kalib9

កុំកំណាញ់គ្រាន់តែចុចស៊ែរមិនអស់អីទេបងប្អូន! ក្រោយបរិភោគ​បាយ “ហាមផឹកទឹកនេះ” ដាច់ខាត បើនៅតែបន្ដច្បាស់ជាបញ្ហាដល់សុខភាព!

យោងតាមរបាយការណ៍មួយដែលបានបង្ហោះនៅលើអ៊ីនធឺណិត រឿងរ៉ាវនេះបានកើតឡើងនៅក្នុងប្រទេសតៃវ៉ាន់ នៅពេលដែលអ្នកជំនួញម្នាក់អាយុជាង ៥០ ឆ្នាំ រស់នៅក្នុងក្រុង Kaohsiung បានធ្វើដំណើរទៅពិភាក្សាមុខជំនួញនៅទីក្រុងតៃប៉ិ បន្ទាប់មកបានគាំងបេះយ៉ាងទាន់ហន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗប៉ុន្ដែក៏មិនអាចព្យាបាលទាន់ពេលវេលា។

រាងកាយរបស់គាត់រឹងមាំល្អ ធ្វើឲ្យគាត់ខំប្រឹងធ្វើការងារហត់នឿយទាំងថ្ងៃទាំងយប់ ដោយមិនដឹងខ្លួនថាខ្លួនមានជំងឺបេះដូង ការស្លាប់របស់គាត់បន្សល់ទុកនូវភាពសោកសង្រេង។ជំងឺគាំងបេះដូងដែលអ្នកជំងឺពុំសូវបានចាប់អារម្មណ៍ឡើយ ហើយវាបានឆក់ជីវិតមនុស្សយ៉ាងច្រើនផងដែរ អាចនិយាយបានថាជាឃាតករលាក់មុខ សម្លាប់ឆៅៗ ពេលវាបង្ហាញខ្លួនជាលើកដំបូងវាធ្វើឲ្យអ្នកជំងឺសន្លប់ ឬស្លាប់បាត់បង់ជីវិតភ្លាមៗ។

ដំបូងយើងមកមើលទាំងអស់គ្នាថា តើបេះដូងខ្លាចអ្វី? ខ្លាចរបស់ត្រជាក់! មនុស្សមួយចំនួនពេលដែលបរិភោគបាយ ឬក្រោយបរិភោគបាយបានផឹកទឹកត្រជាក់ ដើម្បីធ្វើឲ្យត្រជាក់ស្រស់ស្រាយ ប្រសិនបើបងប្អូនណាមានទម្លាប់បែបនេះ សូមអានពាក្យណែនាំខាងក្រោមនេះទាំងអស់គ្នា៖

ភេសជ្ជៈត្រជាក់ៗ ធ្វើឲ្យជាតិប្រេង ជាតិខ្លាញ់ក្នុងអាហារដែលអ្នកទើបតែបរិភោគចូលទៅបានកំណកជាដុំៗ បណ្ដាលឲ្យការរំលាយអាហារក្នុងប្រព័ន្ធរំលាយអាហារបានថយចុះ នៅពេលដុំខ្លាញ់ទាំងនោះប៉ះត្រូវទឹកក្រពះនៅក្នុងក្រពះ វាត្រូវបានរំលាយនិងស្រូបចូលទៅក្នុងពោះវៀន ចូលទៅជាប់នៅលើជញ្ជាំងពោះវៀន មិនយូរប៉ុន្មានវាក៏ក្លាយទៅជាខ្លាញ់ និងបង្កឲ្យកើតជំងឺមហារីក ដូច្នេះយកល្អក្រោយបរិភោគអាហារត្រូវផឹកទឹកក្ដៅមួយកែវ។

សញ្ញានៃជំងឺគាំងបេះដូងដែលអ្នកត្រូវគួរយកចិត្តទុកដាក់៖

អ្នកជំងឺបេះដូងមិនចាំបាច់តែងតែឈឺរាងកាយអឌ្ឍគោលខាងឆ្វេងនោះទេ អ្នកគួរតែផ្តោតទៅលើការឈឺចាប់ក ពេលជំងឺបេះដូងកម្រើកឡើងវាមិនចាំបាច់តែមានការឈឺទ្រូងនោះទេ រោគសញ្ញាមានការចង្អោរនិងបែកញើសយ៉ាងខ្លាំងគឺជារោគសញ្ញាដែលបានកើតឡើងជាញឹកញាប់ ៦០% នៃជំងឺគាំងបេះដូងបានកើតឡើងនៅខណៈពេលគេងលក់ ធ្វើឲ្យអ្នកជំងឺគ្មានឱកាសដើម្បីស្ដារឲ្យរស់ឡើងវិញ។

