kalib9

ប្រុងប្រយ័ត្ន មុននឹងសំរេចចិត្តយកប្តី!! ប្តីតិរច្ឆាន លួចទៅមានស្រីថ្មីហើយ វាយដំច្រំធាក់ប្រពន្ធ ហើមមុខហើមមាត់ របួសពេញខ្លួន

ខេត្តព្រះសីហនុ ៖ បុរសចិត្តកំណាច​ឃោរឃៅម្នាក់ ព្រោះតែលង់នឹង​សម្រស់ស្រីថ្មី ក៏ចេះតែរ​ករឿងឈ្លោះ​ប្រកែកវាយដំប្រពន្ធមិនឈប់ រហូតដល់ចុងក្រោយ ប្រើអំពើហិង្សាកាន់តែធ្ងន់ រហូតដល់វាយស្ត្រីជាប្រពន្ធ បណ្តាលឱ្យរងរបួសប៉ោងមុខ ជាំពេញខ្លួន រងរបួសជាទំងន់ បង្កឱ្យមានការ​ភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិ០៣ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

 

ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

 

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Bong Ti Pi ដែលត្រូវជាបងប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ បានបង្ហោះរូបភាពចំនួន១៣សន្លឹក រួមនឹងវីដេអូឃ្លីប១ បង្ហាញពីស្លាកស្នាមរបួសដែលស្ត្រីរងគ្រោះទទួលរងការប្រើអំពើហិង្សា ធ្វើទារុណកម្មយ៉ាងឃោរឃៅពីសំណាក់បុរសជាប្តីចិត្តកំណាចឃោរឃៅ។

 

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bong Ti Pi បានបង្ហោះសារមួយថា “កំដរប្អូនស្រីនៅពេទ្យ មានទុក្ខដោយសារអាប្រុសថោកទាប មានស្រី វ៉ៃប្រពន្ធចង់ផ្តាច់សង្ខារ ប្អូនស្រីរបស់ខ្ញុំតែចេះសំណាងយកមកពេទ្យទាន់ អាថោកទាបឯងធ្វើឱ្យប្អូនស្រីអញដល់ថ្នាក់នេះ អាថោកឯង កុំស្មានតែរួចខ្លួនឱ្យសោះ ហ៊ានស៊ីហ៊ានសងហ៊ានផ្លោះរបងហ៊ានជាប់គុក ខ្ញុំបាទសូមប្តឹងដល់អង្គការសិទ្ធិមនុស្ស និងសមត្ថកិច្ចគ្រប់ស្ថាប័ន ជួយរកយុត្តិធម៌ដល់ប្អូនស្រីខ្ញុំបាទផង សូមអរគុណ ខ្ញុំកំព្រាម្តាយ ហើយចឹងខ្ញុំមិនចង់បាត់បង់ប្អូនខ្ញុំទៀតទេ ខ្ញុំនឹងការពារប្អូនស្រីជាស្រលាញ់របស់ខ្ញុំ ខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ (ករណីនេះកើតឡើងនៅថ្ងៃទី២៥.០៣.២០១៨) ភូមិ០៣ សង្កាត់០៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ…”។

 

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bong Ti Pi បានបន្ថែមថា “ពេលឃើញប្អូនស្រីមានសភាពបែបនេះ បងចុកចាប់ជំនួស ទឹកភ្នែកហូរមិនដឹងខ្លួន ឆាប់ជាណាប្អូនស្រី បងនឹងការពារប្អូនស្រី អ្វីៗទាំងអស់ ដែលវាសាង វានឹងទទួល ស្នាដៃអាប្រុសថោកទាប ខ្ញុំចាត់ការតាមផ្លូវច្បាប់…”។

 

តាមការអះអាងរបស់បុរសជាបងប្រុសស្ត្រីរងគ្រោះ បានបញ្ជាក់ថា ប្អូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) ត្រូវប្តីដែលកំពុងងប់នឹងស្រីថ្មី បានវាយដំធ្វើទារុណកម្ម ដោយប្រើដៃជើង ដំបង និងសោ ហើយបានវាយដំសុសពេញរាងកាយ តាំងពីមុខមាត់ក្បាល ដងខ្លួន រហូតដល់ដៃជើង បណ្តាលឱ្យរងរបួសគ្រប់កន្លែង។

 

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះបច្ចុប្បន្ន ត្រូវបានបុរសជាបងប្រុសបង្កើតបញ្ជូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យឯខេត្តព្រះសីហនុ៕

ប្រភពអត្ថបទ៖ នគរធំ