kalib9

ការពិតខុសការរំពឹងទុកមួយចំនួន ដែលស្ត្រីជួបប្រទះក្រោយពីរៀបការ

ជីវិតគ្រួសារ វាមិនងាយស្រួលដូចជីវិតស្នេហាកំលោះក្រមុំមុនពេលរៀបការនោះទេ។ មុនរៀបការ ស្ត្រីភាគច្រើនទទួលបានការយកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នមពីសំណាក់ដៃគូម្ខាងទៀត មិនថាអ្នកចង់បានអ្វី ចង់ធ្វើអ្វី មនុស្សជាទីស្រលាញ់របស់អ្នកតែងតែព្យាយាមតម្រូវតាមចិត្តអ្នកជានិច្ច។ អ្នកប្រៀបបានទៅនឹងម្ចាស់ក្សត្រីមួយអង្គដែលគ្មាននរណាហ៊ានជំទាស់ ឬធ្វើឱ្យមិនសប្បាយចិត្តនោះទេ ដែលជាហេតុធ្វើឱ្យអ្នកគិតថាប្រសិនបើអ្នកបានរៀបការ សាងគ្រួសារជាមួយដៃគូអ្នកទៀត មិនដឹងជាល្អយ៉ាងណានោះទេ! ប៉ុន្តែអ្នកដឹងដែរទេ ជីវិតក្រោយអាពាហ៍ពិពាហ៍វាអាចផ្ទុយស្រឡះពីអ្វីដែលអ្នកបានគិត។

១. ការយកចិត្តទុកដាក់

មុនពេលរៀបការអ្នកអាចសំគាល់បានថា ដៃគូរបស់អ្នកតែងតែផ្ញើសារ មិនថាព្រឹក ល្ងាច ឬក៏ពេលយប់នោះទេ គេតែងតែចង់ដឹងពីអ្នក ចង់លឺសម្លេងរបស់អ្នក ប៉ុន្តែក្រោយមក អ្នកនឹងសំគាល់ឃើញថា អ្នកហាក់ក្លាយទៅជាមនុស្សម្នាក់ដែលតែងតែខ្វាយខ្វល់ពីគេច្រើនជាង។ អ្នកតែងផ្ញើសារ ខល ពេលខ្លះអ្នកត្រូវចាំផ្លូវគេរហូតដល់យប់ជ្រៅទៀតផង តែអ្វីដែលអ្នកទទួលបាននោះគឺ អ្នកជាមនុស្សរំខាន សាំញាំ រញ៉េរញ៉ៃ ប្រច័ណ្ឌច្រើនខុសរបៀប។ តែមិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែបែបនេះនោះទេ ក៏មានគូខ្លះដែលពួកគេរឹតតែស្រលាញ់គ្នាផងដែរ។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

២. លុយកាក់

ស្វាមីមួយចំនួន ក្រោយរៀបការ បែរជាមានគំនិតកេងចំណេញទៅលើប្រពន្ធទៅវិញ មិនថាប្រាក់ចំណូលពីការងារ របររកស៊ី មាសប្រាក់ ទ្រព្យសម្បត្តិ ការទិញរបស់របររួមគ្នា និយាយឱ្យខ្លី លុយកាក់របស់ខ្លួន ពេលប្រពន្ធដេញដោលមិនបានទេ មិនសូវជាចង់ចំណាយប៉ុន្មានទេ លួចលាក់ឱ្យសាច់ញាតិរបស់ខ្លួនមិនឱ្យប្រពន្ធដឹង តែលុយរបស់ប្រពន្ធវិញ ដេញដោលមិនឈប់ ប្រពន្ធចំណាយលើសាច់ញាត់មិនសូវបានទេ។ មានពេលខ្លះ សូម្បីតែប្រពន្ធចង់ទិញរបស់ដែលគាត់ចូលចិត្តដោយលុយរបស់គាត់ខ្លួនឯងក៏ដោយ ក៏ត្រូវមើលទឹកមុខប្តី ឬសាច់ញាតិរបស់ប្តីដែរ។

