kalib9

ប្រពន្ធចិត្តព្រះ! ប្រពន្ធឃើញប្ដីអោបថើបស្រីថ្មី ហើយបែរជានាងមិនខឹងសូម្បីតែបន្តិច ប៉ុន្តែនាងគ្រាន់តែនិយាយពាក្យប៉ុន្មានមាត់សោះ ធ្វើអោយប្ដីរបស់នាង

យោងតាមសារពត៌មានបរទេសបានចុះសផ្សាយរឿងរ៉ាវរបស់នារីម្នាក់ដែល ឈ្មោះថា​ Gin Onza ប្ដីរបស់នាងបានបាត់ពីផ្ទះរយះពេល២ថ្ងៃហើយ នាងកំពុង​រង់ចាំ​ផ្លូវ​នៅឯ​ផ្ទះ​ក្នុង​ចិត្ត​ព្រួយបារម្ភ​ពី​គាត់​យ៉ាងខ្លាំង ។ប្ដីនាងមានឈ្មោះថា Ben Joseph Catacutan ។នាង​បាន​តេ និងផ្ញើ​សារ​ទៅកាន់​មិត្ត​ប្រុស ប៉ុន្តែ ពុំ​ទទួល​ការឆ្លើយតប​មក​នាង​វិញ​ទេ ។​មិនយូរប៉ុន្មាននាងស្រាប់តែឃើញរូបប្ដីរបស់នាងនៅក្នុងហ្វេសប៊ុក កំពុងតែនៅជាមួយស្រីអោបថើបគ្នាយ៉ាងសប្បាយរិករាយ មិនខ្វល់ពីប្រពន្ធដែលកំពុងរង់ចាំបារម្ភពីប្ដីនៅឯផ្ទះឡើយ។

 

ពិតជាហួសចិត្ត នាងបានឃើញរូបភាពបែបនេះហើយ បែជាគ្មានចិត្តខឹង សូម្បីតែបន្តិច លើសពីនេះទៀតថែមទាំងសូមអង្វរលោកប្ដី ឲ្យ​ត្រឡប់មកផ្ទះ​វិញដោយសរសេរសាផ្ញើរទៅប្ដីរបស់នាងដោយក្នុងនោះសរសេរថា

 

«​សូម​ផ្ញើ​សារ​មក​ខ្ញុំ​ផង ដែល​ចំពោះ​នរណាម្នាក់​បាន​ស្គាល់​នារី​ម្នាក់​នោះ ។ អរគុណ​ណាស់​! ខ្ញុំ​ចង់​អរគុណ​ដល់​នាង​ផ្ទាល់ សម្រាប់​ការមើល​ថែ​មិត្ត​ប្រុស​របស់ខ្ញុំ ខណៈ​ខ្ញុំ​ពុំ​នៅក្បែរ​គាត់​ ​អូន​កំពុង​រង់ចាំ​បង​នៅឯ​ផ្ទះ ។ សូម​ឆាប់​បង្ហើយ​«​កិច្ចការ​ខាងក្រៅ​»​របស់​បង និង​ឆាប់​មកវិញ​ណា៎​។

 

ប្ដីរបស់នាងពេលបានឃើញសារបែបនេះ បែជាប្រញ៉ាប់ប្រញ៉ាល់ មកផ្ទះវិញ មិនដឹងថាយ៉ាងមុិចដែរ ហើយ ចាប់ពីពេលនោះគាត់ក៏ឈប់បាត់ពីរផ្ទះទៀត ពេលចេញពីធ្វើការគឺមកដល់ផ្ទះ សូម្បីតែមិត្តភក្ដិគែបបួលហៅទៅផឹកសុីក៏គេមិនទៅដែរ គ្មាននរណាដឹងថាមានរឿងអ្វីកើតឡើង តើអ្វីទៅដែលធ្វើអោយគាត់កែប្រែបែបនេះ? សូមសរសើរនាងមែន ពិតជាចិត្តព្រះមែន ពេលឃើញប្ដីនៅជាមួយស្រីថ្មីហើយបែជាមិនខឹងហើយថែនទាំងសូមអង្វរប្ដីអោយមកផ្ទះវិញទៀត។ នាងពិតជាមានសម្រស់ស្រស់ស្អាតមែន បើសិនជាបានប្រពន្ធស្អាតនិងចិត្តព្រះដូចជានាងមិនដឹងសំណាងយ់ាងណាទេ។

តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ?