kalib9

ធ្លាប់ឆ្ងល់ទេ? ថាម៉េចបានជារាល់ថ្ងៃគេមើលទៅរីករាយជាងយើង កុំឆ្ងល់នេះជាអាថ៌កំបាំង!

អ្នកមានធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកខ្លះមើលទៅមានភាពរីករាយជាងយើង តើពួកគេមិនមានទុក្ខលំបាក ឬ បញ្ហាកើតឡើងក្នុងជីវិតពួកគេទេ?

ការពិតមិនមែនដូច្នោះទេ គ្រប់គ្នាសុទ្ធតែជួបរឿងជាច្រើនដែលត្រូវធ្វើឲ្យគិត ឲ្យខ្វល់ និង មិនសប្បាយចិត្ត ប៉ុន្តែមូលហេតុដែលពួកគេមើលទៅរីករាយជាងយើងនោះគឺដោយសារតែគេចេះធ្វើចិត្ត ។ ហើយអ្នកក៏អាចរីករាយដូចជាពួកគេផងដែរ បើដឹងពីអាថ៌កំបាំងទាំង ១០ នេះ ។

១០ ទទួលស្គាល់នូវភាពដែលមានតែឯង ឬ ខុសគេ

មនុស្សទូទៅតែងតែមានអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលគេបង្អាប់ពីភាពខុសប្លែកគេ ឬ មានតែឯង ប៉ុន្តែត្រូវចាំថាអ្វីដែលមិនល្អសម្រាប់មនុស្សមួយក្រុមតូចមិនមែនមានន័យថានឹងមិនល្អសម្រាប់អ្នកផ្សេងទៀតនោះទេ ។ ព្យាយាមទទួលស្គាល់នូវអ្វីដែលអ្នកកំពុងមាន ក៉ំព្យាយាមធ្វើខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់ផ្សេងទៀត ហើយទទួលយកគុណវិបត្តិនោះរួចបង្វែរវាទៅជាចំណុចខ្លាំងរបស់អ្នកដែលនឹងធ្វើឱ្យអ្នកខុសពីអ្នកដទៃ។ ធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវហើយល្អបំផុតសម្រាប់តែអ្នកប៉ុណ្ណោះ។

៩ ឲ្យតម្លៃលើព្រំដែនរបស់អ្នក

ក៉ំគ្រាន់តែនិយាយថា “ទេ” ចំពោះការនិយាយអួតអាងឌឺដងដែលអ្នកមិនចង់ឮ និងមិនសប្បាយចិត្ត ព្យាយាមបញ្ចប់ការសន្ទនាបែបនោះតាមរបៀបដែលគេធ្វើមកលើអ្នកវិញ ។

៨ កំណត់អាទិភាព

ធ្វើអ្វីដែលអ្នកគិតថាល្អសម្រាប់អ្នក ហើយយករឿងដែលសំខាន់បំផុតសម្រាប់ដាក់មុខគេ រាល់ពេលសម្រេចចិត្ត ។

៧  ឈប់មានអារម្មណ៍ថាខ្លួនមានកំហុស

កម្ចាត់ពាក្យ “ត្រូវតែ” ចេញពីជីវិតរបស់អ្នក។ ធ្វើតែរឿងដែលអ្នកចង់ធ្វើ មិនមែនអ្វីដែលអ្នកដទៃបង្ខំអ្នកនោះទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានកំហុសអ្វីមួយ ក៉ំបន្តគិតពីវាទៀត ហើយអត់ទោសអោយខ្លួនឯង។

៦ ឲ្យតម្លៃការងារ និង មុខរបររបស់អ្នក

បើសិនជាអ្នកនៅតែកំពុងធ្វើការដែលមិនមែនជាក្ដីស្រមៃរបស់អ្នក ឬ ការងារដែលអ្នកមិនចូលចិត្ត វាគួរតែល្មងដល់ពេលត្រូវផ្លាស់ប្ដូរហើយ ។ មនុស្សនឹងរីករាយនៅពេលដែលពួកគេធ្វើការងារដែលពួកគេពេញចិត្ត ហើយទទួលបានប្រាក់ចំណូល ។ ការងារដែលអ្នកមិនចូលចិត្ត ឬ ស្អប់ មិនយូរមិនឆាប់នឹងសងសឹងអ្នកដែលមិនមែនគ្រាន់តែធ្វើឲ្យអ្នកឈឺក្បាលនោះទេ តែវានឹងធ្វើឲ្យអ្នកមិនអាចទទួលបានជោគជ័យ ហើយធ្វើឲ្យអ្នកលិចលង់ទៀតផង ។