៣. ទំនួលខុសត្រូវ

សម័យនេះ មិនថាប្តីឬប្រពន្ធ គឺសុទ្ធតែមានចំណូលរៀងៗខ្លួន មិនដូចពីសម័យមុនដែលស្ត្រីមិនអាចធ្វើអ្វីបាន ហើយរង់ចាំឱ្យស្វាមីចិញ្ចឹមនោះទេ។ ក្រោយរៀបការ ស្ត្រីតែងសង្ឃឹមថាបុរសជាស្វាមីនឹងជួយសម្រួលកិច្ចការងារធ្ងន់ស្រាល ដូចជាការងារផ្ទះ ការមើលថែកូនជាដើម តែផ្ទុយទៅវិញ អ្វីដែលស្ត្រីទទួលបានគឺបន្ទុកបន្ថែមទៅវិញ ហាក់បីដូចជាបន្ថែមកូនម្នាក់ទៀតអីចឹងដែរ ដោយសារតែស្វាមីខ្លះ គិតថា ការងារផ្ទះ ការងារមើលកូន ជាការងាររបស់ប្រពន្ធ ហើយខ្លួនធ្វើការងារខាងក្រៅហត់នឿយណាស់ទៅហើយ ប៉ុន្តែគាត់ភ្លេចគិតថាប្រពន្ធរបស់គាត់ក៏ធ្វើការដូចគាត់ដែរ ថែមទាំងត្រូវដាំបាយធ្វើម្ហូប សម្អាតផ្ទះ មើលថែទាំកូន និងបម្រើអ្នកក្រោយពេលមកដល់ផ្ទះទៀត។

៤. ភាពស្មោះត្រង់រឿងបំណុល

ជាប្តីប្រពន្ធចាំបាច់ត្រូវតែមានភាពស្មោះត្រង់រវាងគ្នា និងគ្នា ជាពិសេសបញ្ហាបំណុល។ វាពិតជាសំខាន់ណាស់ ព្រោះវាប៉ះដល់សេដ្ឋកិច្ចគ្រួសារ និងការរៀបចំផែនការអនាគតរបស់អ្នក។ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះមានបុរស ស្ត្រីមួយចំនួនបែរជាព្យាយាមលាក់បាំងនូវបំណុលរបស់ខ្លួន ដែលជាលទ្ធផលធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានបញ្ហា ឬឈានដល់ការលែងលះគ្នាក៏មាន។ មានករណីជាក់ស្តែង ដែលបុរសជាស្វាមីបានខ្ចីប្រាក់ពីធនាគាមករៀបការដោយមិនបានប្រាប់ការពិតនេះដល់នារីជាទីស្រលាញ់នោះទេ ប៉ុន្តែបន្ទាប់ពីរៀបការរួច ប្រពន្ធបានដឹងអំពីរឿងទាំងអស់នេះ។ បុរសជាស្វាមី មិនត្រឹមតែខ្ចីប្រាក់ពីធនាគានោះទេ គឺថែមទាំងជួលឡានគេដើម្បីជិះទៀត ចុងបញ្ចប់ប្រពន្ធបានត្រឹមយកលុយចំណងដៃទាំងអស់ទៅសងធានាគា សងថ្លៃឡាន និងបំណុលផ្សេងៗទៀតដែលស្វាមីគាត់បង្ករឡើង រួចដាក់ពាក្យដើម្បីសុំលែងលះប៉ុណ្ណោះ។

៥. ភាពស្រស់ស្អាត

ប្តីមួយចំនួនប្រច័ណ្ឌជ្រុល មុនរៀបការមិនសូវអីប៉ុន្មានទេ ប៉ុន្តែរៀបការរួច មិនចង់ឱ្យប្រពន្ធតែងខ្លួនស្អាតនោះទេ ក្រោមហេតុផលខ្លាចប្រពន្ធក្បត់ផិតទៅមានអ្នកថ្មី ប៉ុន្តែនៅពេលដែលប្រពន្ធមិនធ្វើខ្លួន មិនស្អាត មានសង្វា មានស្នាម សម្រស់ធ្លាក់ចុះ ក៏ចាប់ផ្តើមបែកឆ្វេង មើលឃើញអ្នកនេះ អ្នកនោះស្អាតជាងប្រពន្ធខ្លួនរហូត។ បុរសខ្លះចេះគិត មិនអីទេ ទោះខូចខិលយ៉ាងណាក៏មិនចោលប្រពន្ធកូនដែរ តែបុរសខ្លះវិញ ដើម្បីស្រីខាងក្រៅ សុខចិត្តបោះបង់ប្រពន្ធកូនចោលដោយគ្មានអាឡោះអាល័យអ្វីបន្តិចសោះឡើយ។ ស្តី្រមិនគួរមានគំនិតថា ខ្លួនរៀបការរួចហើយ ដូច្នេះមិនចាំបាច់ស្អាតនោះទេ អ្នករឹតតែត្រូវថែរក្សាសម្រស់របស់អ្នកឱ្យរឹតតែស្អាតស្រស់ផូរផង់ថែមទៀត ដើម្បីថែរក្សាសុភមង្គលគ្រួសារអ្នក នឹងអនាគតកូនៗរបស់អ្នក៕

error: Content is protected !!