kalib9

ប្រណីត, ​ប្រណម្យ, ​ប្រតិដ្ឋ, ​ប្រណិប័តន៍, ប្រិមប្រិយ, ​ប្រិតប្រៀង, ប្រារឰ, ​ប្រដុងប្រជា, ​ប្រៀន, ​ប្រឹក្សា

ប្រណីត ប្រណិត សំ​., បា​.(​គុ​.) (​បណីត​) ដែល​ឧ​ត្ត​ម​, ថ្លៃថ្លា​, ផ្ចិតផ្ចង់​, ស្រស់​បញ្ចង់​, រលើបរលង់​, ឆើតឆាយ​, ឆ្ងាញ់​ពិសា​៖ របស់​ប្រណីត​, អាហារ ប្រណីត​។ ប្រណីត​ប្រណម​ផ្ចង់​កាយ គោរព​, លើកដៃ​ប្រណម្យ​ដោយ​ផ្ចិតផ្ចង់​, ផ្ចិតផ្ចង់​អស់ពី​ចិត្ត (​សរសេរ​ជា​ប្រណិត ក៏បាន​) ។​
​ ​
​ប្រណម្យ -​ណំ​សំ​. (​កិ​.) លើក កម្បង់អញ្ជលី​សំពះ (​ពាក្យ​ប្រណម និង ប្រណម្យ​ទាំង​២​នេះ​ជា​វេ​វ​. អាច​ប្រើ​ជា ជំនួស​គ្នា​បាន​តាម​ពេញចិត្ត​ប្រើ​) ។​
​ ​
​ប្រតិដ្ឋ ប្រតិ​ដ បា​., សំ​. ( កិ​. ) (​ប​តិ​ដ្ឋ​, ប្រ​ត្ឋិ “​ឋិត​នៅ​នឹង​, តាំងនៅ​ស៊ប់​, តាំងនៅ​ជាប់លាប់​, ឈរ​ស៊ប់​,…”) ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្តី​ថា បង្កើត ឱ្យមាន​ឡើង​តាម​យោបល់​របស់ខ្លួន ដោយ​ប្រដូច​ទៅនឹង​នេះ​នឹង​នោះ​ខុស សោះ​ក៏មាន​ត្រូវ​ដែរ​ក៏មាន​៖ កុំអាល​ជឿ ពេក ព្រោះ​អ្នក​និយាយ ចេះតែ​ប្រតិដ្ឋ ថាៗ​ទៅ​ទេ​។ ប្រើ​ជា​គុ​. ក៏បាន​៖ រឿង ប្រតិដ្ឋ​, ពាក្យ​ប្រតិដ្ឋ​រឿង​ឬ​ពាក្យ​ដែល គេ​ប្រតិដ្ឋ​ឱ្យមាន​ឡើង​៖ សាស្ត្រាល្បែង ថ្លែង​រឿង​ក្រៅពី​ជាតក​មែនទែន​, ដូចជា រឿង​លក្សណ​វង្ស​, រឿង​ស័ង្ខ​សិល្ប៍ ជ័យ​, រឿង​សព្វ​សិទ្ធ​, រឿង​ជិនវង្ស … សុទ្ធតែជា​រឿងប្រតិដ្ឋ​ដូចគ្នា​នឹង​រឿង ប្រលោមលោក​ដទៃទៀត​ដែលជា​រឿង ប្រតិដ្ឋ​នោះដែរ​។​
​ ​
​ប្រណិប័តន៍ សំ​. ( ន​. ) (​ប្រ​ណិ​ប​តន​)​ការសម្តែង​សេចក្តី​គោរព​, ការ​គំនាប់​, ការ​ឱន​សំពះ​។ ប្រើ​ជា​កិ​. ក៏បាន​៖ សូម​ក្រាប​ប្រណិប័តន៍​…​។​
​ ​
ប្រិមប្រិយ –​ប្រី​សំ​., បា​.(​គុ​.) (​ប្រេ​មន​ន​. “​មនុស្ស​ឬអ្វីៗ​ដែល​ជាទី ស្រឡាញ់​”+​ប្រិ​យ​គុ​. “​ដែល​គួរឱ្យ​ស្រឡាញ់​, ដែលជា​ទីស្រឡាញ់​”, បា​. បេ​ម + បិ​យ សេចក្តី​ដូច​សំ​. ដែរ​) ដែល​ស្រស់ប៉ប្រៃ គួរឱ្យ​ស្រឡាញ់​, ដែល​គួរឱ្យ​ស្រឡាញ់ ក្រៃពេក (​ច្រើន​ប្រើ​ប្រិមប្រិយ​ជាង )៖ មុខមាត់​ប្រិមប្រិយ (​ច្រើន​ប្រើ​ចំពោះ តែ​មុខមាត់​), ប៉ុន្តែ​ខាង​កាព្យ​អាច​ប្រើ លាយ​ចម្រុះ​គ្នា​បាន​ទាំងពីរ ដូចជា​មើល មាត់​ក៏​ប្រិមប្រិយ​ហាមាត់​ស្តី​ឥត​ទាស់​ឆ្គង មើលមុខ​ស្រស់បំព្រង​ទាំង​ដងខ្លួន​ក៏ ប្រេមប្រិយ​។​
