kalib9

ហាសហា !! កុម៉្មង់តុក្កតា​ បម្រើផ្លូវភេទដែលមានរូបរាង ដូចតារាសិចនាង YUI HATANO​ ពេលបើកឃើញហើយ ចង់ក្អូតឈាម…

បុរសម្នាក់ បានត្រឹមតែខកចិត្ត ក្រោយពីបានកុម្ម៉ង់ទិញតុក្កតាបម្រើផ្លូវភេទ ដែលគេផលិតឡើង ដោយចម្លងចេញពីរូបរាងរបស់តារាស្រីនាង Yui Hatano ។ នាង Yui Hatano ដែលមានអាយុ ២៩ ឆ្នាំ គឺជាតារាស្រីដ៏ល្បីល្បាញមួយរូប ក្នុងវិស័យភាពយន្តកូនជ្រូករបស់ជប៉ុន។

 

បុរសដែលគេមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានកុម្ម៉ង់ទិញតុក្កតាបម្រើផ្លូវភេទតាមអនឡាញ ក្នុងក្តីរំពឹងថា ទំនិញដែលលោកទិញនោះ នឹងមានលក្ខណៈដូចទៅនឹងស្រីស្អាត Yui Hatano ដែលរូបលោកចាត់ទុកថាជាអាយដល (Idol) របស់ខ្លួន។
យ៉ាងណាមិញ ពេលទំនិញបានមកដល់កាលណា លោកស្រាប់តែស្រងាកចិត្តស្តូកតែម្តង ព្រោះតុក្កតាបម្រើផ្លូវភេទនោះ គ្មានត្រង់ណា ដូចតារាស្រី Yui Hatano សោះឡើយ។

 

ជាមួយគ្នានេះ គេ​ក៏មិនច្បាស់ដែរថា នាង Yui Hatano បានយល់ព្រម​​ ឲ្យគេផលិត​វា​យកទៅលក់​លើ​ទីផ្សារ ឬយ៉ាងណានោះ។

 

គួរបញ្ជាក់ថា Yui Hatano បានប្រឡូកចូលវិស័យភាពយន្តកូនជ្រូករបស់ជប៉ុនអស់រយៈពេលប្រមាណជា ១០ ឆ្នាំហើយ មកទល់បច្ចុប្បន្ន។ភាពល្បីល្បាញរបស់នាង បានជម្រុញឲ្យក្រុមហ៊ុន EasyCard របស់តៃវ៉ាន់ ផលិត​កាតអ្នកដំណើរមួយប្រភេទ ដែលមានរំលេចនូវរូបរបស់នាងទៀតផង ហើយកាត​នោះត្រូវបានគេលក់ដាច់យ៉ាង​លឿន ត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