kalib9

ធ្លាប់តែឃើញពួកគាត់នៅក្នុងរូបTrollនានាមែនអត? ចង់ដឹងថាគាត់ជាអ្នកណាអត់?

រូបTroll រឺគេហៅថា Memes នេះពិតជាទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook។ អោយតែមានការបាញ់ រឺផារនរណាម្នាក់តែងតែលិចមុខពួកគាត់នៅក្នុងរូបភាព Trollនោះហើយ ដោយហេតុថា មុខពួកគាត់មើលទៅ ឌឺ ចូលតួ និងគួរអោយអស់សំណើចខ្លាំងណាស់។ ចុះតើបងប្អូនមានធ្លាប់ចង់ដឹងថាគាត់ជានរណាដែររឺទេ?

នៅក្នុងអត្ថបទនេះ យើងនឹងលើកយកប្រវត្តិរូបសង្ខេប របស់តួអង្គ Troll ល្បីដែលបងប្អូនបានឃើញសឹងតែគ្រប់ការ Troll នោះ អោយបងប្អូនបានដឹង តែកុំភ្លេចជួយ Share ម្នាក់មួយផងណា៖

លោកអំបិល

លោក Nusret Gökçe ត្រូវបានគេដាក់ឈ្មោះថា លោកអំបិល។ គាត់ជាចុងភៅចុងភៅជនជាតិទួគី និងជាម្ចាស់ភោជនីយដ្ឋានសាច់អាំងស្ទែកផងដែរ។ គាត់មានភាពល្បីល្បាញដោយសារតែគ្រប់ការអាំងសាច់របស់គាត់​ តែងតែមានការរោយអំបិលយ៉ាងទំនងគ្រប់ពេលជានិច្ច។

Silvia Bottini

អោយតែមានការត្រូលទាក់ទងនឹងការហួសចិត្ត រឺមិនសុខចិត្តនឹងអ្វីមួយ គេតែងតែយករូបនេះមកត្រូលជានិច្ច។ អ្នកស្រ្តីមានឈ្មោះថា Silvia Bottini ជាជនជាតិអ៊ីតាលី ហើយអ្នកស្រីគឺតារាម៉ូដែល និងតារាសម្តែងផងដែរ។

Kayode Ewumi

អោយតែមានការត្រូលដែលទាក់ទងនឹងការរកឃើញអ្វីថ្មី ការគិតឃើញគំនិតអ្វីមួយថ្មី ប្លែកៗ ឆ្កួតៗនោះ គឺតែងលេចមុខអាប៉ិចេញមកហើយ មិនដែលខាននោះទេ។ គាត់មានឈ្មោះថា Kayode Ewumi ជាតារាសម្តែង

Danielle Bregoli

អោយតែមានការឌឺទាក់ទង នឹងបើខ្លាំងមកចាប់ខ្ញុំមក បើខ្លាំងចូលមក អីណឹង គឺលេចមុខកញ្ញាដ៏ស្រស់ស្អាតនេះចេញមកហើយ។ នាងមានឈ្មោះថា Danielle Bregoli នាងគឺជាតារាចម្រៀងរ៉េប

András Arató

អោយតែត្រូលទាក់ទងនឹងការសើចមិនសម យល់ស្របទាំងមិនពេញចិត្តនោះ តែងតែលេចមុខអាប៉ិនេះមកហើយ ព្រោះថាមុខរបស់ល្អមើលខ្លាំងណាស់ មើលហើយសើចតែម្តង។ បុរសជនជាតិហុងការីម្នាក់នេះមានឈ្មោះថា András Arató

Tsoukalos

អោយតែទាក់ទងនឹងការវិភាគ បែកធ្លាយរឿងអ្វីមួយ ដឹងតែលេចមុខអាប៉ិនេះហើយ មិនដែលខានឡើយ។ គាត់មានឈ្មោះថា Tsoukalos  ជាពិធីករទូរទស្សន៏មួយ។

Renata Sorrah

អោយតែមានការគណនាអ្វីមួយពិបាកៗ ដូចជាគណិតវិទ្យាជាដើម យាយប៉ិម្នាក់នេះគឺល្បីជាងគេហើយនៅក្នុងរូបភាពត្រូល ព្រោះថាគាត់ធ្វើមុខសមណាស់។ គាត់មានឈ្មោះថា Renata Sorrah មកពីប្រទេសប្រេហ្ស៊ីល

Grumpy Cat

រូបឆ្មារនេះ តែងតែត្រូវបានគេប្រើនៅក្នុងត្រូលដែលទាក់ទងនឹងការមិនសុខចិត្ត រឺអន់ចិត្តអ្វីមួយជានិច្ច។ វាមានឈ្មោះថា Tardar Sauce

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​