kalib9

សំណួរដ៏សែនពិបាកទាំង១៥សំនួរ ដែលបុគ្គលិកបម្រើការលើយន្តហោះត្រូវឆ្លងកាត់ ភាគតិចណាស់ដែលអាចឆ្លងផុត!

មានមតិមួយចំនួនបានលើកឡើងថា ការដាក់ពាក្យចូលធ្វើការជាបុគ្គលិកបម្រើការក្នុងយន្តហោះសឹងតែពិបាកជាងការដាក់ពាក្យចូលរៀនក្នុងសាលាហាវើដទៅទៀត ។

បេក្ខជនម្នាក់ៗមិនត្រឹមតែត្រូវមានប្រវត្តិរូបសង្ខេបឲ្យពេញលេញមួយទេ ប៉ុន្តែពួកគេត្រូវឆ្លងកាត់កាត់ដំណាក់កាលសម្ភាសន៍តាមវីដេអូ ការសួរសំណួរចម្លើយ និងការណាត់ជួបដោយផ្ទាល់ទៀត។ ជាមធ្យមបេក្ខជនម្នាក់ត្រូវរង់ចាំពី៦ខែឬមួយឆ្នាំឯនោះដើម្បីទទួលបានកាងារ ព្រោះពួកគេត្រូវឆ្លងកាត់វគ្គសម្ភាសន៍ជាច្រើន។

អ្នកស្រី Annette Long ដែលជាបុគ្គលិកលើយន្តហោះមានបទពិសោធន៍១៤ឆ្នាំ បានបញ្ជាក់ថា បេក្ខជនម្នាក់ៗត្រូវបញ្ចេញសមត្ថភាពក្នុងតង់ទីមួយឲ្យបានល្អ ហើយដើម្បីធ្វើឲ្យល្អបាន បេក្ខជនត្រូវត្រៀមសំណួរទាំង១៥នេះជាមុនសិន។

សំណួរទី១៖ ប្រសិនបើនៅលើយន្តហោះនៅសល់តែកៅអីមួយ ប៉ុន្តែមានអ្នកដំណើរនៅលើនោះដល់ទៅ៥នាក់ដែលគ្មានកៅអីអង្គុយ។អ្នកទីមួួយជាកងកម្លាំងយោធាដែលមានឯកសណ្ឋានមកជាមួយ អ្នកទីពីជាស្ត្រីមានផ្ទៃពោះ អ្នកទីបីជាម្តាយដែលពរទារកក្នុងដៃ​ អ្នកទីបួនជាភ្ញៀវពិសេសរបស់យន្តហោះ និងអ្នកចុងក្រោយជាឳពុកដែលត្រូវធ្វើដំណើរទៅមើលកូនស្រីកំពុងតែឈឺ។តើអ្នកនឹងឲ្យកៅអីនៅសល់មួយនោះទៅអ្នកណា?

សំណួរទីី២៖ ប្រសិនបើជើងហោះហើររបស់អ្នកកំពុងតែចេញដំណើរសុខៗ ស្រាប់តែពីឡុតសុំឲ្យអ្នកធ្វើនូវការងារដែលអ្នកមិនអនុញ្ញាតឲ្យធ្វើ តើត្រូវធ្វើយ៉ាងណា?

សំណួរទី៣៖ តើអ្នកនឹងធ្វើយ៉ាងណា ប្រសិនបើអ្នកតម្រូវឲ្យធ្វើការប្រកាសនៅលើយន្តហោះដើម្បីអបអរសាទរខួបទី៥០របស់ប្តីប្រពន្ធមួយគូរ?

សំណួរទី៤៖ ប្រសិនបើបុគ្គលិកម្នាក់ទៀតសុខៗតែយកទំនិញចេញពីយន្តហោះដែលអ្នកកំពុងនៅ តែអ្នកនឹងទៅនិយាយជាមួួយបុគ្គលិកនោះមុនឬរាយការណ៍ទៅប្រធានគ្រប់គ្រង?

សំណួរទី៥៖ តើអ្នកនឹងធ្វើដូចម្តេចប្រសិនមានភ្ញៀវម្នាក់គាត់មិនព្រមដាក់ថូបុរាណគាត់ទៅក្រោមទេហើយគាត់ឱបវាជាប់រហូតព្រោះគាត់លើកឡើងថាវាជាថូដែលគាត់ស្រលាញ់បំផុត។

សំណួរទី៦៖ តើអ្នកអាចពណ៌នាពណ៌លឿងទៅកាន់មនុស្សមើលមិនឃើញដែរឬទេ?

សំណូរទី៧៖ តើអ្នកត្រូវធ្វើយ៉ាងណានៅពេលដែលមានភ្ញៀវម្នាក់សុំដូរកន្លែងគាត់អង្គុយដោយសារតែអ្នកកំពុងអង្គុយជិតគាត់មានពណ៌សម្បុរខុសពីគាត់។

សំណូរទី៨៖ តើអ្នកនឹងធ្វើយ៉ាងណា ប្រសិនបើយន្តហោះរៀបនឹងចេញដំណើរទៅហើយប៉ុន្តែមានភ្ញៀវម្នាក់មិនព្រមបិទកុំព្យូទ័រគាត់សោះ បើទោះបីជាអ្នកប្រាប់១ឬ២ដងទៅហើយ។

សំណូរទី៩៖ តើអ្នកចាំបាននៅពេលណាដែលអ្នកល្មើសនឹងកាតព្វកិច្ចទេ ហើយហេតុអ្វីទើបអ្នកធ្វើបែបនោះ?

សំណួរទី១០៖ តើអ្នកស្គាល់ពីសញ្ញាអាសន្នជាអន្តរជាតិនៅលើយន្តហោះដែរឬទេ?

សំណួរទី១១៖ តើចង់ទៅកន្លែងណាបំផុតនៅក្នុងពិភពលោកនេះ?

សំណួរទី១២៖ សូមអ្នកបង្ហាញពីសមត្ថភាពថាអ្នកពិតជាអាចធ្វើការក្រោមសម្ពាធពិតមែន

សំណួរទី១៣៖ សូមពណ៌នាកាលទេសដែលអ្នកលំបាកបំផុតហើយក្រោយមកអ្នកដោះស្រាយវាយ៉ាងដូចម្តេច?

សំណួរទី១៤៖ តើអ្នកត្រូវដោះស្រាយយ៉ាងណា ប្រសិនបើមានបុគ្គលិកដែលស្គាល់គ្នាម្នាក់កំពុងផ្ញើសារខណៈពេលដែលយន្តហោះរៀបនឹងចេញ?

សំណួរទី១៥៖ តើទំហំយន្តហោះនេះអាចផ្ទុកបានបាល់ទាត់ចំនួនប៉ុន្មានគ្រាប់?

ប្រភព៖ Businessinsider