kalib9

រឿងរ៉ាវដែលអ្នកមិនធ្លាប់ដឹងឬមិនធ្លាប់រំពឹងទុកថាវាមានពិតមែននោះទេ

គោលការណ៍វិទ្យាសាស្ត្រអាចបញ្ជាក់ការពិតបាន តើមានអ្វីកើតឡើងនៅលើភពផែនដីរបស់យើង? ហើយជួនកាលលទ្ធផលគឺតែងតែជាការភ្ញាក់ផ្អើលដល់ពួកយើង ព្រោះតែអ្វីដែលបង្្ហាញវាហួសពីអ្វីដែលយើងគិតនិងរំពឹងទុក ។

1. សួតរបស់មនុស្សទាំង២ បើយើងយកវាមកលាតសន្ធឹងគឺស្មើនិងទទឹងនៃទីលានវាយតេនីស

2. Eiffel Tower លូតលើសធម្មតាប្រហែលជា១៥សង់ទីម៉ែត្រនៅក្នុងរដូវក្ដៅ ( លោហៈធាតុរីកមាឌ )

3. ត្រី Cryptotora គឺជាត្រីមួយប្រភេទដែលដើរលើថ្មបាន ជាមួយនឹងការអភិវឌ្ឍនៃឆ្អឹងអាងត្រគាកនិងការប្រើព្រុយរបស់វានៅក្នុងចលនា ដូចជាសត្វល្មូនខ្លះប្រើអវយវៈដើម្បីដើរ ។

4. ផឹកកាហ្វេជាញឹកញាប់ធ្វើឱ្យដើមទ្រូងតូចជាងមុន។ ជាពិសេសចំពោះស្ត្រីដែលមានសុដន់ធំហើយបន្ទាប់មកផឹកកាហ្វេ 3 កែវក្នុងមួយថ្ងៃនឹងផ្លាស់ប្តូរទំហំនៃទ្រូងរបស់មនុស្សស្រី នោះដោយសារតែកាហ្វេមានលទ្ធភាពដើម្បីដុតជាតិខ្លាញ់ ហើយទ្រូងគឺជាប្រភពជាតិខ្លាញ់។

5. សត្វចៃមានសំទុះធំជាងការបាញ់យានអវកាសទៅទៀត ដោយវាអាចលោតឡើងបានដល់កម្ពស់៨សង់ទីម៉ែត្រត្រឹមពេលមួយមីលីវិនាទី ដែលវាលឿនជាងការបាញ់បង្ហោះយានអវកាសដល់ទៅ៥០ដង ។

7. សរីរាង្គរស់នៅធំជាងគេបំផុតនៅក្នុងពិភពលោកគឺផ្សិត Armillaria ostoyae ដែលលូតលាស់នៅតំបន់ Malheur (អូរីហ្គិនសហរដ្ឋអាមេរិក) មានទំហំធំជាង 2,174 ហិចតានិងអាយុប្រហែល 2,400 ឆ្នាំ ។

8. គ្រប់គ្នាប្រាកដជាដឹងហើយថាឪពុកគឺជាអ្នកដែលកំណត់ថាកូនកើតមកជាមនុស្សស្រីឬបុរស ប៉ុន្តែសិក្សាមួយទៀតបញ្ជាក់ថាបុរសដែលមានបងប្អូនជាមនុស្សស្រីច្រើន និងមានភាគរយកូនជាមនុស្សស្រីខ្ពស់

9. សត្វត្រី Archerfish  ត្រូវបានរកឃើញថាមានលទ្ធភាពសម្គាល់មុខមនុស្សបានខ្ពស់រហូតដល់ទៅ៨០ភាគរយ

10. ខួរក្បាលត្រូវការថាមពលស្មើនិងអំពូល១០វ៉ាត់ មិនថាពេលភ្ញាក់ឬពេលគេង

ប្រពព ៖ Bright