kalib9

នោះ! ឯកាយូរពេក ប្រឈមនឹងការស្លាប់ដោយសារតែគាំងបេះដូងខ្ពស់ជាងអ្នកធាត់ទៅទៀត

បើយោងតាមរបាយការណ៍ពីអ្នកស្រាវជ្រាវបានឲ្យដឹងថាសព្វថ្ងៃមនុស្សប្រមាណជាង ៣ ម៉ឺននាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺគាំងបេះដូងដែលកើតឡើងដោយសារតែការឡើងទំងន់ ។ ដូចនេះហើយអ្នកជំនាញសុខភាពបានធ្វើការណែនាំឲ្យគ្រប់គ្នាហាត់ប្រាណឲ្យបានច្រើន និងបរិភោគអាហារដែលផ្ដល់នូវសុខភាពល្អ ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ បើយោងតាមការសិក្សាពីអ្នកជំនាញបានឲ្យដឹងថា ការស់នៅឯការយូរពេក អាចប្រឈមនឹងការស្លាប់ ច្រើនជាងអ្នកធាត់ទៅទៀត នោះគឺការស្លាប់ដោយសារតែគ្រាំគ្រាចិត្ត ឬ គាំងបេះដូង ។

 

អ្នកស្រាវជ្រាវបានរកឃើញថាភាពឯកោនៅក្នុងសង្គមបានបង្កើនហានិភ័យនៃការស្លាប់របស់មនុស្សពាក់កណ្តាលបើប្រៀបធៀបទៅនឹងភាពធាត់ដែលបង្កើនហានិភ័យនៃការស្លាប់ត្រឹមតែ ៣០ ភាគរយតែប៉ុណ្ណោះ ។ ហេតុដូចនេះហើយអ្នកស្រាវជ្រាវក៏កំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេដើម្បីរកឲ្យឃើញថា ភាពឯកា នាំឱ្យមានជំងឺដែលនាំទៅដល់សេចក្ដីស្លាប់ ឬមនុស្សឯកាស្លាប់ដោយសារតែខ្វះការគាំទ្រខាងសង្គមដើម្បីជួយពួកគេឱ្យស៊ូទ្រាំនឹងជំងឺ។

បណ្ឌិត Julianne Holt-Lunstad ដែលជានិពន្ធនាយកនៃទស្សនាវដ្ដីសុខភាព និងជាសាស្រ្តាចារ្យផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យ Brigham Young បាននិយាយថា ការមានទំនាក់ទំនងជាមួយអ្នកដទៃនៅក្នុងសង្គមត្រូវបានគេចាត់ទុកថាជាតម្រូវការមនុស្ស ហើយជាមូលដ្ឋានដែលសំខាន់ចំពោះសុខុមាលភាពនិងការរស់រានមានជីវិតផងដែរ។

ឧទាហរណ៍ជាក់ស្តែង “បើសិនជាទារកដែលកំពុងត្រូវការការថែទាំ មិនមានទំនាក់ទំនងជាមួយនឹងមនុស្សដទៃ  ទារកនោះនឹងមិនលូតលាស់ឡើយ ឬអាចឈានរហូតដល់ស្លាប់ទៀតផង” ដូចនេះហើយការដាច់ឆ្ងាយពីសង្គមឬការឃុំឃាំងគឺត្រូវបានគេប្រើជាទម្រង់នៃការដាក់ទណ្ឌកម្ម។

បើយោតាមរបាយការណ៍នៃអ្នកស្រាវជ្រាវបានបង្ហាញថាក្នុងបច្ចុប្បន្ន ចំនួនប្រជាជនអាមេរិកដែលក្លាយជាមនុស្សឯការបានកើនឡើងជាប្រចាំ ។ ដូចនេះតើសកម្មភាពអ្វីខ្លះដែលធ្វើឲ្យមនុស្សឈានទៅរកភាពឯការ ?

ជាក់ស្ដែងការស្វែងរកទ្រព្យសម្បត្តិ និងនិន្នាការនៃការរស់នៅតែម្នាក់ឯង ត្រូវបានគេកត់ត្រាថាជាមូលហេតុនៃភាពឯកោ។ ការធ្វើអន្តោប្រវេសន៍ ភាពនៅលីវ និង ទុក្ខសោកចំពោះការបាត់បង់ច្រើនពេក ក៏ជាមូលហេតុមួយចំនួនដែលមនុស្សនៅឯកោផងដែរ ។ហើយភាគច្រើននៃមនុស្សឯកាគឺជាអ្នកដែលរស់នៅក្នុងទីក្រុងធំៗ តែម្ដង៕

ប្រភព​៖ Viral4real

error: Content is protected !!