kalib9

នោះថ្ងៃសុក្រទី៣០ខែមិនា ឆ្នាំ២០១៨នេះមានឆ្នាំ ១០ ដែលល្អកម្រ មានណាស់ចឹងចុចអានមើល មានឆ្នាំអ្វីខ្លះ!!!ពិតជាលាភសំណាងមែន!!!

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ឃើញថា​មាន​ភាពរលូន​ល្អ​និង​ពិសេស​អាច ឆ្លើយតប​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។ ការប្រកប​ការងារ​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោក​អ្នកយក​ខន្តី​និង​ភាព​ចិត្ត​ត្រជាក់​មិន​ប្រកែប្រកាន់​ច្រើន​ទើប ប្រសើរ​ព្រោះថា​ងាយ​ជួប​បញ្ហា​យាយី ហើយ​បើ​យើង​យកចិត្ត​ក្តៅ​ដាក់ខ្លួន​មានតែ​កើត​ជម្លោះ​វិវាទ នាំឱ្យ​ខាតបង់​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កុំ​លោភលន់​ចង់បាន​ច្រើន​ព្រោះ លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ចូរ​ប្រយ័ត្ន​កើតរោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ភាព ប្រចែប្រច័ណ្ឌ​ដឹកមុខ​៕

 

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ជួបប្រទះ​នូវ​បញ្ហា​ចំពោះមុខ​ណាស់​ហើយ​ពិសេស ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង ថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។ ការធ្វើដំណើរ ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​ពិសេស​អាច​ទទួលផល​ល្អ ណាមួយ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំ​នូ​ញ​ធំៗ​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​មានការ​ខិតខំ​បំពេញការងារ​ឃើញថា​តែង​ហុច​ផល ល្អៗ​មកវិញ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ឆាប់​មើលឃើញ និង​កោតសរសើរ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាពល្អ​សម្រាប់​ការ បណ្តាក់ទុន​រកស៊ី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ ក្តៅ​ខ្លះៗ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើត ការក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​មិនសូវមាន សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​គ្មាន​រឿង​រាវ​អាក្រក់​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​បញ្ហា​លុកលុយ​យាយី​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយក៏​ងាយ​ត្រូវ​បាត់បង់​របស់ និង​ក្រុម មនុស្ស​ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។

​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​និង​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​មានការ​ចម្រើន លូតលាស់​ទៅមុខ​ជានិច្ច​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើជា​ការងារ​ដែល​មិន​ធ្លាប់ធ្វើ​ក៏ត្រូវ ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះ​ងាយ​ទទួលផល​អាក្រក់​ជាង​ល្អ​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​សម្របសម្រួល​ផង​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​បញ្ហា​លុកលុយ​យាយី​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយក៏​ងាយ​ត្រូវ​បាត់បង់​របស់​និង​ក្រុមមនុស្ស​ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។

​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពោលគឺ​មានរឿង​រ៉ាវ​មិនល្អ ច្រើនជាង​ល្អ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

 

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.