១.រោគសញ្ញាជាក់ស្ដែងបំផុតនៃជំងឺបេះដូងគឺមានការឈឺទ្រូងឬមិនស្រួលក្នុងទ្រូង។

ប៉ុន្តែមានរោគសញ្ញាផ្សេងទៀតដែលអ្នកត្រូវសង្កេតមើលផងដែរ រោគសញ្ញាមិនស្រួលក្នុងទ្រូងតែងតែកើតឡើងនៅចំពាក់កណ្តាលទ្រូង អាចពណ៌នាបានថាជាអារម្មណ៍តានតឹង ឈឺចាប់ និងក្ដៅដូចជាភ្លើង សន្លប់ តឹងណែន មិនស្រួលខ្លួន រោគសញ្ញាទាំងនេះវាបានកើតឡើងក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះហើយវាក៏បាត់ទៅវិញ។

ប៉ុន្ដែមនុស្សភាគច្រើនតែងតែយល់ច្រឡំថាជាបញ្ហានៃប្រព័ន្ធរំលាយអាហារ ឬកើតពីអារម្មណ៍ក្នុងចិត្ត អ្នកអាចមានអារម្មណ៍ឈឺនិងមិនស្រួលសរីរាង្គលើរាងកាយផ្នែកខាងលើដូចជាដៃ ស្មាខាងឆ្វេង ខ្នង ក ចង្កាឬពោះ។រោគសញ្ញាផ្សេងទៀតដែលទាក់ទងនឹងជំងឺបេះដូងរួមមាន៖ពិបាកដកដង្ហើម បែកញើស មានអារម្មណ៍ថាឆ្អែត ហើមពោះ ក្អួត ចង្អោរ ឈឺក្បាលបន្ដិតបន្ដួច វិលមុខ អន្ទះសាយ៉ាងខ្លាំង ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី។

២.រោគសញ្ញារបស់ស្ត្រីអាចនឹងមិនដូចគ្នាទេ។

បើទោះជាស្ត្រីតែងតែមានរោគសញ្ញាការឈឺទ្រូងនិងរោគសញ្ញាផ្សេងទៀតដែលបានជួបជាញឹកញាប់នៃជំងឺបេះដូង ប៉ុន្ដែអាចមានរោគសញ្ញាផ្សេងទៀតដែលជួបតិចតួចផងដែរដូចជា ឈឺខ្នងផ្នែកខាងលើឬឈឺស្មា ឈឺចង្កាឬឈឺរាលដាលទៅដល់ចង្កា អាការឈឺចាប់រាលដាលទៅដៃ មានអារម្មណ៍អស់កម្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ពិបាកគេងលក់។

៣.កុំមើលស្រាលរោគសញ្ញារបស់អ្នក។

មនុស្សភាគច្រើនតែងតែគិតថាជំងឺបេះដូងជាជំងឺដែលកើតឡើងភ្លាមៗក្នុងមួយរំពេច តាមពិតទៅជំងឺបេះដូងវាបានបង្ហាញរោគសញ្ញាជាបណ្ដើរៗរហូតដល់រោគសញ្ញាខ្លាំងឡើងៗ វាអាចចំណាយពេលជាង ១ ម៉ោង ប្រសិនបើអ្នកឃើញខ្លួនឯងឬមនុស្សជុំវិញខ្លួនមានរោគសញ្ញាដូចខាងលើលើសពី ៥ នាទី អ្នកត្រូវជួយសង្រ្គោះជីវិតតាមជំហានខាងក្រោម អ្នកគួរតែបានទទួលព្យាបាលក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីរោគសញ្ញាដំបូង ប្រសិនបើលើសក្នុងរយៈពេលនេះ បេះដូងរបស់អ្នកអាចពិបាកក្នុងការព្យាបាល។

-រោគសញ្ញានៃជំងឺគាំងបេះដូង៖

១.ឈឺតឹងណែនក្នុងទ្រូងជាប់គ្នាលើសពី ១៥ នាទី។

២.អាការឈឺចាប់រាលដាលទៅស្មា ក និងដៃ។

៣មិនស្រួលក្នុងទ្រូង ក្នុងខណៈពេលជាមួយគ្នានេះក៏មានការឈឺក្បាលបន្តិចបន្តួចផងដែរ សន្លប់ បែកញើស ចង្អោរ និងពិបាកដកដង្ហើម។

-វត្តមាននៃសញ្ញាមិនប្រក្រតី៖

១.ឈឺទ្រូងខុសធម្មតា ឈឺពោះ។

២.ចង្អោរ ឬវិលមុខ។

៣.ថប់បារម្ភ អស់កម្លាំងដោយគ្មានមូលហេតុ។

៤.ញ័រទ្រូង បែកញើស ឬមុខស្លេក។

គ្រូពេទ្យម្នាក់ជំនាញខាងផ្នែកជំងឺបេះដូងបាននិយាយប្រាប់ថា ប្រសិនបើបងប្អូនទាំងអស់គ្នាបានអានអត្តបទនេះហើយជួយស៊ែរនិងផ្ញើឲ្យមិត្តភក្តិបាន ១០ នាក់ ក៏អាចជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់បាន ១ នាក់ផងដែរ៕
Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.