kalib9

ឆុតណាស់! គ្រាន់តែប្រវែងនៃម្រាមដៃរបស់អ្នកក៏អាចប្រាប់ពីបុគ្គលិកលក្ខណៈ និងសំណាងរបស់អ្នកបានដែរ

អ្នកជំនាញការខាងទស្សទាយ បានរកឃើញថាមនុស្សដែលរស់នៅលើភពផែនដីសព្វថ្ងៃនេះ ចង់ដឹងចង់លឺយ៉ាងខ្លាំងពីជោគវាសនាអនាគតរបស់ពួកគេ ។

 

តើអ្នកដឹងទេថា ម្រាមដៃរបស់អ្នក អាចប្រាប់បានយ៉ាងច្រើនអំពីបុគ្គលិកលក្ខណៈ អាជីពការងារ និងទំនាក់ទំនង របស់អ្នកបានយ៉ាងច្បាស់ ជឿឬមិនជឿ? ប៉ុន្តែវាក៏ត្រូវបានបង្ហាញឱ្យឃើញដោយអ្នកវិទ្យាសាស្រ្តផងដែរ។

ម្រាមដៃនាង

គ្រាន់តែដាក់ដៃរបស់អ្នកឲ្យត្រង់ ហើយសង្កេតម្រាមដៃរបស់អ្នកដោយប្រុងប្រយ័ត្ន ។ ពួកវាទាំងអស់មានប្រវែងមិនស្មើគ្នានោះទេ ប្រសិនបើម្រាមដៃនាង វែងជាងម្រាមដៃចង្អុល អ្នកជំនាញ បានបង្ហាញថា មានផលប៉ះពាល់នៃអ័រម៉ូនតេសថូស្ត័ររ៉ូន (testosterone) នៅក្នុងស្បូន ដែលធ្វើឲ្យកម្រិតនៃការលូតលាស់របស់ម្រាមដៃចង្អុលមានការថយចុះ ទើបធ្វើឲ្យវាទាបជាងម្រាមដៃនាង ។

និយាយទៅដូចជាអបិយជំនឿពេក ប៉ុន្ដែគ្រាន់តែដឹងៗទៅ គ្មានខាតអីនោះទេ ។  នៅពេលនេះយើងនឹងប្រាប់អ្នកអំពី ភាពខុសគ្នានៃបុគ្គលិកលក្ខណៈមួយចំនួន ដោយគ្រាន់ផ្អែកលើិការមើលលើប្រវែងម្រាមដៃប៉ុណ្ណោះ ។

កំណើតនៃអ្នកដឹកនាំ

មនុស្សដែលមានម្រាមដៃចង្អុលវែង ត្រូវបានគេកំណត់ថា​ ជាមនុស្សដែលពោពេញដោយភាពជឿជាក់ និងទំនួលខុសត្រូវខ្ពស់ ។ ពួកគេជាមនុស្សដែលមានទេពកោសល្យជាអ្នកដឹកនាំ និងអាចសម្រេចបានរាល់ភារកិច្ចលំបាកៗដោយងាយ ។ គេជាមនុស្សដែលត្រូវបានអ្នកជុំវិញខ្លួន ស្វែងរកដើម្បីជាអ្នកផ្តល់យោបល់ និងត្រួសត្រាយផ្លូវយ៉ាងត្រឹមត្រូវសម្រាប់ពួកគេ ។

ទោះជាយ៉ាងណា ក្រុមមនុស្សទាំងនេះ មិនងាយនឹងធ្វើអ្វីប្រថុយប្រថានឡើយ ហើយពួកគេអាចនឹងទទួលរងនូវបញ្ហាការថប់បារម្ភ ។ ម្យ៉ាងទៀតពួកគេច្រើនជាមនុស្សដែលមានចំនេះដឹងជ្រៅជ្រះដោយសារតែគេមានចំនង់ចំនូលចិត្តក្នុងការសិក្សា និងមានចងចាំល្អ ។

ស្រលាញ់ការធ្វើដំណើរផ្សងព្រេង

នៅពេលដែលមានផលប៉ះពាល់ដល់អ័រម៉ូន​ testosterone កាន់តែច្រើន មនុស្សប្រភេទនេះហាក់ដូចជាមានម្រាមដៃនាងវែងទៅៗ ហើយពួកគេកាន់តែមានទំនោរទៅរកការផ្សងព្រេងកាន់តែខ្លាំង ។ ពួកគេច្រើនពូកែខាងផ្នែកកីឡា គណិតវិទ្យា និងដោះស្រាយល្បែងផ្គុំរូប ។ ធម្មតា មនុស្ស តែងមានជំនឿចិត្ត និងមានមន្តស្នេហ៍រៀងៗខ្លួន ប៉ុន្តែ មនុស្សជំពូកនេះមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ផ្ទុយទៅវិញចំពោះដៃគូរតែមួយ គេមិនសូវមានភាពស្មោះត្រង់ទៅវិញ ។

អ្នកខ្លះអាចនឹងច្រណែន ឈ្នានីស ដាក់គំនាបដល់ពួកគេ ប៉ុន្តែអាកប្បកិរិយារបស់ពួកគេនៅតែអាចជួយខ្លួនឯងឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់ពួកគេជានិច្ច ។

មានទំនាក់ទំនងល្អ

មនុស្សដែលមានប្រវែងម្រាមដែនាង និងចង្អុលដៃស្មើគ្នា ជាមនុស្សដែលមានភាពអាណិតអាសូរច្រើន ស្ងប់ស្ងាត់ មិនឆេវឆាវ ។ ដោយសារពួកគេជាមនុស្សដែលគួរឲ្យជឿទុកចិត្តបាន ទើបធ្វើឲ្យអ្នកជុំវិញខ្លួនតែងរកគេដើម្បីពិភាក្សាបញ្ហាផ្ទាល់ខ្លួនជាមួយ ។

ជាធម្មតា មនុស្សបែបនេះច្រើនចូលចិត្តស្ដាប់អ្នកដទៃ ទើបពួកគេអាចវាយតម្លៃនូវរាល់ព័ត៌មានលម្អិត និងអាចដោះស្រាយបញ្ហាស្មុគស្មាញប្រកបដោយប្រសិទ្ធភាព។

ប្រភពៈ amapapa