kalib9

រឿងសំងាត់ទាំង ៥ របស់បុរសដែលពួកគេមិនដែលប្រាប់នរណាឲ្យបានដឹង!

  • សម្រាប់នារីតើអ្នកមានបានដឹងពីអ្វីខ្លះអំពីបុរស ?

នារីភាគច្រើនអ្នកគ្រាន់តែដឹងបុរសស្រលាញ់មនុស្សស្រីដែលស្អាត ចូលចិត្តបាល់ទាត់ ចូលចិត្តសំឡឹងមើលស្រីៗ ជាដើម ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលអ្នកមិនបានដឹង ហើយគេក៏មិនងាយប្រាប់រឿងនេះទៅកាន់នរណាម្នាក់ដែរ ។

ចង់ដឹងទេថាជាអ្វីខ្លះ តោះតាមដានទាំងអស់គ្នា ៖

១  ពួកគេចង់បានពេលវេលាមួយដែលមិនចាំបាច់ធ្វើអ្វីទាំងអស់

ស្ដាប់មើលទៅដូចជាចម្លែក ប៉ុន្តែវាជាការពិតបុរសមិនមែនសុទ្ធតែចង់ក្លាយជាអ្នកដឹកនាំក្នុងរឿងអ្វីមួយ ធ្វើការសម្រេចចិត្តដ៏ពិបាក និងទទួលខុសត្រូវរាល់បញ្ហានោះទេ ។ អ្វីដែលពួកគេត្រូវការពិតប្រាកដគឺមានពេលសម្រាក់លំហែ ឬ ជាមួយភាពស្ងៀមស្ងាត់ ។

២  ពួកគេមិនសូវកត់សំគាល់ឬខ្វល់ខ្វាយនឹងរឿងតូចតាចនោះទេ 

ខុសពីស្ត្រីដែលចូលចិត្តពិនិត្យល្អិតល្អ និងមិនចង់ឲ្យមានកំហុស បុរសតែមិនសូវខ្វលខ្វាយ ពេលខ្លះគេមិនបានកត់សំគាល់ពីរឿងតូចតាចមួយដែលកើតលើខ្លួនពួកគេផង បើសិនជាបានឃើញពេលខ្លះក៏មិនសូវជាខ្វាយខ្វល់ដែរ ។

៣  ការគិតពីអ្វីដែលមិនអាចទៅរួចឬប្លែកៗគឺជាវិធីសាស្ត្រក្នុងការសម្រាក់លំហែខួរក្បាល

បុរសតែងតែមានសំពាធដែលធ្វើឲ្យពួកគេត្រូវគិតពីបញ្ហាធ្វើយ៉ាងណាអាចមានលុយគ្រប់គ្រាន់តែដើម្បីរំលោះទិញផ្ទះ ទិញរថយន្តទំនើប ផ្គត់ផ្គងគ្រួសារ ជាដើម ពេលខ្លះដោយមិនចង់គិតពីបញ្ហាទាំងនេះពួកគេបានប្រើប្រាស់ខួរក្បាលគិតពីរឿងប្លែក ដែលមិនអាចទៅរួចដើម្បីសម្រាកខួរក្បាលរួចផុតពីសំពាធមួយគ្រា ។

 

៤  ពួកគេតែងតែវាយតម្លៃគ្រប់នារីដែលដើរកាត់មុខពួកគេ

នៅពេលដែលមាននារីណាម្នាក់ដើរកាត់មុខពួកគេ គេនឹងចាប់ផ្ដើមវាយតម្លៃពីរូបរាង និងសម្រស់របស់នាងភ្លាម ដូចជា ម្នាក់នេះមុខស្អាត រាងក៏បាន , ម្នាក់នេះបានរាងយោង , ម្នាក់នេះដើមទ្រូងធំ  ម្នាក់នេះសដូចកូនចិន ឬ ម្នាក់នេះខ្មៅតែស្រស់ ជាដើម ។

៥ ពួកគេក៏ត្រូវការការគាំទ្រដែរ

ថ្វីត្បិតតែពួកគេជាមនុស្សរឹងម៉ាំ ប៉ុន្តែមិនមែនមានន័យថាពួកគេមិនត្រូវការ ការគាំទ្រនោះទេ ដោយសារតែសំពាធការងារ និងសង្គម ធ្វើឲ្យពួកគេមានអារម្មណ៍តានតឹង ដែលចាំបាច់ឲ្យនរណាម្នាក់ជាពិសេសមនុស្សដែលគេស្រលាញ់គាំទ្រ និងលើកទឹកចិត្ត ។

វានៅមានរឿងរ៉ាវជាច្រើនទៀតតែនៅពេលនេះ សូមលើកយកតែ ៤ នេះសិន ៕

ប្រភព ៖ brightside