kalib9

ឃើញតែតម្លៃ លែងហ៊ានប្រាថ្មា!! អាហារកំពូលថ្លៃបំផុតក្នុងលោកដែលឃើញហើយចង់សន្លប់!

មនុស្សម្នាក់ៗត្រូវការបរិភោគអាហារជាប្រចាំថ្ងៃ ដើម្បីទ្រទ្រង់សុខភាព និងរស់រានមានជីវិត។ សម្រាប់អ្នកដែលមានលុយកាក់ច្រើន ក្រៅពីអាហារល្អៗប្រចាំថ្ងៃដែលល្អសម្រាប់សុខភាពហើយ ពេលខ្លះគេចង់សាកល្បងអាហារដែលពិសេសមានតម្លៃថ្លៃបំផុតដូចខាងក្រោម៖

បង្អែម Lindeth Howe Chocolate Pudding

តម្លៃ35,000$ ជាអាហាររបស់សណ្ឋាគារ Lindeth Howe Country House Hotel។ វាមានតម្លៃថ្លៃព្រោះតែវាធ្វើឡើងពីសូកូឡាដែលល្អជាងគេបំផុតនៅលើពិភពលោក និងស៊ុតFabergeដែលថ្លៃជាងគេបំផុតក្នុងលោកផងដែរ។

Frozen Haute Chocolate

តម្លៃ25,000$ ជាអាហាររបស់ភោជនីយដ្ឋាន Serendipity 3 នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ វាជាបង្អែមថ្លៃបំផុតក្នុងលោកព្រោះតែមានបន្ថែមនូវកាកាវដែលមានរសជាតិឆ្ងាញ់ និងកម្រចំនួន២៨។

Louis XIII Pizza

តម្លៃ12,000$ ជាអាហាររបស់ភោជនីយដ្ឋាន The Renato Viola Italian Restaurant ប្រទេសអ៊ីតាលី។ អ្វីដែលធ្វើឲ្យភីហ្សានេះមានតម្លៃថ្លៃបំផុតនោះគឺគ្រឿងផ្សំរបស់វា។

Pizza Royale 007

តម្លៃ4,200$ ជាម៉ាកអាហារ Bella Napoli ប្រទេសស្កុតឡែន

Samundari Khazana Curry

តម្លៃ3,200$ ជាម៉ាកអាហារBombay Brassiere នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស

Wagyu Ribeye Steak

តម្លៃ2,800$ ជាម៉ាកអាហារCraftsteak នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

230 Fifth Hotdog

តម្លៃ2,300$ ជាម៉ាកអាហារ 230 Fifth នៅសហរដ្ឋអាមេរិក

Chef Angelito Araneta Jr. Shushi

តម្លៃ2000$ នៅប្រទេសហ្វីលីពីន

Zillion Dollar Lobster Frittata

តម្លៃ1000$ ជាម៉ាកអាហាររបស់ភោជនីយដ្ឋាន Norma’s Restaurant នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

Westin Hotel Bagel

តម្លៃ1000$ ជាម៉ាកអាហាររបស់សណ្ឋាគារ Westin Hotel នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

 ប្រភព៖ Toprichests