kalib9

ហួសហេតុ! អ្នកកំដរស្រីស្អាតម្នាក់ ត្រូវប្រុសៗក្នុងពិធីមង្គលការបង្ខំឲ្យផឹកស្រា រហូតដល់ស្លាប់មួយរំពេច

នារីម្នាក់បានស្លាប់ក្នុងពិធីមង្គលការ ដោយសារតែ ត្រូវបានគេបង្ខំឲ្យផឹកស្រាខ្លាំងពេក រហូតដល់ស្ទះខ្យល់ដកដង្ហើម។ យោងតាមប្រភពបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ Yang អាយុ២៨ឆ្នាំ បានធ្វើជាអ្នកកំដរស្រីឲ្យកូនកម្លោះកូនក្រមុំ នៅក្នុងពិធីមង្គលការមួយ ហើយត្រូវបានក្រុមប្រុសៗដែលជាភ្ញៀវ បង្ខំឲ្យផឹកស្រារហូតដល់ស្ទះខ្យល់ស្លាប់តែម្តង។យោងតាមរយៈវីដេអូឃ្លីប គេឃើញនារីរងគ្រោះងើយផឹកស្រាមួយកែវធំដាច់ រហូតដល់ទន់ជើងដួលតែម្តង។

នារីរងគ្រោះ ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា នាងត្រូវគេបង្ខំឲ្យផឹកស្រាខ្លាំងមួយប្រភេទ មានកម្រិតជាតិអាល់កុលខ្ពស់ទើបបណ្តាលឲ្យធ្វើទុក្ខ ក្អួតមិនចេញ រហូតដល់សន្លប់បាត់បង់ស្មារតី ហើយត្រូវបានគេគ្រាចេញ និងបញ្ជូនទៅមន្ទីរពេទ្យ ៤០នាទីក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ នាងត្រូវបានគ្រូពេទ្យប្រាប់ថា ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារពុលស្រា ស្ទះចរន្តដកដង្ហើម។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យមួយកន្លែងប្រចាំទីក្រុង Wenchang នៃខេត្តហាយណាន ប្រទេសចិន៕

ទស្សនាវីដេអូខាងក្រោម៖




















error: Content is protected !!