kalib9

MV«ចង្កេះទន់ទោរ» របស់មាស សុខសោភា ឡូយកប់ មានទាំងបុរាណ និងសម័យ (មានវីដេអូ)

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះMV ផ្លូវការរបស់តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញាមាស សុខសោភា បានចេញជាផ្លូវការហើយ នៅក្នុងបទ​«ចង្កេះទនទោរ» បានធ្វើឲ្យអ្នកទស្សនាសរសើរគ្រប់គ្នា។

ជាការពិតណាស់ គ្រាន់តែបទនេះចេញជាចម្រៀងមិនទាន់ចេញMV ផងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ស្របពេលជាមួយគ្នានេះដែរ តារារូបនេះ បានបញ្ចេញនូវឈុតក្រៅឆាកនូវបទមួយនេះជាច្រើន ដែលមើលទៅនាង និងក្រុមការងារទាំងអស់ពិតជាខិតខំ និងសម្រិតសម្រាងធ្វើយ៉ាងល្អ។

ពេលនេះ MV មួយនេះក៏បានចេញផ្លូវការហើយ ដែលបានទទួលបានការគាំទ្រខ្លាំងព្រោះតែនៅក្នុងMV នេះ មានទាំងសម័យ បុរាណ និងការរៀបរាប់ ពីភ្លេងខ្មែរជាច្រើនទៀត បូករួមនឹងការបង្ហាញពីប្រាសាទបុរាណរបស់ខ្មែរទៀត។

ចំណែកឯ ការស្លៀកពាក់នៅក្នុងបទនេះក៏ដូចគ្នា ដែលមានទាំងសម័យ និងបុរាណ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពួកគេស្លៀកពាក់បែបសម័យ ក៏នៅមានក្រមាខ្មែរ លាយចូលគ្នាមើលទៅ ពិតជាអស្ចារ្យថែមទាំងទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ ប្លែកពីគេជាងMV ដទៃនៅក្នុងអំឡុងពេលចូលឆ្នាំនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖ 

មាស សុខសោភា ក្នុងMv ថ្មី

មាស សុខសោភា ក្នុងMv ថ្មី

មាស សុខសោភា ក្នុងMv ថ្មី

មាស សុខសោភា ក្នុងMv ថ្មី

មាស សុខសោភា ក្នុងMv ថ្មី

មាស សុខសោភា ក្នុងMv ថ្មី

ប្រភព៖ khmerload