kalib9

ដល់ថ្នាក់នេះផង! អ្នកដំណើរតាមផ្លូវភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ហាញចេញនូវវីដេអូដ៏មិនគួរឱ្យជឿលើផ្ទាំងផ្សាយពាណិជ្ជកម្មតាមផ្លូវ!

ការស្ទះចរាចរណ៍គឺមិនមែនជារឿងប្លែកទេនៅក្នុងប្រទេសភីលីពីន ដោយទីក្រុងធំៗនៅក្នុងប្រទេសនេះតែងតែជួបប្រទះការស្ទះចរាចរណ៍ ដែលនេះជាមូលហេតុធ្វើឱ្យអ្នកបើកបរជាច្រើនមានអារម្មណ៍ថាធុញទ្រាន់យ៉ាងខ្លាំងជាមួយនឹងការស្ទះចរាចរណ៍នេះ។ យ៉ាងណាក៏ដោយថ្មីៗនេះមានហេតុការណ៍មួយបានកើតឡើង ដែលបានធ្វើឱ្យអ្នកដំណើរនៅតាមផ្លូវមិនចង់ធ្វើដំណើរទៅមុខទៀតនោះទេ ថែមទាំងចង់នៅឈប់មួយកន្លែងដើម្បីមើលថែមទៀតផង។

ប្រជាជនម្នាក់ដែលមានឈ្មោះថា Mulong Sermonia មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ក្រលេកទៅបានឃើញរូបភាពមួយបានលេចឡើងនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់អាគារមួយតាមផ្លូវនៅក្នុងទីក្រុង Makati។ នៅក្នុងវីដេអូនោះដំបូងគាត់បានឃើញបុរសនៅលើស្ត្រី ហើយពួកគេថែមទាំងកំពុងតែធ្វើនូវសកម្មភាពដែលមិនគួរឱ្យមើលថែមទៀតផង។ វីដេអូអាសអាភាសនេះគឺត្រូវបានចាក់បញ្ចាំងតាមរយៈកម្មវិធី Team Viewer ដែលជាកម្មវិធីសម្រាប់បញ្ជាកុំព្យូទ័រពីចំងាយផងដែរ។

លោក Sermonia បានប្រាប់គេហទំព័រ INQUIRER.net ថាគាត់ និងអ្នកដំណើរផ្សេងទៀតពិតជាអស់សំណើចយ៉ាងខ្លាំងនៅពេលដែលឃើញវីដេអូបែបនេះបង្ហាញនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម ហើយគាត់ក៏បានលើកឡើងដែរថា មានមនុស្សជាច្រើនផ្សេងទៀតក៏បានឃើញដែរ ហើយពួកគេថែមទាំងឈប់ដើម្បីមើលថែមទៀតផង។

មិនទាន់មានព័ត៌មានណាបញ្ជាក់បានទេថាតើនេះជារឿងចៃដន្យ ឬក៏ជាការវាយប្រហារផ្នែកបច្ចេកវិទ្យាណាមួយចំពោះអ្នកដែលកាន់កាប់ផ្ទាំងផ្សាយពាណិជ្ជកម្មនោះ ឬក៏យ៉ាងណានោះទេ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ VIRAL4REAL.COM​