​ ​
​ប្រិតប្រៀង ( កិ​. ) ប្រិត​ដោយ រឹតត្បិត​ឱ្យ​ប្រព្រឹត្ត​ម៉ត់ចត់​ទៀងទាត់​តាម គតិ​ធម៌​និង​គតិ​ច្បាប់​៖ មាតាបិតា​និង គ្រូ​បា​អាចារ្យ​ប្រិតប្រៀង​បុត្រ​ធីតា​និង សិស្សានុសិស្ស​ឱ្យ​កាន់​សុចរិត​ប្រព្រឹត្ត​ល្អ​, កូន​ឥត​សណ្តាប់ធ្នាប់​មកពី​ម្តាយ​ឪពុក មិន​ប្រិតប្រៀង​។​
​ ​
ប្រារឰ –​រ​ប់​សំ​., បា​. ( កិ​. ) (,​ប្រ + អា + រ​ឰ​, អា + រ​ព្ភ​) តាំង​ផ្តើម​, ផ្តួចផ្តើម​, ផ្គង​ជាមុន​, និយាយ​តំណាល អំពី​រឿង​ដើម​, ប្រុងប្រៀប​, រៀបរប​, ចំពោះ​, សំដៅត្រង់់ នឹក​ដើម​, គិតដល់​, ភ្នកនឹក​ដល់​ ៖ ប្រារឰ​ការងារ​, ប្រារឰ​ពី រឿង​កម្សត់កម្រ​នឹង​គ្នា​មក​អំពី​ដើម​, ប្រារឰ​ដល់​បុត្រ​ភរិយា​, បញ្ញត្តិ​នេះ​ជា សាធារណៈ​ឥត​ប្រារឰ​ឈ្មោះ​ណាមួយ ដោយ​ដាច់ខាត​ទេ​៘ រ​. ស​. ទ្រង់ ព្រះ​ប្រារឰ​ទ្រង់មាន​ព្រះ​តម្រាស់​ផ្តើម ឡើង​, ទ្រង់​ភ្នក​ដល់​, ទ្រង់មាន​ព្រះ តម្រាស់​ចំពោះ …,​ទ្រង់​ធ្វើ​ ៖ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង​ទ្រង់​ព្រះ​ប្រារឰ ទៀនជ័យ គឺ​ទ្រង់​អុជ​ទៀនជ័យ​នៅ​ថ្ងៃ ផ្តើម​ចូល​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​-​ជន្មវស្សា ឬ​ព្រះ​រាជពិធី​ត្រស្តិ​សង្ក្រាន្ត​…​។​
​ ​
​ប្រដុងប្រជា ( កិ​. ) ជួយ​ទំនុក បម្រុង​, ជួយ​ផ្ចុងផ្តើម​៖ ជួយ​ប្រដុងប្រជា វា​ផង​, គ្មាន​នរណា​ជួយ​ប្រដុងប្រជា​គ្នា សោះ (​ព​. សា​.) ។​
​ ​
​ប្រៀន ( កិ​. ) បង្រៀន​។ ប្រៀន ប្រដៅ​ស្តីប្រដៅ​ឱ្យ​ហាត់រៀន​, ប្រដៅ​ឱ្យបាន​បទ​, ស្តីប្រដៅ​ញឹក ញយ​ឱ្យដឹង កិច្ចការ ឬ​វត្តប្រតិបត្តិ​ផ្សេងៗ (​ម​. ព​. ប្រិត​ផង​) ។ ( ប​. ) ពាក្យ​សម្រាប់ និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​អៀន​ថាៈ​អៀន បៀ​ន​គឺ​អៀន​មូរមុខ​,​ក្រអឹមក្រអៀម​។​
​ ​
​ប្រឹក្សា ប្រឹក​-​សា​សំ​.( ន​. ) (​ប​រី​ក្សា​) ការពិចារណា​, ដំណើរ​ស្ទង់ ការ​, ការ​ល្បងមើល​ឱ្យឃើញ​ពិត​, ការ ពិគ្រោះគ្នា​។ ខ្មែរ​យើង​ប្រើ​ជា​កិ​. ពិគ្រោះ គ្នា​, ជជែក​ពិគ្រោះគ្នា​ឱ្យឃើញ​ហេតុ ឃើញ​ដំណើ​រៈ ចាំ​ប្រឹក្សា​គ្នា​សិន​, បាន ប្រឹក្សា​យល់ព្រម​គ្នា​ហើយ​,​គណៈកម្មការ​បាន​ប្រឹក្សា​គ្នា​អស់​រយៈកាល​ដ៏ យូរ​… ៕​ ​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!