kalib9

ពិតជាគ្រោះថ្នាក់ខ្លាំងណាស់!!! ការពារប្រសើរជាងព្យាបាល សូមឈប់ជាបន្ទាន់ចំពោះឪពុកម្តាយគ្រប់រូបសូមកុំបណ្តោយ…!

ប្រភពពីបរទេស: ផ្ញើរជូនជាពិសេសចំពោះឪពុកម្ដាយ ក៏ដូចជាអាណាព្យាបាលគ្រប់រូប ដែលមានកូនចៅនៅតូចៗ មិនគួរអោយមើលទូរស័ព្ទរយៈពេលយូរៗ ឬញឹកញាប់ឡើយ ព្រោះបណ្តាលអោយមានគ្រោះថ្នាក់ ប្រឈមនិងកាខ្វាក់ភ្នែកបាន ដោយរឿងរ៉ាវដូចដែលពោលផ្សព្វផ្សាយចេញទៅតាមរយៈសមាជិកហ្វេសប៊ុក Fahsai Winnie មានការបង្ហោះរូបភាពព្រមជាមួយបញ្ចាក់សេចក្ដីថា។

ផ្ញើរជាឧទាហរណ៍ សម្រាប់អ្នកម៉ាក់ៗទាំងឡាយដែលមានកូនតូចៗច៎ា ក្មេងៗសាច់ដុំភ្នែកនៅមិនទាន់រឹងមាំ មិនគួរមើលស្មាតហ្វូន ឬ ទូរស័ព្ទរយៈពេលយូរៗ ឬញឹកញាប់ឡើយច៎ា ព្រោះពន្លឺពីទូរស័ព្ទ រូបភាពចលនាផ្សេងៗ បំផ្លាញសាច់ដុំភ្នែកណ៎ាច៎ា ធ្វើអោយក្មេងៗស្រឡេវភ្នែកដោយមិនដឹងខ្លួន បណ្ដោយទុកយូរ ក្មេងៗអាចនិងខ្វាក់ភ្នែកបានច៎ា។

ទីបំផុតគឺភាពអាណិតអាសូរ ក្មេងៗខ្លួនតូច ត្រូវដាក់ថ្នាំសន្លប់ ត្រូវកាំបិតវះកាត់តាំងពីតូច ឪពុក ម្ដាយ ក្រុមគ្រួសារពិបាកនឹងធ្វើចិត្ត ដែលលើសនេះទៅទៀតនោះគឺ ថ្លៃចំណាយដល់ទៅ ១០០០០០បាត ដែលយើងមិនអាចបដិសេធបាន ច្រើនជាងនេះក៏ព្រម ល្អហើយដែលមានចំណូលពីការលក់អនឡាញ លក់ផលិតផល RONDA ពេលនេះប្អូនវីននី ចេញពីមន្ទីរពេទ្យហើយច៎ា លទ្ធផលវះកាត់ល្អណ៎ាច៎ាលោកគ្រូពេទ្យចេង អរគុណក្រុមគ្រួសារនិងអរគុណគ្រប់កម្លាំងចិត្តណ៎ាច៎ា៕









error: Content is protected !!