kalib9

សូមប្រុងប្រយ័ត្ន! ស្រ្តីម្នាក់ ស្ទើរស្លាប់ដោយសារតែប្រើប្រាស់ម៉ាសបិទមុខដែលលក់តាមអនឡាញ!

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីនាងបានរងគ្រោះដោយការប្រតិកម្មស្បែកយ៉ាងធ្ងន់ធ្ងរព្រោះតែប្រើប្រាស់ផលិតផលកូរ៉េក្លែងក្លាយមួយដែលនាងបានទិញពី Online Shop នៅក្នុងប្រទេស។

តាមការបង្ហោះមួយរបស់គណនីឈ្មោះ Sabram Omar នៅលើបណ្តាញសង្គមហ្វេសប៊ុកបានរៀបរាប់ពីអាការៈដ៏ធ្ងន់ធ្ងររបស់នារីម្នាក់នោះ ដែលបានទិញជែលថែរក្សាមុខដែលមនុស្សគ្រប់គ្នាបានស្គាល់ថាជាផលិតផលដែលទទួលបានការគាំទ្រច្រើនបំផុតមួយនៅលើពិភពលោករបស់ក្រុមហ៊ុន Nature Republic។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលដែលនាងបានទិញនេះត្រូវបានគេអះអាងថាជាផលិតផលក្លែងក្លាយមួយដែលគេបានក្លែងបន្លំហើយលក់ក្នុងតម្លៃមួយដែលថោកជាងក្នុងទីផ្សារ។

 

ធ្វើយ៉ាងណាទើបដឹងថាផលិតផល Nature Republic ក្លែងក្លាយ រឺក៏ពិតប្រាកដ?

១. ផលិតផលពិតប្រាកដមានឆ្នូតពណ៌សធំជាងផលិតផលក្លែងក្លាយ ហើយជាទូទៅវាត្រូវបានគេព្រីនជាមួយផ្លាក Nature Republic លើនោះ។

២. ផលិតផល Nature Republic មានតែមនៅខាងក្រោមកំប៉ុងនិងមានលេខកូដទំនិញចាប់ផ្តើមដោយ ៨៨០ ដែលលេខ ៨ ដំបូងគេមានពណ៌ដិត ហើយខាងចុងបង្អស់របស់វេបសាយមាន .com។