៥ ស្វែងរកសកម្មភាពកម្សាន្តផ្ទាល់ខ្លួនរបស់អ្នក

មនុស្សក៏មិនខុសពីទូរសព្ទ ពេលខ្លះក៏ត្រូវការពេលវេលាដើម្បីបញ្ចូលថាមពលដែរ ហើយការបញ្ចូលថាមពលដ៏សំខាន់មួយគឺជាការកម្សាន្ត ។ ការកម្សាន្តមិនមែនត្រូវតែមានគ្នា ហើយទៅតាមមិត្តភក្ដិនោះទេ ព្រោះពេលខ្លះពួកគេនឹងទៅកន្លែង ឬ ធ្វើអ្វីមួយដែលជាចំណងចំណូលចិត្តរបស់គេប៉ុន្តែប្រហែលជាអ្វីដែលអ្នកមិនចូលចិត្ត។ ដូចនេះការស្វែងរកនូវអ្វីដែលជាចំណងចំណូលចិត្តរបស់ខ្លួនគឺជាការបញ្ចូលថាមពលដ៏ល្អបំផុត ។

៤ បោះបង់ចោលការព្រួយបារម្ភ ហើយទទួលយកនូវបទពិសោធន៍ថ្មី

ជំនួសឱ្យការព្រួយបារម្ភគ្រប់ពេលសូមទទួលយកជីវិតដែលអាចនាំមកនូវបទពិសោធន៍ផ្សេងៗគ្នា។ ភារកិច្ចរបស់អ្នកគឺរៀនមេរៀនពីស្ថានភាពនីមួយៗនិងទទួលយកវា។ តែនៅពេលអ្នកបើកទូលាយជីវិតអ្នកនឹងទទួលបានការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់។

៣ ក៉ំចេះដឹងរឿងគេច្រើនពេក

អ្នកធ្វើអ្វីដាក់គេ គេនឹងធ្វើរឿងនោះដាក់អ្នកវិញ ។ គោរពតាមជម្រើសអ្នកដទៃដោយសេរីហើយមិនត្រូវវិនិច្ឆ័យពួកគេ។ អ្នកនឹងឃើញពីរបៀបដែលមនុស្សនឹងផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេចំពោះអ្នកនៅពេលក្រោយ។

២ ទទួលស្គាល់អតីតកាលរបស់អ្នក

នៅពេលអ្នកមានអារម្មណ៍អៀនខ្មាសឬលាក់បាំងពីអតីតកាលអ្នក មានន័យថាអ្នកកំពុងបំផ្លាញអនាគតរបស់អ្នក។ ត្រូវស្គាល់វា ហើយប្រាប់ខ្លួនឯងថាអតីតកាលគឺជាអតីតកាល វាមិនអាចផ្លាស់ប្តូរបានទេ។ សំឡឹងមើលទៅមុខទៅរកអនាគតដ៏អស្ចារ្យរបស់អ្នក ។

១ មិត្តភក្ដិណាដែលពូកែនាំរឿងដែលធ្វើឲ្យអ្នកឈឺក្បាល ទុកមួយឡែកក៉ំឧស្សាហ៍ក្បែរពេក

បើសិនជាអ្នកចង់ឲ្យខ្លួនអ្នករីករាយត្រូវពិនិត្យមើលមនុស្សនៅជ៉ំវិញខ្លួនអ្នក បើសិនជាមានមនុស្សដែលចូលចិត្តយករឿងឥតប្រយោជន៍តែធ្វើឲ្យអ្នកកើតទុក្ខ ឬ មិនសប្បាយចិត្ត វាគួរតែដល់ពេលជម្រុះខ្លះហើយ ។ មិនដល់ថ្នាក់លែងរាប់រកក៏បានព្រោះវាមើលទៅអាក្រក់ខ្លាំងពេក គ្រាន់តែក៉ំឧស្សាហ៍នៅក្បែរពួកគេ ឬចៀសវៀងស្ដាប់រឿងរ៉ាវដែលឥតប្រយោជន៍ទាំងនោះ ។

ប្រភព ៖ Brightside.me

error: Content is protected !!