kalib9

ហេតុអ្វីបានជាយើងតម្រូវអោយបិទទូរសព្ទ័នៅពេលយន្តហោះឡើងនិងចុះចត?

នៅមុនពេលយន្តហោះរៀបហោះឡើងនិងរៀបចុះចតមក យើងគ្រប់គ្នានឹងលឺការណែនាំរបស់អ្នកបំរើការលើយន្តហោះអោយគ្រប់គ្នាបិទទូរស័ព្ទ។និយាយដោយស្មោះមនុស្សភាគច្រើនមិនដឹងថាមូលហេតុអ្វីទេ ប៉ុន្តែគ្រប់គ្នាត្រូវធ្វើតាមដោយហេតុផលបារម្ភពីសុវត្ថិភាព។

ចំពោះមូលហេតុនោះគឺដោយសារតែទូរស័ព្ទរបស់យើងជាឧបរណ៍ទទួលរលកសញ្ញាដូចជា 3G, Wifi, GPS, Bluetoothជាដើម។ប្រសិនបើយើងនៅតែបន្តបើកទូរស័ព្ទនោះ ប្រព័ន្ធរលកសញ្ញាទាំងនេះនឹងចូលទៅរំខានដល់ប្រព័ន្ធគ្រប់គ្រងនិងបញ្ជានៅលើយន្តហោះ ខណៈពេលដែលពេលឡើងនិងចុះយន្តហោះត្រូវការការគ្រប់គ្រង ត្រួតពិនិត្យនិងទាក់ទងពត័មានរវាងអ្នកបើកយន្តហោះនិងអ្នកនៅបញ្ជានៅអាកាសយាន។ដូច្នេះប្រសិនបើអ្នកដំណើរប្រើឧបករណ៍ទំនាក់ទំនងដែរនោះ វានឹងបង្ករការរអាក់រអួលដល់ដំណើរការទាំងមូល។

ដូច្នេះហើយទើបស្មាតហ្វូនមានភ្ជាប់មុខងារAirplane Modeសម្រាប់អ្នកដែលចូលចិត្តលេងទូរសព្ទ័ ស្តាប់ចម្រៀង មើលវីដេអូនៅលើយន្តហោះ ដោយវានឹងកាត់ផ្តាច់ចោលនូវអ៊ីនធឺណេតនិងរលកសញ្ញាដទៃទៀត៕

ប្រភព៖ Brightside

error: Content is protected !!