kalib9

តើដងខ្លួនរបស់អ្នកស្ថិតក្នុងប្រភេទមួយណា?

មនុស្សស្រីមានដងខ្លួនមិនដូចគ្នានោះទេ ពួកគេមានភាពស្រស់ស្អាតប្លែកៗពីគ្នាទៅតាមធម្មជាតិរៀងៗខ្លួន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់គេហទំព័រ Brightside បង្ហាញថាដងខ្លួនរបស់មនុស្សស្រីចែកចេញជា៤ប្រភេទ ហើយនឹងអាហារអ្វីខ្លះដែលពួកគេគួរញាំដូចខាងក្រោម៖

១.រាងចតុកោណកែង
បើអ្នកមានរាងចតុកោណកែង អាហារដែលអ្នកគួរញាំនោះគឺ ផ្លែប៊ឺ គ្រាប់អាល់ម៉ុន និងត្រីសាលម៉ុន ដោយសារតែវាសំបូរដោយសារជាតិប្រូតេអ៊ីនដល់រាងកាយរបស់អ្នក។

២.រាងមូល ដូចផ្លែប៉ោម
បើអ្នកមានរាងមូល អ្នកគួរតែញាំបន្លែ ផ្លែឈឺដែលសំបូរសារជាតិវីតាមីន C ដូចជា ផ្លែក្រូច ផ្លែឪឡឹក ផ្លែម្នាស់ ក្រូចឆ្មា ហើយបើអ្នកញាំទឹកដោះគោជូរ វាអាចជួយរំលាយអាហារបានច្រើន។ អ្នកគួរតែជៀសវាងប្រភេទអាហារដែលមានជាតិហ្គាសច្រើន មានខ្លាញ់ច្រើនដូចជាអាហារខ្ចប់ផ្សេងៗទៀត។

៣.រាងត្រីកោណ
បើអ្នកមានរាងត្រីកោណ អាហារដែលអ្នកគួរតែញាំគឺ សាច់ ស៊ុត ត្រី ទឹកដោះគោកំប៉ុង អាហារសមុទ្រ បន្លែបៃតង ហើយនឹងអាហារដែលមានប្រូតេអ៊ីនខ្ពស់។ អ្នកក៏គួរតែញាំប៉េងប៉ោះ ដើម្បីរក្សារូបរាងធម្មជាតិរបស់អ្នកឲ្យបានស្ថិតស្ថេរ ចំពោះការញាំតែបៃតងក៏អាចជួយកាត់បន្ថយសារជាតិប្រៃក្នុងខ្លួនរបស់អ្នកបានដែរ។

៤.រាងចង្កេះអង្ក្រង
អ្នកមានរូបរាងបែបនេះ គួរតែញាំប្រភេទអាហារដែលគ្មានជាតិស្ករខ្ពស់ អាចបណ្តាលឲ្យអ្នកមានសំពាតឈាមខ្ពស់។ ចូរទទួលទានបន្លែ និងផ្លែឈឺស្រស់ឲ្យបានច្រើន ហើយញាំអាហារផាសុខភាពដែលមានសារជាតិប្រូតេអ៊ីនផងដែរ។ គួរជៀសវាងអាហារមួយចំនួនដូចជា នំបុ័ងស មីកញ្ចប់ និងបាយ ជាពិសេសកាត់បន្ថយញាំផ្អែម ផលិតផលដែលធ្វើពីម្ស៉ៅពណ៌ស និងផ្លែឈឺក្រៀម៕

ប្រភព៖ Brightside

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.