា ឆ្នាំ២០១៧ នៅទីអារាមវត្តនាគ វ័នរាជធានីភ្នំពេញព្រះគ្រូនី សុវណ្ណមុនីរ៉េត បានប្រារព្ឋពិធីបុណ្យស្រោចស្រពព្រះសុគន្ឋវារីដែលចូលរួមសុទ្ឋតែ បណ្តាពុទ្ឋបរិស័ទនិងមន្ត្រីរាជការរហូតដល់ថ្នាក់អ្នកដឹកនាំការងារប្រទេសជាតិមួយចំនួនបានចូលរួមញាំងពិធីបុណ្យ មួយនេះកាន់តែផុសឡើងក្នុងភាពស្និតស្នាលសប្បាយអំណរទាំងអស់គ្នាផងដែរ។

ព្រះគ្រូនាគសត្ថាសុខមោននី សុវណ្ណមុនីរ៉េត បានទទួលនូវព្រះគោរម្យងារថ្មីព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយសក្រោមព្រះរាជាធិបតីភាពនិងអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្តេចព្រះសុមេធាធីបតី ឧទ្ទេសបណ្ឌិតនន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិតអំ លឹមហេង ព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជាសម្តេចព្រះមហាអរិយវង្សបណ្ឌិតសៅ ចន្ទថុល្ល អនុប្រធានទី៣ថេរសភាពព្រះពុទ្ឋសាសនានៃកម្ពុជាលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ឋសភានិងអធិការកិច្ច។

ជាការកត់សម្គាល់ព្រះអង្គនី សុវណ្ណមុនីរ៉េត ទ្រង់តែងតែចុះធ្វើបុណ្យគ្រប់រូបភាពដែលអាចធ្វើបានគ្រប់ទីកន្លែងមិនថា ជិតឆ្ងាយតែងមានចិត្តសណ្តោសប្រណីមិនខ្លាចនឿយព្រះកាយ។ហេតុដូច្នេះហើយរាល់ការងារមនុស្សធម៌ចែកទាន ជាច្រើនដែលផ្តល់ជូនពីពុទ្ឋបរិស័ទប្រគេននិងជួយញាតិញោមបន្តទទួលទ្រង់មានការទទួលស្គាល់តាំងពី មហាក្សត្យរហូតថា្នក់ដឹកនាំមួយចំនួនផងដែរខណៈដែល ព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត នៅមានកម្មវិធីចុះចែកទានដល់ពុទ្ធបរិស័ទក្រីក្រជាបន្តបន្ទាប់ទៀត៕