kalib9

ចាំយូរហើយមែនទេ? ទីបំផុតបទចម្រៀង នៅក្នុងរឿង«បិសាចគួរស្រលាញ់» ចេញហើយ! (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ខ្សែភាពយន្តថ្មី បែបកំប្លែងស្នេហារ៉ូមែនទិក របស់ទូរទស្សន៍ ហង្សមាស រឿង«បិសាចគួរស្រលាញ់» កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនគ្រប់វ័យតែម្តង។

ជាការពិតណាស់ ក្នុងនោះគេបានចាប់អារម្មណ៍ជាពិសេសទៅលើ សាច់រឿងមានលក្ខណៈប្លែកភ្នែក ព្រមជាមួយនឹងតួអង្គសម្តែងសុទ្ធសឹងតែ ជាតារាល្បីប្រចាំផលិតកម្ម រស្មីហង្សមាស ថែមទៀតផង ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step អ្នកនាង ខាត់ សុឃីម កញ្ញា ប៉ាច់ គីមមួយ និងលោក សយ រតនៈផងដែរ។

រឿង«បិសាចគួរស្រលាញ់»

មិនតែប៉ុណ្ណោះ ថ្មីៗនេះផលិតកម្ម រស្មីហង្សមាស ក៏បានបញ្ចេញនូវបទចម្រៀង ដែលប្រិយមិត្តខំទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍ នៅក្នុងខ្សែភាពយន្ត «បិសាចគួរឲ្យស្រលាញ់» ផងដែរ ច្រៀងដោយកញ្ញា រ៉េត ស៊ូហ្សាណា

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តភាគរឿង «បិសាចគួរឲ្យស្រលាញ់» នេះ មានបញ្ចាំងជូនទស្សនារៀងរាល់ថ្ងៃច័ន្ទ-អង្គារ-ពុធ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់៕

តារាស្រី រ៉េត ស៊ូហ្សាណា

តារាស្រី រ៉េត ស៊ូហ្សាណា

ប្រភព៖ khmerload