kalib9

ទីបំផុតបទ «បីឆ្កែចូលរាំ» របស់ ពេជ្រ សោភា ចេញMVហើយ ពិតជាឡូយកប់ (មានវីដេអូ)

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ បទចម្រៀងដ៏ល្បី «បីឆ្កែចូលរាំ» របស់កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានចេញMV ជាផ្លូវការហើយ។

យ៉ាងណាមិញ សម្រាប់ MV បទចម្រៀងកន្ត្រាក់អារម្មណ៍មួយបទនេះ ពិតជាមិនធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា ខកបំណងនោះទេ។ ព្រោះថាMV​មួយបទនេះពិតជាឡូយ មែនទែនជាមួយនឹងការសម្តែង ភាពក្រមិចក្រមើមរបស់ កំពូលតារាចម្រៀងស្រស់សោភារូបនេះ។

ហើយមិនត្រឹមតែប៉ុណ្ណោះ MV មួយបទនេះ ក៏មានការចូលរួមសម្តែង ពីតារាចម្រៀងរួមផលិតកម្មលោក យក់ ដួងតារា ផងដែរ។ លើសពីនេះទៅទៀតនោះ អ្វីដែលពិសេសសម្រាប់បទចម្រៀង «បីឆ្កែចូលរាំ» មួយបទនេះ គឺពិតជាទទួលបានពាក្យសរសើរពីមហាជនច្រើនមែនទែន ហើយថែមទាំងមានការ Share លើបណ្តាញសង្គមយ៉ាងច្រើនកុះករថែមទៀតផង៕

កុំឲ្យខាតពេល ទស្សនាវីដេអូខាងក្រោម៖ 

បទ «បីឆ្កែចូលរាំ»

ប្រភព៖​ khmerload

error: Content is protected !!