kalib9

រឿងរ៉ាវជីវិតទាំង៥យ៉ាង ដែលតែងមករំខានជីវិតអ្នក បើទោះបីជាអ្នកចង់គិតដ៏ដោយ!

ជិវិតគឺគ្មានអ្វីច្រើនទេក្រៅពីសើចសប្បាយ កើតទុក្ខជួបបញ្ហា រកដំណោះច្រើនឈឺជាជាដើម ហើយនៅលើលោកនេះក៏គ្មានជិវិតដែលល្អគ្រប់ដប់ដែរ គ្រាន់តែគេល្អច្រើនជាងយើងបន្តិច យើងលំបាកច្រើនជាងគេបន្តិចប៉ុណ្ណឹង។ឆ្លងកាត់បទពិសោធន៍ទាំងនេះ មនុស្សភាគច្រើនតែងជួបរឿងរ៉ាវ៥ចំណុចនេះច្រើនជាងគេ ហើយវាក៏ជាអ្នកបំពុលជីវិតរបស់យើងច្រើនជាងកត្តាដទៃផងដែរ។អ្វីជាចំណុចទាំង៥នោះ៖

១.គ្រប់យ៉ាងនៃជីវិតអ្នកមិនអាចសម្រេចដោយខ្លួនឯងបាន៖

លើកឧទាហរណ៍លើការសម្រេចចិត្តរើសជំនាញសម្រាប់ថ្ងៃអនាគត បើទោះជាពេលនេះឪពុកម្តាយភាគច្រើនបើកសិទ្ធទូលាយអោយកូនរើសផ្លូវដើរដោយខ្លួនឯងក្តី ក៏មានភាគតិចដែរដែលសម្រេចចិត្តលើអ្វីគ្រប់យ៉ាងរបស់កូន។ការពិតទៅពួកគាត់គ្រាន់តែចង់ឃើញកូនរបស់គាត់មានអនាគតដ៏ប្រសើរមួយប៉ុណ្ណោះ។ប្រសិនបើអ្នកនៅក្នុងស្ថានភាពនេះ ការចចារជាជម្រើសប្រសើរមិនមែនជាការតបតឬព្រមតាមគ្រប់យ៉ាងនោះទេ។

ចំពោះជិវិតគ្រួសារក៏ដូចគ្នា

២.រូបរាងនិងរូបសម្រស់៖

មិនត្រូវការទាល់តែស្អាតឥតខ្ចោះអ្វីនោះទេ ប៉ុន្តែម្នាក់ៗក៏ប្រាថ្នាសុំត្រឹមរូបរាងធម្មតាមិនស្អាតពេក មិនអាក្រក់ពេក។សព្វថ្ងៃត្បិតថាភាពជោគជ័យពឹងផ្អែកលើសមត្ថភាពក៏ពិតមែន ប៉ុន្តែមនុស្សភាគច្រើនក៏អោយតម្លៃទៅលើរូបសម្បត្តិសមរម្យផងដែរ ទើបវាក្លាយជាចំណុចព្រួយបារម្ភរបស់មនុស្សគ្រប់គ្នា។

៣.កាងារនិងជិវិតផ្ទាល់ខ្លួន៖

រឿងការងារនិងបញ្ហាជិវិតផ្ទាល់ខ្លួនជារឿងពីរដាច់ដោយឡែក ប៉ុន្តែទទួលស្គាល់ថាក្នុងចំណោមពីរនេះ បើមួយណាមានបញ្ហា ជាតិពុលនៃបញ្ហាម្ខាងនឹងរាលដាលដល់ម្ខាងទៀតនិងធ្វើអោយជិវិតរបស់យើងគាំងមិនខាន។

៤.ការសើចចំអកពីមនុស្សជុំវិញខ្លួន៖

ប្រាកដណាស់ថាយើងនឹងនិយាយថាយើងមិនខ្វល់ ប៉ុន្តែនៅពេលដែលនិយាយថាយើងមិនខ្វល់នោះគឺយើងយកវាមកទុកក្នុងចិត្ត ខ្វល់រួចទៅហើយ។

៥.ទំនាក់ទំនងឬស្នេហា៖

វាជាថ្នាំពុលដ៏ខ្លាំងបំផុតក្នុងជិវិតរបស់មនុស្សម្នាក់ៗ គ្រប់យ៉ាងត្រូវពឹងផ្អែកលើខ្លួនអ្នកដែលត្រូវរកថ្នាំបន្សាបដោយខ្លួនឯង។

ប្រភព៖ Brightside