kalib9

កំពុងមានបញ្ហាខ្លាញ់ក្នុងខ្លួនមែនទេ? មកមើលប្រភេទបញ្ហាទាំង៦នេះ និងវិធីបំបាត់ខ្លាញ់ក្នុងខ្លួន!

មានវិធីជាច្រើនដើម្បីបំបាត់បញ្ហាខ្លាញ់ក្នុងខ្លួន ឬការឡើងទម្ងន់ ហើយយើងអាចរកវិធីងាយៗរាប់រយដែលគេបានសិក្សា និងក្បួនរាប់ពាន់នៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ វិធីច្បាស់លាស់ណាមួយដែលអាចជួយអ្នកណាតែម្នាក់ តែវាមិនមានប្រយោជន៍សម្រាប់អ្នកផ្សេងទៀត។ បញ្ហាទាំងនេះតែងតែកើតមាន ពីព្រោះមនុស្សយើងមានបញ្ហាខុសៗគ្នា ហើយនេះក៏ជាហេតុផលមួយដែរដែលជំរុញយើងត្រូវតែមានការយល់ដឹងពីវិធីដែលរាងកាយយើងឡើងទម្ងន់ ដែលវាចាំបាច់សម្រាប់ជ្រើសរើសវិធីបញ្ចុះទម្ងន់អោយមានប្រសិទ្ធភាពបំផុត។

តាមការសិក្សាស្រាវជ្រាវមួយ បង្ហាញថា រាងកាយរបស់មនុស្សយើងមានការឡើងទម្ងន់មានតែ ៦ប្រភេទទេ ដោយផ្អែកលើចំណុចសំខាន់ៗនៃរាងកាយ។ ហើយថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាពីវិធីបំបាត់បញ្ហាឡើងទម្ងន់ទាំង ៦ប្រភេទនេះ៖

១. ធាត់ពេញផ្នែកខាងលើ

មូលហេតុៈ

ធាត់ប្រភេទនេះ ជាធម្មតាវាចាប់ផ្ដើមកើនឡើង ប្រសិនបើអ្នកទទួលអាហារដែលមានជាតិកាឡូរីច្រើនលើសតម្រូវការប្រចាំថ្ងៃ ដូច្នេះបញ្ហាសំខាន់នោះគឺដោយសារការទទួលទានអាហារលើសកម្រិត និងមិនមានសកម្មភាព ឬលំហាត់ប្រាណ។

វិធីបំបាត់ៈ

  • ធ្វើលំហាត់ប្រាណស្រូបយកខ្យល់ ពីព្រោះការធាត់ប្រភេទនេះវាកើតមានឡើងដោយសារកង្វះការធ្វើសកម្មភាពរាងកាយ។ ដើរ រត់ ហែលទឹក យ៉ាងតិច ៣០នាទីរាល់ថ្ងៃ នឹងជួយអ្នកអោយបំបាត់វាបានដោយងាយ។
  • សូមឈប់ទទួលទាន់ស្ក និងភេសជ្ជៈដែលមានជាតិស្កខ្ពស់។ អាហារនិងភេសជ្ជៈផ្អែមៗទោះអ្នកទទួលទានច្រើនក៏អ្នកមានអារម្មណ៍មិនឆ្អែតដែរ ប៉ុន្តែវាបែជាធ្វើអោយអ្នកទទួលយកនូវជាតិកាឡូរីមិនចាំបាច់យ៉ាងច្រើនទៅវិញ។

២. ធាត់ផ្នែកពោះខាងក្រោម

មូលហេតុៈ

មានហេតុផលខ្លះនៃការបង្ករអោយមានជាតិខ្លាញ់ធាត់នៅផ្នែកនេះគឺបណ្ដាលមកពីបញ្ហាស្ត្រេស ការបាក់ទឹកចិត្ត ពិបាកចិត្ត និងការខ្វល់ខ្វាយចិត្តគិតច្រើនជាដើម។

វិធីបំបាត់ៈ

  • ចៀសវាងការស្ត្រេស និងរៀនសម្រាក់អោយបានច្រើន។ អកម៉ូនស្ត្រេសធ្វើអោយមានការកើនឡើងកាឡូរីជាបន្តបន្ទាប់ ដូច្នេះដើម្បីជាជម្រើសល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា ត្រូវធ្វើអោយមានតុល្យភាព ឬធ្វើលំហាត់ប្រាណដង្ហើម។
  • ផឹកតែបៃតងចំនួសវិញ វាអាចកំចាត់ជាតិខ្លាញ់បានល្អណាស់ និងផឹកតែក្ដៅមួយកែវជំនួសភេសជ្ជៈដែលមានជាតិស្កខ្ពស់។

៣. ធាត់ផ្នែកខាងក្រោមដងខ្លួន

មូលហេតុៈ

ហេតុផលមួយក្នុងរបបអាហាររបស់អ្នកកាន់តែរីកធំឡើងដោយសារតែដំណើរផលិតជាតិស្ករក្នុងការទទួលទាន់អាហារ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងទំហំរាងកាយខាងក្រោមរបស់អ្នកទេ អ្នកត្រូវតែសាកល្បងពិចារណាលើរបស់អាហារដែលគ្មានជាតិស្ក។

