kalib9

គ្រោះថ្នាក់! ស៊ែរចែកគ្នាដឹងផង! គេងមិនបានគ្រប់គ្រាន់ នឹងធ្វើឱ្យអ្នកកើតជំងឺផ្សេងៗ និង ឆាប់ស្លាប់

ការ​គេង​មិនបាន​គ្រប់គ្រាន់ ​គឺជា​មូលហេតុ​នៅ​ពីក្រោយ​នៃ​ការកើត​ជំងឺ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សុខភាព និង អាយុជីវិត​នេះ​បើ​យោងតាម​ការសិក្សា​ពី​អ្នកជំនាញ​ផ្នែក​សុខភាព​បានឱ្យដឹង ។ ការរស់នៅ​ក្នុងសម័យ​បច្ចុប្បន្ន​ដែល​ត្រូវ​ធ្វើការ​ច្រើន ពិតណាស់​មនុស្ស​ភាគច្រើន​ពិតជា​មិនសូវ​ជាមាន​ពេលទំនេរ​ច្រើន និង ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ដែល​បញ្ហា​នេះ​ច្រើន​ប៉ះពាល់​ដល់​សុខភាព​ជាខ្លាំង ។

​បើតាម​ការសិក្សា​របស​ល់​លោក​សាស្ត្រាចារ្យ Matthew Walker មកពី​សាកលវិទ្យាល័យ University of California ផ្នែក Center for Human Sleep Science បានឱ្យដឹងថា ការ​គេង​មិនបាន​គ្រប់គ្រាន់​ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​រាងកាយ និង ប៉ះពាល់​ដល់​កម្រិត​គុណភាព​ការងារ​ថែមទៀត​ផង ។​ ​ដោយឡែក​បើ​យោងតាម​ការសិក្សា​ឯករាជ​មួយ​ពី Independent UK ក៏បាន​ឱ្យដឹង​ដែរ​ថា ពន្លឺភ្លើង ទូរទស្សន៍ ពន្លឺ​អេក្រង់​កុំ​ព្យូ​ទ័​រ និង ការធ្វើដំណើរ​ចុះឡើង​ទៅធ្វើ​ការ និង ត្រលប់​មកពី​ធ្វើការ​វិញ គឺជា​កត្តា​មួយ​ដែល​ប៉ះពាល់​ដល់​គុណភាព​ជីវិត​រស់នៅ ។

​បញ្ហា​គេង​មិនបាន​គ្រប់គ្រាន់ ​គឺ​ពិត​ជាមាន​ជាប់ទាក់ទង​នឹង​ការ​ឈានទៅ​កើត​ជំងឺមហារីក ជំងឺ​បេះដូង បញ្ហា​ស្ទះ​សរសៃឈាម ជំងឺ​បាត់បង់​ការចងចាំ បញ្ហា​ធាត់​លើស​ទម្ងន់ និង បញ្ហា​ខ្សោយ​ស្មារតី​មួយចំនួន ។ និយាយ​ដោយ​ខ្លី ការ​គេង​មិនបាន​គ្រប់គ្រាន់នឹង​សម្លាប់​អ្នក​ឆាប់​ជាក់​ជាមិនខាន ។

​គួរ​បញ្ជាក់ថា​បញ្ហា​គេង​មិន​គ្រប់​ក៏​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ចក្រភព​អង្គ​គ្លេ​ស​ផងដែរ ដោយ​វា​ធ្វើឱ្យ​ខាត បង់​ថវិការ​ជាតិប្រមាណ​ជា ៣០ ពាន់​លាន​ផោនក្នុង​មួយឆ្នាំៗ គឺ​ប្រមាណ​ជា ២ ភាគរយ​នៃ​ផលទុន​សរុប​ក្នុងស្រុក នេះ​បើ​យោងតាម​កាសែត The Guardian បាន​ដកស្រង់​ពី​អ្នកជំនាញ ។

​ហេតុដូច្នេះ​ហើយ​អ្នក​ដែល​ធ្វើ​ការងារ​នៅក្នុង​វិស័យ​សុខាភិបាល​ ប្រធាន​ក្រុមហ៊ុន​ និ​យោ​ជិ​ក និង អ្នកដឹកនាំ​មួយចំនួន គួរ​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ និង ត្រូវ​គិតគូរ​ពី​ចំនួន​ម៉ោង​ដែល​បុគ្គលិក​ធ្វើការ និង ផ្តល់​ពេល​សម្រាក​ដល់​បុគ្គលិក​ឱ្យបាន​សមរម្យ នេះ​គឺ​ដើម្បី​ពង្រឹង​សុខភាព​របស់​ពួកគេ​ផង និង ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ផង ៕

សុផល

(​ប្រភព​៖ Zeenews.com)