kalib9

ចង់ដាច់ផ្ងារ! ខោខូវប៊យម៉ូតថ្មី តម្លៃជាង១០០ដុល្លារ ត្រូវបានប្រកាសដាក់លក់ តែក៏រងការរិះគន់មិនស្ទើរដែរ!

បរទេស៖ Fashion ឬម៉ូតសម្លៀកបំពាក់សម័យថ្មី គឺជាជម្រើសរបស់យុវវ័យ និយមចូលចិត្តគ្រប់ម៉ូតគ្រប់ម៉ាក ធ្វើយ៉ាងណាលេងខ្លួនឲ្យស៊ីវីល័យ ទៅតាមសម័យកាល នៃបច្ចេកវិទ្យាដ៏ទំនើប។

យ៉ាងណាមិញ ថ្មីៗនេះខោខូវប៊យម៉ូតប្លែក ថ្មីមួយទៀតហើយ កំពុងតែធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ប៉ុន្តែក៏រងការរិះគន់មិនស្ទើរផងដែរ ដោយសារតែ ខោខូវប៊យច្នៃម៉ូតថ្មីនេះ កាត់ចេញជាពីរកំណាត់ លេចចេញខោទ្រនាប់ក្នុង ហាក់បីដូចដើរស្រាតយ៉ាងអាក្រក់អីុចឹង។

ម៉ូតខោខូវប៊យថ្មី

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ខោខូវប៊យថ្មីនេះ ម៉ាក The Ragged Priest’s Black Label ត្រូវបានប្រកាសដាក់លក់ នៅគេហទំព័រសម្លៀកបំពាក់ Asos របស់អង់គ្លេស ជាមួយនឹងតម្លៃ ៧៥ផោន ឬប្រហែលស្មើនឹង ១០១ដុល្លារអាមេរិក (តម្លៃអាចដល់ ១១៩ដុល្លារអាមេរិក នៅលើគេហទំព័រលក់របស់អាមេរិក) ។

ខោខូវប៊យម៉ូតដូចចំពាមថ្មីនេះ ត្រូវបានគេមើលឃើញថា កាត់ជាពីរកំណាត់ដាច់ពីគ្នា ដោយផ្នែកខាងមុខត្រឹមក្រលៀន វាលសាច់កំភ្លៅប្រហែលមួយចំអាមដៃ និងតភ្ជាប់ជើងខោខាងក្រោមវិញ ដោយកងដែក និងខ្សែចង្វាក់ដែកតូចៗ។ ចំណែកឯផ្នែកខាងក្រោយវិញ វាលគូទលេចចេញខោទ្រនាប់ក្នុងតែម្តង។

អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិមិនខុសគ្នាប៉ុន្មានទេថា វាពិតជាខោខូវប៊យដ៏រញ៉េរញ៉ៃ និងស្មោកគ្រោកបំផុត «សុខចិត្តឲ្យគេហៅខ្ញុំស្រែចុះ ព្រោះខ្ញុំស្រលាញ់ខោខូវប៊ូយរបស់ខ្ញុំ គ្រាន់បើជាងទៅស្លៀក អាខោលេចគូទដាក់គេបែបនេះ» ។

គួរឲ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយឡើយ ដែលមានការច្នៃម៉ូតខោបែបនេះ ព្រោះកន្លងមកក៏មានអ្នកច្នៃម៉ូតជាច្រើន បានរិះរកការច្នៃម៉ូតខោថ្មីៗនិងប្លែកៗ បែបរយះរយាយ លេចលើលេចក្រោមចេញខោក្នុង និងរងការរិះគន់ពីសំណាក់មហាជនទូទៅផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

ខោខូវប៊យថ្មីនេះ កាត់ជាពីរកំណាត់ដាច់ពីគ្នា ដោយផ្នែកខាងមុខត្រឹមក្រលៀន វាលសាច់កំភ្លៅប្រហែលមួយចំអាមដៃ និងតភ្ជាប់ជើងខោខាងក្រោមវិញ ដោយកងដែក និងខ្សែចង្វាក់ដែក

ចំណែកឯផ្នែកខាងក្រោយវិញ វាលគូទលេចចេញខោទ្រនាប់ក្នុងតែម្តង

error: Content is protected !!