វិធីបំបាត់ៈ

  • ការដើរឡើងភ្នំ ឬជណ្ដើរ វានឹងជួយដុតជាតិខ្លាញ់នៅលើភ្លៅដ៏មានប្រសិទ្ធភាពបំផុត និងធ្វើអោយសាច់ដុំជើងឡើង។
  • មិនចាំបាច់ត្រូវតមអាហារពេលព្រឹកនោះទេ ប្រសិនបើអ្នកមិនញ៉ាំអាហារពេលព្រឹកដើម្បីធ្វើមេតាប៉ូលីសនៅពេលព្រឹកនោះទេ អ្នកប្រាកដជាឃ្លាននៅពេលថ្ងៃហើយអ្នកនឹងញ៉ាំអាហារកាន់តែច្រើនឡើងៗ។

៤. ធាត់ក្បាលពោះ

មូលហេតុៈ

ផ្សំជាមួយនឹងការទទួលទាន់ជាតិអាល់កុល អាចធ្វើអោយក្បាលពោះរីកធំឡើង ដូច្នេះចូរចាប់ផ្ដើមគិតពីភេសជ្ជៈរបស់អ្នកប្រសិនបើអ្នកចង់បានពោះរាបស្មើ។

វិធីបំបាត់ៈ

  • កាត់បន្ថយការទទួលទានជាតិអាលកុលដែលភាគច្រើនវានឹងក្លាយជាខ្លាញ់នៅលើក្បាលពោះរបស់អ្នក។ ហើយវាក៏ធ្វើអោយមានបញ្ហាសុខភាពផ្សេងៗទៀតជាច្រើន។
  • ធ្វើការបែងចែកអត្រាអាហារអោយទៅជាតូចៗតែញ៉ាំច្រើនជាងមុន។ វានឹងបង្កើនការធ្វើមេតាប៉ូលីស និងជួយការពារថាមពលបានច្រើន ពោះរបស់អ្នកនឹងកាន់តែតូចទៅៗ។

៥. ធាត់ផ្នែករាងកាយខាងក្រោមបូករួមទាំងជើង

មូលហេតុៈ

បញ្ហានេះច្រើនកើតមានឡើងលើមនុស្សស្រីដែលមានបញ្ហាសសៃជើង ឬក្នុងកំឡុងពេលមានផ្ទៃពោះ ពេលនោះប្រហែលជាជើងឡើងហើមបន្តិច។

វិធីបំបាត់ៈ

ដើម្បីចៀសវាងការហើមជើង អ្នកត្រូវឈប់បរិភោគអាហារដែលមានជាតិប្រៃ ពីព្រោះជាតិប្រៃនឹងទប់លំហូរឈាមនៅក្នុងរាងកាយរបស់អ្នក។ កុំអង្គុយស្ងៀមក្នុងពេល ៣០នាទី ព្យាយាមឈរនិងដើរអោយបានច្រើន។ ប្រសិនបើអ្នកមិនឱកាសបានទំរេតខ្លួនចុះហើយលើកជើងឡើង អ្នកគួរតែធ្វើវាភ្លាម ដើម្បីការពារលំហូរឈាមចុះទៅជើងរបស់អ្នក។

៦. ធាត់ផ្នែកពោះនិងផ្នែកក្រោយចង្កេះ

មូលហេតុៈ

ប្រហែលជាហេតុផលតែមួយដែលអាចកើតមានឡើងបានដោយសារការមិនធ្វើសកម្មភាព ដូច្នេះអ្នកគួរតែចាប់ផ្ដើមធ្វើលំហាត់ប្រាណភ្លាមៗប្រសិនបើពោះកំប៉ោងដ៏ធំនិងចង្កេះដែលពោពេញដោយខ្លាញ់កំពុងរំខានអ្នក។

វិធីបំបាត់ៈ 

ត្រូវប្រាកដថា អ្នកបានគេងគ្រប់គ្រាន់។ កង្វះការគេងអាចធ្វើអោយអកម៉ូនមានការប្រែប្រួល និងធ្វើអោយអ្នកឃ្លានកាន់តែខ្លាំង ដែលនាំអោយអ្នកឡើងទម្ងន់ ហើយខ្លាញ់នឹងនៅតោងជាប់លើពោះនិងចង្កេះរបស់អ្នក។ ចូរញ៉ាំអាហារដែលសំបូរជាតិសសៃ វានិងជួយអ្នកកាត់បន្ថយភាពឃ្លាន និងការស្រូបយកជាតិកាឡូរីពីអាហារ និងជួយអោយចង្កេះនិងខ្នងរបស់អ្នកមើលទៅមានភាពប្រសើរឡើង។

ត្រូវចាំថា របបអាហារសុខភាព និងសកម្មភាពក្នុងការរស់នៅ និងមានឥទ្ធិពលល្អបំផុតដល់រាងកាយរបស់អ្នក។

 

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ សម្បត្តិ

ប្រភព៖ BRIGHTSIDE.ME​

error: Content is protected !!