kalib9

រកប្រពន្ធល្អចឹងណាបាន!! ក្រោយហៅប្តីចូលខ្លួនបំភ្លឺ ការវាយធ្វើបាបប្រពន្ធ និងយកកាំបិតគំរាមកាប់នាងទៀតផង ប្រពន្ធបោះសម្តីថា គ្រាន់តែធ្វើកិច្ចសន្យា​ឈប់ប្រើហឹង្សា និង​សុំ

បុរសឈ្មោះ​ ស​ ចន្នីរឹទ្ធ ដែលបានប្រើ​ហឹង្សាលើប្រពន្ធឈ្មោះ​ ឆេង​ សុខរ៉ា​ បានចូលខ្លួនមកឆ្លើយបំភ្លឺនៅចំពោះមុខ​សមត្ថកិច្ចនគរបាល​ប៉ុស្តិ​ បឹងទំពន់​ទី​ ២​ ខណ្ឌ​ មានជ័យ​ នៅវេលាព្រឹកនេះ​ ​ ។​

ពេលមើលកំណត់ហេតុ​ បុរសល្មើសរូប​នេះទើបដឹងថា​ មិនត្រឹមតែវាយនាងអោយរបួសភ្នែកទេ​ថែមទាំងយកកាំបិតគំរាមកាប់នាងទៀតផង​ ហើយហៅប្រពន្ធសុទ្ធតែ​ ង៉ែង​ ៗ​ ដាច់សាច់​ ។​

នារីរងគ្រោះជាប្រពន្ធ​មិនចង់អោយប្ដីជាប់គុកទេ​ ពេលនេះនាងកំពុងសុំអោយ​សមត្ថកិច្ចជួយសម្របសម្រួលត្រឹមអោយប្ដីធ្វើកិច្ចសន្យា​ឈប់ប្រើហឹង្សា និង​ សុំលែងគ្នាតាមផ្លូវច្បាប់​ ។​

បុរសទាំងឡាយមិនត្រូវយកគំរូតាមបុរសគម្រក់នេះទេ​ ព្រោះការប្រើហឹង្សាលើស្ត្រី​ គឺជាបទល្មើសព្រហ្មទណ្ឌ​ដែល​ប្រឈមមុខនឹងការជាប់ទោសទណ្ឌ​នាំអោយខូចអនាគត​ ។

អត្ថបទទាក់ទិននឹង៖ វីវហើយ!! នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយនគរបាលព្រហ្មទណ្ឌ​ ចុះឃាត់ខ្លួនជនល្មើសជា​បន្ទាន់ ​ដើម្បីរកយុត្តិធម៌ស្ត្រីរងគ្រោះ​

នៅយប់ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីបានទទួលដំណឹងអំពីករណី​ ហឹង្សា​បង្ករឡើងដោយបុរសជាប្ដី​ឈ្មោះ​ សរ​ ចន្នីរឹទ្ធ​ អាយុ​ ៣២​ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៦៣​ ដេ​ ផ្លូវ​ ៥៣​ បេតេ​ ភូមិ​ ក្បាល​ទំនប់​ សង្កាត់​ បឹងទំពុន​ ខណ្ឌ​ មានជ័យ​ ទៅលើប្រពន្ធ​បណ្ដាលអោយរបួសផ្ទៃមុខ​ និង​ ភ្នែក​ ធ្ងន់ធ្ងរ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ចុះស្រាវជ្រាវជា​បន្ទាប់ដើម្បី​ចាប់ឃាត់ខ្លួន​ជនល្មើសមក​ទទួលខុសត្រូវចំពោះមុខច្បាប់​ ។​ ហេតុការណ៍​នេះបានកើតឡើង​នៅយប់ថ្ងៃទី​ ២៥​ ខែ​ មិនា​ ឆ្នាំ​ ២០១៨​ ។

ជនរងគ្រោះ​ជាប្រពន្ធកំពុងសំរាកព្យាបាល​នៅមន្ទីរពេទ្យឯកជនមួយ​ ក្នុងរាជធានី​ភ្នំពេញ​ ។

សូមអរគុណ​ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ ដែលបានយកចិត្តទុកដាក់រកយុត្តិធម៌ជូនជ​នរងគ្រោះ​ ។​ សូមគោរពជូនពរ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ មានសុខភាពល្អ​ បរិបូរណ៍​ ទទួលបានជោគជ័យគ្រប់ភារកិច្ច​ ។

ប្រភព៖ Vannak Pheng

error: Content is protected !!